Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយក​រដ្ឋមន្ត្រី​ថៃ “​លើកដៃ​បាំង​ថ្ងៃ​” ធ្លាយ​ចេញ​នាឡិកា​…​ធ្វើឲ្យ​លោក​ត្រូវ​ប្រឈមមុខ​ជាមួយ​គណៈ​កម្មា​ធិ​ការប្រឆាំង​អំពើពុករលួយ​ប្រទេស​នេះ​

spot_img

​តាម​កាសែត The Nation ចុះ​ផ្សាយ​ថ្ងៃ​ទី ៧/១២ បានបង្ហាញ​រូបភាព​លោក Prawit យកដៃ​បាំង​ពន្លឺ​ព្រះ​អទិត្យ​បានបែកធ្លាយ​ចេញ​នាឡិកាដ៏ថ្លៃ រួម​នឹង​ចិញ្ចៀនពេជ្រ​មួយ​វង់​ធំ​។ តាម The Nation នាឡិកា​នេះ​ហាក់ដូចជា​មាន​យីហោ Richard Mille ច្រើន​ទទួលបាន​ការពេញនិយម​របស់​តារាភាពយន្ត ឬ​កីឡា ។​

​នាឡិកា Richard Mille មាន​តម្លៃ​ពី ៤-១០​លាន​បាត (​ប្រហាក់ប្រហែល​120.000 USD – 300.000 USD)​។ វា​ក្លាយជា​រឿង​មួយ​ធំ​ចំពោះ​ឧបនាយករដ្ឋមន្ត្រី​រូបនេះ ព្រោះ​ពុំ​មាន​ក្នុង​របាយការណ៍​ទ្រព្យសម្បត្តិ​របស់​លោក​ពេល​ក្លាយ​ជា​សមាជិក​រដ្ឋាភិបាល​នៅ​ឆ្នាំ ២០១៤​។

​នាឡិកា​ដ៏​មានតម្លៃ​ពុំ​ស្ថិត​ក្នុង​របាយការណ៍​ទ្រព្យសម្បត្តិ​របស់​លោក Prawit កាលពី​ឆ្នាំ ២០១៤

នៅ​ថ្ងៃ​ទី ៦/១២​នេះ ឧបនាយក​បាន​បដិសេធ​ពុំ​អធិប្បាយ​ពី​នាឡិកា​ខាងលើ​ឡើយ​។ លោក Prawit ប្រកាសថា នឹង​ពុំ​បកស្រាយ​ជាមួយ​អ្នកសារព័ត៌មាន​ទេ លោក​នឹង​ឆ្លើយ​ចំពោះ​គណៈកម្មាធិការ​ប្រឆាំង​អំពើពុករលួយ​ជាតិ (NACC)

​ខណៈពេល​នោះ​សកម្មជន​នយោបាយ Srisuwan Janya ប្រាប់ថា លោក​មាន​ផែនការ​ដាក់ពាក្យ​ប្តឹង​ទៅ​កាន់ NACC ដោយ​សំណូមពរ​ឲ្យ​បើ​កការស៊ើបអង្កេត​ពី​ប្រភព​នៃ​នាឡិកា​នេះ​ក៏​ដូចជា​ចិញ្ចៀនពេជ្រ​លើ​ម្រាមដៃ​លោក Prawit​។ ប្រភព​ជាច្រើន​និយាយថា កាល​ពី​លោក Prawit នៅ​ជា​មេបញ្ជាការ​កងទ័ព​ជំនាន់​អតីត​នាយករដ្ឋមន្ត្រី Abhisit Vejjajiva នោះ​លោក​មាន​ពាក់​នាឡិកា​មាន​តម្លៃ 200.000 បាត (​ប្រមាណ 6.000 ដុល្លារ​) ហើយក៏​ពុំ​រាយការណ៍​ប្រាប់ NACC ។ គួរកត់សម្គាល់​ថា អ្នកនយោបាយ​ថៃ​ច្រើន​ជួប​បញ្ហា​ទាក់ទិន​ដូចគ្នានេះដែរ​។ ជាអាទិ៍ ឆ្នាំ​២០១៣ អ្នកស្រី​យី​ង​ឡាក់ ពេល​នោះ​ជា​នាយករដ្ឋមន្ត្រី បាន​ទទួល​ការស្តីបន្ទោស ព្រោះ​ពាក់​នាឡិកា​តម្លៃ ២,៥​លាន​បាត ហើយ​ពុំ​រាយការណ៍​ប្រាប់ NACC ។ ក្នុង​អំឡុង​ពេល​ប្រឈមមុខ​នឹង​ការស៊ើបអង្កេត អ្នកស្រី​យី​ង​ឡាក់ បាន​រាយការណ៍​ថា ខ្លួន​បាន​លក់​នាឡិកា​នេះ​មុនពេល​ចូលរួម​ឆាកនយោបាយ​ម្លេះ ហើយក៏​បាន​យក​លុយ​នោះ​ទៅ​ទិញ​ត្បូង​ពេជ្រ​។ ការស៊ើបអង្កេត​រឿងនេះ ពុំទាន់​បាន​បិទ​នៅ​ឡើយ​ទេ​។​

​ឥឡូវ​ចាំមើល​តើ​លោក Prawit ឧបនាយក​រដ្ឋមន្ត្រី​ថៃ កំពុងកាន់​អំណាច នឹង​ត្រូវ​ប្រឈមមុខ​ជា​មួយ NACC ហើយ​លោក​នឹង​ឆ្លើយ​បែបណា​? ៕​

spot_img
×