Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូបង្រៀន​រំភើប​ឡើង​ស្រក់​ទឹកភ្នែក ពេលដែល​អាណាព្យាបាល​សិស្ស​កាដូ​រថយន្ត​មួយគ្រឿង​ដើម្បី​កុំឱ្យ​ជិះឡាន​ក្រុង​ច្រើន​ដំណាក់​មក​សាលារៀន​ ( វីដេអូ)

spot_img

អ្នកស្រី Courtney Adeleye ជា​សេដ្ឋី​ម្នាក់ បាន​ទិញ​រថយន្ត​កាដូ​ឱ្យ​អ្នកគ្រូ​បង្រៀន​កូនស្រី​ខ្លួន បន្ទាប់ពី​ដឹង​ស្ថានភាព​លំបាក​របស់​អ្នកគ្រូ​ម្នាក់នេះ​។​

​អ្នកស្រី Courtney Adeleye ចែករំលែក​ថា​៖ «​ប្តី​របស់ខ្ញុំ​បាន​និយាយប្រាប់​ខ្ញុំ​ពី​ការលំបាក​របស់​អ្នកគ្រូ​នោះ ហើយ​សួរថា តើ​ពួកយើង​គួរ​ធ្វី​អ្វី​ទៅ​។ ខ្ញុំ​ឆ្លើយថា​៖ បង​មិនបាច់​គិត​ទៀត​ទេ អូន​មានការ​សម្រេចចិត្ត​រួចហើយ ។​

​ស្អែក​ឡើង អ្នក​ទាំងពីរ​បានសម្រេច​ទិញ​រថយន្ត Ford មួយគ្រឿង​តម្លៃ 18.000 USD​។​

​ក្នុង​ខ្សែ​វីដេអូ ត្រូវបាន​ចែករំលែក​លើ​បណ្តាញ​សង្គម អ្នកគ្រូ​រូបនេះ​បាន​សួរ​ទៅកាន់​អ្នកស្រី Courtney Adeleye អ្នកស្រី​ពុំមែន​និយាយ​លែង​ទេ​ឬ​? ហើយ​ក្រោយពី​សម្លឹង​ឃើញ​រថយន្ត​ពាក់​បូ​ដែលជា​កាដូ​នោះ អ្នកគ្រូ​ក៏​ទ្រហោយំ​យ៉ាងខ្លាំង ព្រោះ​រំភើប​ពន់ពេក​។​

​អ្នកគ្រូ​ដែលមាន​សំណាង​រូបនេះ​បាន​សរសេរ​លើ Instagram ថា​៖ ខ្ញុំ​លែង​ត្រូវ​អង្គុយ​រង់ចាំ​ឡានក្រុង​ពេល​ធ្លាក់​ព្រិល ហើយក៏​ពុំ​ចាំបាច់​អ្នកណា​មក​ទទួល​ទៀត​។​ពិសេស​អរគុណ​នូវ​ទឹកចិត្ត​របស់​អាណាព្យាបាល​សិស្ស​៕​លី​សា

spot_img
×