Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើម្បី​ទទួលបាន​បរិស្ថាន​ស្អាត​គ្មាន​សម្លេង​រំខាន ប្រធាន​មន្ទីរ​សង្គមកិច្ច​បញ្ជា​ឲ្យ​អ្នក​លក់បាយ​ជាប់​របង​មណ្ឌល​កុមារកំព្រា ខេត្តតាកែវ​រើចេញ បញ្ចប់​នូវ​ក្តីសង្ឃឹម​របស់​គ្រួសារ​តូច​មួយ​ដែល​លក់​បាយ​លើ​ចញ្ចើមផ្លូវ​

spot_img

​តាកែវ​៖ គ្រួសារ​តូច​មួយ​រស់នៅ​ផ្ទះ​ជួល​ប្រក​ដ​របរ​លក់​បាយ​លើ​ចិញ្ចើម​ផ្លូវ​ជាប់​របង​មណ្ឌល​កុមារកំព្រា​ខេត្តតាកែវ បាន​សម្តែង​នៅ​ការខកចិត្ត​នៃ​ក្តីសង្ឃឹម​របស់​ខ្លួន​ក្នុង​ការប្រកប​របរ​លក់បាយ និង​មីឆា ដើម្បី​ទទួល​បាន​កម្រៃ​សម្រាប់​ផ្គត់ផ្គង់​ក្នុង​គ្រួសារ​នោះ ឥឡូវ ត្រូវបាន​លោក ប៊ុន បូ​រិន្ទ ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តតាកែវ ចុះហត្ថលេខា​ឯកភាព​លើ​ក្រដាស​មួយ​សម្លឹ​ករបស់ ប្រធាន​មណ្ឌល​កុមារកំព្រារ​ខេត្តតាកែវ លើ​ហេតុផល​ជាច្រើន ដែល​បាន​ចោទ​ទៅ​លើ​ទីតាំង​លក់ដូរ​របស់​គាត់​ថា ការលក់ដូរ​របស់​ពួកគាត់ គឺ​បាន​ប៉ះពាល់​ដល់​សុខ​សុ​វត្តិភាព​កុមារ ដែល​រស់នៅ​ក្នុង​មណ្ឌល បង្ករ​អោយមាន​សម្លេង​ឡូឡា​រំខាន​ដល់ ការសិក្សា​របស់​កុមារ ថែមទាំង​មាន​សម្រាម និង​កាក​សំណល់ នាំអោយ​មាន​ក្លិន​មិន​ល្អ​ថែមទៀត ។

លោក ផង់ សុភ័​ក្រ ជា​អ្នក​លក់​បាយ និង​ម៉ី​ឆា​បាន​និយាយ​រៀបរាប់​លើ​ហេតុផល​ជាច្រើន​ដែល​ផ្ទុយ​ពី​ការចោទប្រកាន់​របស់​ប្រធាន​មណ្ឌល ដូច​ក្នុង​សេចក្តីជូនដំណឹង​នោះ​ថា លោក លក់ដូរ គឺ​បាន​រៀបចំ និង​សម្អាត​ទីធ្លា​នៅតាម​របង​នេះ និង​មិន​បាន​បង្ករ​អោយមាន​សម្លេង​រំខាន​អ្វី​ឡើយ មួយវិញទៀត​ទីធ្លា​នៅទីនេះ​គឺ​លោក​ជាមួយ​និង​ក្រុមគ្រួសារ​គឺ​បាន​សម្អាត​គ្រប់ពេល ជា​រៀល​រាល់ថ្ងៃ ទាំង​ព្រឹក ទាំង​ល្ងាច ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​បរិស្ថាន ។ ក្នុងនោះដែរ លោក​បាន​ធ្វើ​ការសុំ​អនុញ្ញាត​លក់ដូរ​នៅ​ជាប់​របង​មណ្ឌល​កុមារកំព្រា​នេះ ដែល​ដោយ​និង​ព្រម​សម្អាត​ទី​នេះ​មិន​អោយ​មាន​សម្រាម និង​ប៉ះពាល់​អ្វី​ដល់​មណ្ឌល​កុមារកំព្រា​នោះឡើយ​។​

​បុរស​ជា​មេ​គ្រួសារ​តូច​មួយ​ដែល​កំពុង​អង្គុយ​អោប​កូន​បាន​បញ្ចេញ​នៅ​ទឹកមុខ​របស់ខ្លួន​ដែល​ស្តែង​ចេញ​ពី​ការ​អស់សង្ឃឹម​នៅ​ក្នុង​ចិត្ត​យ៉ាងខ្លាំង បើសិនជា​គាត់​ត្រូវបាន​រោះរើ​ទី​កន្លែង​លក់ដូរ​នៅ​ទី​នេះ​ចេញ ជីវភាព​គ្រួសារ​របស់គាត់​ច្បាស់​ជា​ជួប​ការខ្វះខាត​ច្រើន ។ តាកែវ​

 

spot_img
×