Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​គ្រូបង្រៀន រិះគន់​កងវិស្វកម្ម​ស​ម្ដេចតេ​ជោថា បាន​សាងសង់​អាគារ និង​តារាង​កីឡា ក្នុង​វិទ្យាល័យ​ក្រុងព្រះសីហនុ ហាក់​ធ្វើឱ្យ​រួច​ពី​ដៃ​..?

spot_img

ខេត្ត​ព្រះសីហនុ​ ៖ ក្រុម​គ្រូបង្រៀន​មួយចំនួន នៅ​វិទ្យាល័យ​ក្រុងព្រះសីហនុ បាន​សំណូមពរ​ដល់​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ ឱ្យជួយ​ក្រឡេក​មើល​តារាង​កីឡា មាន​តារ​សង​បាល់ទះ​ជាដើម និង​អាគារ​ស្នាក់នៅ​របស់​សិស្ស ដែល​កំពុង​សាងសង់ ដោយ​សិស្ស​មិនទាន់​បាន​ចូល​ស្នាក់​នៅ​ផង ក៏​ត្រូវ​ជ្រាប​ទឹក​ទាំង​មិន​ទាន់​បាន​ចូល​ស្នាក់នៅ​។​

ត្រង់​ចំណុច​នេះ ក្រុម​គ្រូបង្រៀន និង​សិស្សានុសិស្ស​មួយចំនួន រិះគន់ថា ការស្ថាបនា តារាង​បាល់ទាត់ ដែល​ទើប​ស្ថាបនា​ថ្មី គឺ​មិន​អាច​លេង​បាល់ទះ និង​មិន​អាច​លេង​កីឡា​ផ្សេងៗ​ទៀត​បាន​ទេ ត្រូវ​ដក់​ទឹក​គ្មាន​ប្រព័ន្ធ​បង្ហូរទឹក​ចេញពី​តារាង​កីឡា​ទាំងនោះ​ទេ​។

គ្រូបង្រៀន​និយាយថា តារាង​កីឡា​មួយចំនួន​នោះ ការស្ថាបនា​មិនបាន​រាបស្មើ ឬ​ផ្អៀង និង​មាន​ទឹក​ដក់​ក្នុង​តារាង ឬ​មួយ​ក៏​ស្ថាបនា​ខុស​បច្ចេកទេស​។​

ជាងនេះទៀត ក្រុម​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ក្រុងព្រះសីហនុ ក៏​បាន​ឱ្យដឹង​ដែរ​ថា ចំពោះ​អាគារ​សម្រាប់​សិស្ស​ស្នាក់នៅ គឺ​មិន​ទាន់​ទាំង​បើក​ឱ្យ​សិស្ស​ចូល​ស្នាក់នៅ​ផង ក៏​ឃើញ​មានទឹក​ស្រក់​តាម​ពិ​ដាន​បាត់ទៅហើយ​។​

ក្រុម​គ្រូបង្រៀន​បានឱ្យដឹង​ទៀត​ថា សម្រាប់​អាគារ​ស្នាក់នៅ និង​តារាង​លេង​កីឡា​មួយចំនួនទៀត ដែល​កំពុង​ស្ថាបនា នៅ​ក្នុង​វិទ្យាល័យ​ក្រុងព្រះសីហនុ​រាល់ថ្ងៃនេះ គឺជា​ជំនួយ​ឧបត្ថម្ភ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​អ្នក​ផ្តល់​ជូន​។​

ត្រង់​ចំណុច​នេះ ក្រុម​គ្រូបង្រៀន​មួយចំនួន នៅ​វិទ្យាល័យ​ក្រុងព្រះសីហនុ បាន​លើក​ជា​សំណូមពរ ដល់​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះសីហនុ ជា​ពិសេស​ថ្នាក់ដឹកនាំ​ក្រសួង​មន្ទីរ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ប្រដើ​សិន​បើ​ពិតជា បាន​គាំទ្រ ឬ​អាណិត​ស្រឡាញ់ និង គោរព​សម្ដេច ហ៊ុន សែន ពិត​ប្រា​មែន​នោះ សូម​ឱ្យ​ថ្នាក់ដឹកនាំ​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ មេត្តា​បញ្ជូន​មន្ត្រី​ជំនាញ​ឯករាជ្យ​ចុះ​ពិនិត្យ​បញ្ហា​មិន​ប្រក្រតី នៃ​ការសាងសង់​អាគារ​ស្នាក់​នី និង​តារាង​កីឡា នៅ​ក្នុង​វិទ្យាល័យ​ក្រុងព្រះសីហនុ​ឱ្យ​បាន​ឆាប់ ដើម្បី​កុំឱ្យ​ការសាងសង់ សមិទ្ធិផល​នានា របស់​សម្តេច​តេជោ ហ៊ុន សែន ជ្រុល​ហួសពេល នាំ​ខាតបង់​ថវិកា ដែល​ជា​ជំនួយ​ឧបត្ថម្ភ របស់​សម្តេច​តេជោ ហ៊ុន សែន ត្រូវ​ចំណាយ​លុយ​ខាត​ឥតប្រយោជន៍​៕ ដោយ​៖ ដែន សីមា​

 

spot_img
×