Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតិថិជន​ស្រឡាំងកាំង ពេល​ឃើញ​ខ្លាឃ្មុំ​គេ​ដាក់តាំង​ក្នុងការ​ផ្សារ​ទំនើប លេង​ក្បាច់​រួមភេទ​ពិសេស​

spot_img

​អតិថិជន​ជា​ច្រើន​មាន​ការស្រឡាំងកាំង និង​ខ្លះទៀត​មុខ​ឡើង​ក្រហម បន្ទាប់ពី​ពួកគេ​បានឃើញ​​ខ្លា​ឃ្មុំ ២​ក្បាល​ដែល​ត្រូវបាន​គេ​ដាក់ តាំង​នៅក្នុង​ផ្សារ​ទំនើប​មួយ​កន្លែង​ក្នុង​ប្រទេស​អង់គ្លេស ដែល​ពួក​វា​មើលទៅ​ហាក់​កំពុង​រួមភេទ ដោយ​ប្រើ​ក្បាច់​ឆ្កែ (Doggy style)​។​

​ខ្លាឃ្មុំ​ទឹកកក​ទាំងនោះ ត្រូវបាន​គេ​ដាក់តាំង​នៅក្នុង​ផ្សារ​ទំនើប កាលពី​ចុង​សប្តាហ៍​មុន ដើម្បី​ត្រៀម​បុណ្យ​គ្រីស​ស្មឺ​ស (Christmas) នៅ​ចុង​ខែ​ក្រោយ​នេះ​។​

​អ្នកទិញ​ឥ​វ៉ាន់​ម្នាក់​បាន​និយាយថា “​វា​មើលទៅ​ហាក់ដូចជា​ពួកគេ​កំពុងតែ​រួមភេទ​អញ្ជឹង​” ខណៈ​អ្នកទិញ​ផ្សេង​ម្នាក់ទៀត​ពោលថា “​វា​គឺជា​ការ​ដាក់​តាំង​បុណ្យ​គ្រីស​ស្មឺស​ដ៏​ល្អ​បំផុ​តដែល​ខ្ញុំ​​មិន​ធ្លាប់​ឃើញ​។ វា​មើលទៅ​ហាក់ដូចជា​ពួកវា​កំពុង​រួមភេទ​ប្រើ​ក្បាច់​ឆ្កែ​”​។​

​បន្ទាប់​ពី​មាន​ការបញ្ចេញ​មតិ​ពី​អតិថិជន ម្ចាស់​ផ្សារ​ទំនើប បានធ្វើការ​សុំទោស ចំពោះ​ការ​ដាក់​តាំង​​បង្ហាញ​ដែល​មើលទៅ​ដូច​ពួកវា​កំពុង​រួមភេទ​៕ សុភ័ក្ត្រ

​ប្រភព​៖ Mirror​

spot_img
×