Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ថ្លើមធំ​ណាស់​! មក​ដឹង​រឿង​បន្ថែម ជុំវិញ​ករណី​ប្តី​កំហូច​លួច​មក​រៀបការ​ជាមួយ​ស្រី​ថ្មី​ត្រូវជា​ក្មួយ​ថ្លៃ ធ្វើ​ឲ្យ​ប្រពន្ធ​តាម​ទាន់​ដួលសន្លប់ និង​សូម្បី​មេភូមិ​ថា​… (​វីដេអូ​)

spot_img

​ករណី​ប្តី​កំហូច​ជា​កូនកំលោះ ដែល​បាន​លួច​ទៅ​រៀបការ​ជាមួយ​ស្រី​ថ្មី ហើយ​ត្រូវ​ប្រពន្ធ​តាម​ទាន់​រហូត​ធ្វើ​ឲ្យ​នាង​ស្លុតចិត្ត​ដួលសន្លប់​នៅមុខ​រោងការ បង្ក​ការភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​មក​ចូលរួម​ស៊ីការ​យ៉ាងខ្លាំង កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅ​ក្នុងភូមិ​អង្គរកា ឃុំ​អង្កាញ់ ស្រុក​ទ្រាំង ខេត្តតាកែវ ។

​បើ​លោកយាយ​ដែល​ត្រូវជា​ម្តាយក្មេក​របស់​កូនកំលោះ​កំហូច​នោះ បាន​រៀប​រាប់ទាំង​កំហឹង​ឈឺចាប់​សឹងតែ​ស្ទុះ​ទៅ​លើក​ម្ហូប​ការចាក់ចោល​ខ្ទេច​ថា​៖ «​ដំឡូង​ឡើយ កូនប្រសារ​ខ្ញុំ​ហ្នឹង វា​បបួល​មី ណាត់ មី​យ៉ា (​ម្តាយ និង​កូនក្រមុំ​) ទៅរក​ស៊ី​លក់​បាយ​ជាមួយគ្នា​នៅ​តាខ្មៅ​បាន​១​ឆ្នាំ … និង​បន្ទាប់មក ក៏បាន​ប្តូរ​លក់​នៅ​លូ​ប្រាំ (​ផ្លូវ​វេ​ង​ស្រេង​) ។ ប៉ុន្តែ ខណៈពេល​មក​លក់​នៅ​លូ​ប្រាំ ពុំ​សូវ​ដាច់ ក៏​បែក​គ្នា កូនស្រី​ខ្ញុំ (​ត្រូវជា​ប្រពន្ធដើម​) ក៏​រើ​ឥ​វ៉ាន់​វិល​ត្រឡប់មកផ្ទះ​វិញ ។ ហើយ មី​ណាត់​ស្អីហ្នឹង និង​កូនប្រសារ​ខ្ញុំ បាន​ឈ្លោះ​ជាមួយ​កូនស្រី​របស់ខ្ញុំ ទាក់ទង​រឿង​ដេក​នៅ​រួម​ប្រឡាក់​ប្រឡូក​ជាមួយគ្នា នៅលើ​គ្រែ​១​ទំហំ​ប្រហែល​១​ម៉ែត្រ​កន្លះ (​ដេក​រួមរស់​ជាមួយគ្នា​ទាំង​ម៉ែ ទាំង​កូនស្រី​) រហូត​ពោះធំ ហើយ​វា​កៀប​សព្វគ្រប់​បែបយ៉ាង ដើម្បី​ឲ្យ​កូនប្រសារ​របស់ខ្ញុំ រៀបការ​ជាមួយ​កូនស្រី​របស់​វា​រហូតដល់​ពេលនេះ​តែម្តង​…» ។​

​ទាក់ទង​រឿងរ៉ាវ​ផ្ទុះ​ការភ្ញាក់ផ្អើល​ដ៏​អាម៉ាស​ដល់​ភ្ញៀវ​ពេញ​រោងការ​នេះ​ផងដែរ បើតាម​លោក​មេភូមិ​វ័យ​ចំណាស់​ម្នាក់ បាន​ឲ្យ​បញ្ជាក់​ទៅកាន់​លោកយាយ​ត្រូវជា​ម្តាយបង្កើត​របស់​ស្ត្រី​ជា​ប្រពន្ធដើម និង​សាច់ញាតិ នៅ​នឹង​ផ្ទះ​របស់គាត់​ថា រឿង​រៀបការ​ហ្នឹង គាត់​បាន​ដឹងឮ ប៉ុន្តែ សំរាប់​រឿង​ចេញ​ច្បាប់​ឲ្យ​រៀបការ គឺ​អត់​បានធ្វើ​ឲ្យ​ទេ បន្ទាប់ពី​បាន​ពិនិត្យឃើញថា ពុំមាន​សំបុត្រ​លែងលះគ្នា​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​នោះ ហើយ​ករណីនេះ​អាចធ្វើ​ទៅបាន គាត់​ក៏​ពុំ​ដឹងថា​មេឃុំ​ធ្វើ​ឲ្យ ឬ យ៉ាងណា​នោះទេ ។

​បន្ថែម​ពីនេះ លោកយាយ​ដែល​ពោរពេញ​ដោយ​កំហឹង ក៏បាន​បញ្ជាក់ប្រាប់​បង​ប្អូន​អ្នកភូមិ​នៅ​ទីនោះ​ថា​៖ «​តាមពិតទៅ មី​ណាត់ (​ម៉ែ​) ត្រូវជា​ក្មួយ​របស់ខ្ញុំ រីឯ​កូនស្រី​វា​មី​យ៉ា (​កូនក្រមុំ​) ជា​ចៅ​ខ្ញុំ ប៉ុន្តែ មី​យ៉ា វា​មិន​ទៅ​ស្រលាញ់​ស្អី​វា ​ធាតុពិត គឺ​មី​សំផឹង​ម៉ែ​វា​ហ្នឹង ជា​អ្នក​ធើ​ស្អីៗ​គ្រប់បែបយ៉ាង ដើម្បី​ឈានដល់​បាន​រៀបការ​ថ្ងៃនេះ ។ ហើយនៅចុងក្រោយ​នៃវីដេអូ​ លោក​យាយ​​ក៏បាន​បញ្ជាក់​ម្តង​ទៀតថា លោក​មេភូមិ មេឃុំ ពុំបាន​ចេញ​ច្បាប់​ឲ្យ​​រៀបការនេះ​ទេ ហេតុនេះ លោក​ប្តី​កំហូច​នេះ​ ពិត​ជា​ថ្លើម​​ធំ​​ណាស់ ៕​ ដោយ​៖ ចន្ទី​

ចង់​ជ្រាប់​រឿងរ៉ាវ​នេះ​កាន់តែច្បាស់ សូម​ទស្សនា​វីដេអូ​ខា​ក្រោម​៖​

 

spot_img
×