Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម៉េ​ម៉ា​យ​ម្នាក់​ត្រូវបាន​ឃាតករ រឹត​ក​សម្លាប់​រួច​អូស​ទៅ​ដាក់​ក្នុង​វាលស្រែ នគរបាល​ចាប់​ឃាតករ​ម្នាក់​

spot_img

​បន្ទាយមានជ័យ​ ៖ នគរបាល​ខេត្ត​បន្ទាយមានជ័យ បំបែកសំណុំរឿង​ឃាតកម្ម​ចាប់​ស្ត្រី​ម៉េ​ម៉ា​យ​ម្នាក់ ចងដៃ​និង​ខ្សែ​នីឡុង វាយ​សម្លាប់ ស្លាប់ ចោល​កូនប្រុស​ស្រី​៥​នាក់ នៅ​ស្រុក​ព្រះនេត្រព្រះ ដោយ​ស្រាវជ្រាវ​ចាប់​ឃាតករ​ម្នាក់​។​

​សំណុំរឿង ឃាតកម្ម ដឹកនាំ​កម្លាំង ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត ដោយ​លោក​ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​ក្រោម​អនុវត្តតាម​បទ​បញ្ជា​ផ្ទាល់​ពី លោ​កត្តម​សេ​នីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល ខេត្ត​បន្ទាយមានជ័យ បាន​ដឹកនាំ​បញ្ជា កម្លាំង​នគរបាល​ខេត្ត សហការ​ជាមួយ​នគរបាល​ស្រុក​ព្រះ នេត្រ​ព្រះ ដោយ​មាន​ការដឹកនាំ​សម្របសម្រួល​ពី​លោក​មាស ច័ន្ទ​ពិសិដ្ឋ ព្រះ រាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កម្លាំង​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ប៊ុន សុខ ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ ស្ថិតនៅ​ភូមិ​ឈ្នួរ ឃុំ​ឈ្នួរ​មានជ័យ ស្រុក​ព្រះ​នេត្រ ព្រះ កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយ​មូលហេតុ​ក្នុង​ទំនាស់ រឿង​ស្ត្រី រងគ្រោះ​ចុះ ក្នុង​ស្រែ​ជនសង្ស័យ​បាចទឹក យក​ត្រី​ដើម្បី យកប្រាក់ ចិញ្ចឹម​កូន​បណ្តាល​ខូចខាត​ស្រូវ​តិចតួច​ប៉ុណ្ណោះ​។​

​ស្ត្រី​ម្នាក់​ត្រូវបាន​ឃាតករ សម្លាប់​រួច​អូស​ទៅ​ដាក់​ក្នុង​វាលស្រែ នៅ​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​ឈ្នួរ ឃុំ​ឈ្នួរ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ត្រង់​ម្តុំ​ត្រពាំង​ក្បាល​ក្របី​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ឃុំ​ឈ្នួរ បានឲ្យដឹងថា ៖​ជនរងគ្រោះ​ឈ្មោះ​ឃូន ឃី​ន អាយុ​៤៩​ឆ្នាំ​នៅ​ភូមិ​ឈ្នួរ ឃុំ​ឈ្នួ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ជា​ស្ត្រី​មេម៉ាយ​។​

​មុនពេល​កើតហេតុ បើ​តាម​ការបំភ្លឺ ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ ឲ្យដឹងថា នៅ​ម៉ោង​ប្រហែល​៩​ព្រឹក ក្រោយពេល​ហូប​បាយ​រួច​ជន​រង​គ្រោះ​បាន​ជិះ​កង់​ចេញពីផ្ទះ ទៅ​រក​ត្រី​នៅ​ឯ​វាល ដោយ​បាចទឹក​តាម​ប្រឡាយ​ដើម្បី​ចាប់​ត្រី​។ លុះ​ដល់​ល្ងាច​មិនឃើញ ជនរងគ្រោះ​ត្រឡប់​មកផ្ទះ​វិញ នៅ​ម៉ោង​៦​យប់ កូន​បាន​ចេញ​ទៅ​រក​នៅ​ឯ​វាលស្រែ រហូតដល់​ម៉ោង​៧​និង​៣០​នាទី​យប់ បាន​ប្រទះ​ឃើញ​ជន​រង​គ្រោះ​​ដេកស្លាប់ នៅក្នុង​ស្រែ​ដើមស្រូវ ដែល​មាន​ម្ចាស់​ស្រែ​ឈ្មោះ​ភូ នាម​ភេទ​ប្រុ ស​អាយុ​៦៤​ឆ្នាំ នៅ​ភូមិប្ញ​ស្សី​ខាង ឃុំ​ឈ្នួរ​មានជ័យ ស្រុក​ព្រះនេត្រព្រះ​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ទៀតថា​៖ ក្រោយពី​ទទួលបាន​ព័ត៌មាន កម្លាំង​នគរបាល​ជំនាញ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ សព​ជនរងគ្រោះ​បាន​ដេកស្លាប់ នៅក្នុង​ស្រែ​ខាងកើត​ភ្លឺស្រែ​ចំងាយ​៧​ម៉ែត្រ ក្បាល​សណ្តូក​ទៅ​កើត ផ្កាប់មុខ មាន​ចងដៃ​ទាំង​២​មក​ក្រោយ ដោយ​ខ្សែ​សម្រាប់​ចង​ស្បែកជើង ពណ៌​ស នៅត្រង់​ក មាន​ចងរឹត​ដោយ​ខ្សែ​នីឡុង ពណ៌​លឿង នៅលើ​រង្វង់​ភ្នែក ទាំងសងខាង​មាន​ស្នាម​ជាំ​។ តាម​ការ​ធ្វើ​កោសល្យវិច័យ​និង​ពិនិត្យ​លើ​សព​ជនរងគ្រោះ អាច​ជនល្មើស វាយ​ឲ្យ​ដួល​រួច​ចាប់ចង​ដៃ​មក​ក្រោយ ហើយ​យក​ខ្សែ​ចង​រឹត​ក​សម្លាប់ ក្នុង​ប្រឡាយ​នៅ​ជាប់​ខាង​លិច​ភ្លឺស្រែ ចំងាយ​៣​ម៉ែត្រ​ដែល​មាន​សភាព​ទឹក​តិចៗ ហើយ​អូស​សព​យក ទៅ​ចោល​ក្នុង​ស្រែ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×