Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុកចុង​ចាប់រំលោភ​កូនស្រី អាយុ​៥​ឆ្នាំ បាន​សម្រេច​ជា​ច្រើនលើក ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​ឫស្សីកែវ ចាប់ខ្លួន​

spot_img

​ភ្នំពេញ ៖ ឪពុកចុង ចាប់រំលោភ​កូនស្រី បាន​សម្រេច​ជា​ច្រើន​ដង​ត្រូវ​នគរបាល​ចាប់ខ្លួន យោង​តាម​ពាក្យ​ប្តឹង​របស់​ម្តាយ​ក្មេងស្រី​រងគ្រោះ នៅ​ចំណុច​ផ្ទះជួល​គ្មាន​លេខ តាម​បណ្ដោយ​ផ្លូវ​បេតុង ក្រុម​១៣ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​លោក​វរសេនីយ៍ឯក គល់ យី អធិការ​នគរបាល​ខណ្ឌ​ឫស្សីកែវ បានបញ្ជាក់​ថា ក្មេងស្រី​រងគ្រោះ​មាន​ឈ្មោះ គ​.​ច​.​ណ អាយុ​ទើបតែ​៥​ឆ្នាំ ស្នាក់នៅ​ចំណុច​កើតហេតុ និង ម្ដាយ​ឈ្មោះ សូ ម៉ា​ណែ​ត អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មករ និង​ជនសង្ស័យ​ជា​ឪពុកចុង​ឈ្មោះ ឯក វ៉ាន់​ដូច ហៅ​រ៉ា អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​។​

​លោក​អធិការ​ខណ្ឌ​ឬ​ស្សី​កែវ បាន​បញ្ជាក់ទៀតថា មុន​ឈានដល់​ការឃាត់ខ្លួន​ភ្លាមៗ បន្ទាប់ពី​ទទួលបាន​ពាក្យបណ្ដឹង​ពី​ស្ត្រី​ជា​ប្រពន្ធ និង​ជា​ម្ដាយ តាមរយៈ​កូនស្រី​ដែល​រងគ្រោះ បាន​ខ្សឹប​ប្រាប់ ថា ឪពុកចុង​របស់​នាង បាន​បង្ខំ​រំលោភ​សេពសន្ថវៈ​លើ​រូបរាងកាយ​នាង បាន​សម្រេច​ជា​ច្រើន​ដង​មក​ហើយ​នា​ពេលកន្លងមក​។​

​លោក​អធិការ​ខណ្ឌ​ឬ​ស្សី​កែវ បាន​បន្តថា ក្រោយពី​ឃាត់ខ្លួន​បុរស​ជា​ប្ដី និង​ជា​ឪពុកចុង ដើម្បី​យក​មក​ធ្វើការ​សួ​នាំ ជាច្រើន​ម៉ោង រូបគេ​បាន​ឆ្លើយ​សារភាព នៅ​ចំពោះមុខ​សមត្ថកិច្ច​ថា មិន​បាន​ចាំ​ថ្ងៃ​ណា​នោះទេ ក្នុង​អំឡុង​ខែ​៧ ឆ្នាំ​២០១៨​នេះ គេ​បាន​រំលោភ​លើ​កូនស្រី​ចុង​របស់​ខ្លួន នៅ​ខាងលើ​ផ្ទះ​ក្នុង​បន្ទប់ដេក បានសម្រេច​ម្តង​។ ក្រោយមកទៀត ក៏​ពុំ​បាន​ចាំ​ថ្ងៃ​ខែ​នោះដែរ រូបគេ​បាន​ព្យាយាម​រំលោភ​សេពសន្ថវៈ​ម្ដង​ហើយ ម្ដងទៀត លើ​រូបរាងកាយ​កូនស្រី​ចុង ដែល​មាន​វ័យ​ទើបតែ​៥​ឆ្នាំនេះ បានសម្រេច​រហូតដល់​៣ ទៅ​៤​ដង​បន្ត​ទៀត ទើប​បណ្ដាល​ឲ្យ​ក្មេងស្រី​រងគ្រោះ​ទ្រាំ​ពុំបាន និង​ទង្វើរ​បែបនេះ ក៏​សម្រេចចិត្ត​ទម្លាយ​រឿង​ទាំងអស់​ប្រាប់​ឲ្យ ម្ដាយ​បាន​ដឹង និង​ឈាន​ដល់​ការ​ដាក់ពាក្យ​ប្ដឹង​សុំ​កិច្ច​អន្តរាគមន៍​ពី​កម្លាំង​នគរបាល​ឲ្យ​ឃាត់ខ្លួន​តែម្ដង​។​

​លោក​វរសេនីយ៍ឯក អធិការ​ខណ្ឌ​ឬ​ស្សី​កែវ បច្ចុប្បន្ន​នេះ​ជនសង្ស័យ​ដែល​ឃាត់ខ្លួន ក្នុង​អំពើ​រំលោភ លើ​កូនស្រី​ចុង​របស់​ខ្លួន បាន​និង​កំពុង​ស្ថិតនៅ​ក្រោម​ការឃុំខ្លួន​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ក្នុង​ការកសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​ទៅតាម​នីតិវិធី​៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×