Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ​អុំទូក​សាកល្បង​រដ្ឋបាល​រាជធានី ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ការប្រណាំង នៅ​ថ្ងៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​

spot_img

ភ្នំពេញ​ ​៖ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រារព្ធ​ពិធី​អុំទូក​សាកល្បង​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី ជា ស៊ីណា ឃួ​ង ស្រេង ដោយ​មាន​ការចូលរួម ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ យ៉ាង​សប្បាយ​រីករាយ នៅ​សួន​តេជោ​មាស​តេជោ​យ៉ត មុខ​វត្ត​ឧណ្ណា​លោម​។ ពិធី​អុំទូក​សាកល្បង នៅ​មាត់​ទន្លេ​មុខ​ព្រះបរមរាជវាំង ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ជា​ផ្លូវការ​។ ទូក ង របស់​សាលា​រាជធានី​ភ្នំពេញ ចំនួន​៤៦​ទូក ស្មើ​២៣​គូ ។​

​ការ​អុំទូក​សាកល្បង​នេះ បាន​ធ្វើឡើង ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ការប្រណាំង នៅ​ថ្ងៃ​បុណ្យ​អុំទូក នាពេល​ខាងមុខ​នេះ គឺ​នៅ​ថ្ងៃទី​២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​៕ ដោយ​ ៖​ កូឡាប​

 

spot_img
×