Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Philippines ធ្វើ​ពង្រាង​កិច្ចព្រមព្រៀង​យ៉ាង​សម្ងាត់ ក្នុង​ការធ្វើ​អាជីវកម្ម​រួម​គា្ន​នៅ​សមុទ្រ​ចិន​ខាងត្បូង​

spot_img

គេហទំព័រ Rappler ឱ្យដឹងថា ពួកគេ​មាន​ប្រភព​ឯករាជ្យ​បី​បញ្ជាក់ថា មន្ត្រី​នៃ​ប្រទេស​នេះ​កំពុង​ធ្វើ​ពង្រាង​កិច្ចព្រមព្រៀង​មួយ ហើយ​អាច​នឹងត្រូវ​ចុះហត្ថលេខា​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​Xi Jinping ទៅកាន់​ក្រុង Manila ។​

​ប្រធាន​រដ្ឋ​ចិន Xi Jinping និង​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte

​​ព័ត៌មាន​នេះ​នៅ​ត្រូវបាន​បញ្ជា​ក់ដោយ​ព្រឹទ្ធសភា​គណបក្សប្រឆាំង​ពីររូប កាលពី​ថ្ងៃ​ចន្ទ ទី​១៩​ខែវិច្ឆិកា​។​

​តាម Rappler ដដែល គឺ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ចន្ទ ពោលគឺ​មួយថ្ងៃ​មុនពេល​លោក Xi ចាប់ផ្តើម​ដំណើរ​ទស​ន្ស​កិច្ច​របស់លោក​រយៈពេល​ពីរ​ថ្ងៃ​នៅ​ហ្វីលីពីន ក៏​ពង្រាង​កិច្ចព្រមព្រៀង​នេះ​ពុំទាន់​ត្រូវបាន​បញ្ចប់​។​

​វិមាន​ប្រធានាធិបតី​ហ្វី​ពី​ពី​ន និង​ក្រសួងការបរទេស​ប្រ​ទេ​នេះ សុទ្ធតែ​សម្ងំស្ងៀម ពុំមាន​ប្រតិកម្ម​អ្វី​ទាំងអស់​។​

​មុន​នោះ ប្រមុខ​ការទូត Teodoro “Teddyboy” Locsin Jr ធ្លាប់បាន​សរសេរ​លើ Twitter កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា​ថា ៖ «​ក្រសួងការបរទេស​ប​ដិ​សេធ​ត្រង់ៗ​ថា ក្រសួង​គ្មាន​ព័ត៌មាន​ណាមួយ ឬ​បាន​ចូលរួម​ក្នុង​ទំនាក់ទំនង​ប្រេងកាត​ណាមួយ​ឡើយ​។ គឺ​គ្មាន​ទាំងអស់​»​។ លោក​ថែមទាំង​និយាយថា នេះ​ពុំមែន​ជា​សិទ្ធិ​របស់​ក្រសួងការបរទេស (DFA) ឡើយ ព្រោះ​រឿងនេះ​គឺជា​វិស័យ​«​ផ្តាច់មុខ​»​របស់​ក្រសួង​ថាមពល (DOE)៕​សូ​យ​ន

spot_img
×