Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះ​តែមាន​ជំងឺ​«​ស្នេហ៍​តាម​ភ្នែក​» ក្លាយជា​ចោរ ត្រូវ​រត់ចោល​លំនៅឋាន ព្រោះតែ​…​បែកការណ៍​

spot_img

នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា នាង​Nur Faeza Sulaiman អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ Padang Jambu ប្រទេស​ម៉ាឡេស៊ី កំពុង​ត្រៀម​ដោះ​សម្លៀកបំពាក់​ដើម្បី​មុជទឹក ព្រោះ​ទើប​មកពីផ្សារ ស្រាប់តែ​នាង​សម្លឹង​ឃើញ​ជនល្មើស​កំពុង​តាម លបមើល​នាង​។​នាង​ស្រែក​ខ្លាំងៗ​សុំឱ្យ​អ្នកជិតខាង​ជួយ ហើយក៏​ទាញយក​ទូរស័ព្ទ​ថត​មុខ​ជនល្មើស​ដែល​កំពុង ប្រឹង​រត់គេចខ្លួន​តាម​បង្អួច​តូច​មួយ​។​

មើលមុខ​ជនល្មើស​ដែល​និយម​«​ស្នេហ៍​តាម​ភ្នែក​»

Sulaiman ពោលថា​៖ នាង​ទើប​មក​រស់នៅ​ទីនេះ​បាន​ប្រមាណ​១​ឆ្នាំ ហើយ​បុរស​វ័យ​៤០​ឆ្នាំ​រូបនោះ​ពិតជា​មានការ ប៉ុនប៉ង​ធ្វើបាប​នាង ហើយ​នាង​អំពាវនាវ​ថា «​ប្រសិនបើ​អ្នកណា​បានឃើញ​បុរស​រូបនេះ សូមមេត្តា​រាយការណ៍​ប្រាប់​ប៉ូលិស​។ វា​បាន​ឈ្លប​ចូល​ផ្ទះ​ខ្ញុំ ហើយ​លួច​មើល​ខ្ញុំ​មុជទឹក​»​។ ខ្ញុំ​ក៏បាន​ប្តឹង​ប៉ូលិស​ហើយ​ដែរ​។​

ផ្ទះ​របស់​Sulaiman ជួល​នៅ​

​បច្ចុប្បន្ន ប៉ូលិស​កំពុង​បន្ត​ស៊ើប​អង្ក​ត​ស្វែងរក​បុរស​មាន​ជំងឺ​«​ស្នេហ៍​តាម​ភ្នែក​»​ម្នាក់នេះ​៕​សូ​យ​ន​

spot_img
×