Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រៃកោងកាង ក្នុង​ខេត្ត​ចំនួន កំពុង​រង​ការរំលោភ​ធ្វើជា​កម្មសិទ្ធិ និង​សាងសង់​លំនៅឋាន​

spot_img

​ភ្នំពេញ ៖ លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​ចេញ​បទបញ្ជា​ដល់ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប កំពត ព្រះសីហនុ និង​​ខេត្ត​កោះកុង ដោយ​ជំរុញ​ការគ្រប់គ្រង ថែរក្សា និង​ការពារ​ព្រៃកោងកាង ក្នុង​ភូមិសាស្ត្រ​ខេត្ត​ទាំង​៤​នោះ កំពុង​មាន​ការ​ឈូសឆាយ ការកាប់​ទន្ទ្រាន ការចាប់​ដី​លុប ការ​រាន​យក​ធ្វើ​លំនៅឋាន ការ​ហ៊ុមព័ទ្ធ​ដី​ព្រៃកោងកាង​ទុក​ជា​កម្មសិទ្ធិ និង​ចេញ​ប័ណ្ណកម្មសិទ្ធិ​ឡើង​វិញ។​

​ក្នុង​លិខិត​នោះ លោក​រដ្ឋមន្ដ្រី វេង សាខុន បានឲ្យដឹងថា នៅ​ពេល​ថ្មីៗ​នេះ មាន​ការចេញ​ប័ណ្ណកម្មសិទ្ធិ​កាន់​កាន់​ព្រៃកោងកាង ក្នុង​កន្លែង​សហគមន៍​នេសាទ​ជាច្រើន​កន្លែង ជាពិសេស​នៅក្នុង​ខេត្ត​ព្រះសីហនុ​។​

​រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម បាន​បញ្ជាក់​ទៅ​កាន់​អភិបាល​ខេត្ត​ទាំង​៤​ខាងលើ​ថា “​ដើម្បី​ទប់ស្កាត់​នូវ​សកម្មភាព​នៃ​ការ​ឈូសឆាយ ការកាប់​ទន្ទ្រាន ការចាក់​ដី​លុប ការ​រាន​យក​ដី​ធ្វើ​លំនៅឋាន ការ​ហ៊ុមព័ទ្ធ​ដី​ព្រៃកោងកាង​ទុក​ជា​កម្មសិទ្ធិ និង​ការចេញ​ប័ណ្ណកម្មសិទ្ធិ​នេះ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ស្នើ​ឯកឧត្តម លោកជំទាវ អភិបាល​នៃ​គណៈ​អភិបាលខេត្ត យកចិត្តទុកដាក់​គ្រប់គ្រង ថែរក្សា និង​ការពារ​ព្រៃកោងកាង ដែល​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​ខេត្ត​នី​មួយៗ ក្នុងនាម​ជា​អាជ្ញាធរ​គ្រប់គ្រង​ដី​រដ្ឋ​”​។​

​យោង​តាម​ច្បាប់​ស្ដីពី​ជលផល ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​វិស័យ​ជលផល ដូចនេះ​ការ​ឈូសឆាយ ការកាប់​ទន្ទ្រាន ការចាក់​ដី​លុប ការ​រាន​យក​ដី​ធ្វើ​លំនៅឋាន ការ​ហ៊ុម​ព័ន្ធ​ដី​ព្រៃកោងកាង​ទុក​ជា​កម្មសិទ្ធិ​។​ល​។ នៅក្នុង​ដែន​នេសាទ​ត្រូវបាន​ហាមឃាត់​។ ម្យ៉ាងទៀត មាត្រា​៣ នៃ​អនុក្រឹត្យ​លេខ​២៥ អនក្រ ចុះ​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០០៧ ស្ដីពី​ការគ្រប់គ្រង​សហគមន៍​នេសាទ បាន​បញ្ញត្តិ​ថា “​កន្លែង​នេសាទ​សហគមន៍ គឺ​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​”៕​ ​ដោយ ​៖​ រចនា​

spot_img
×