Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ដ្រី​យោធា​ម្នាក់ និង​បក្ខពួក ចេញ​ពី​ផឹកស៊ី ដក​កាំភ្លើង​បាញ់​កម្សាន្ត​លេង ត្រូវ​កម្លាំង​នគរបាល​ខេត្ត​កំពត ចាប់ខ្លួន​

spot_img

កំពត ៖ កម្លាំង​នគរបាល​ខេត្ត​កំពត បាន​ចាប់ខ្លួន​បាន​ភ្លាមៗ​មនុស្ស​ចំនួន​៣​នាក់ ក្នុងនោះ​មាន​មន្ដ្រី​យោធា​ម្នាក់ ចេញ​ពី​ផឹកស៊ី​ក្នុង​ហាង​ខារ៉ាអូខេ​រ៉ូយ៉ាល់​កំពត ដក​កាំភ្លើង​បាញ់ ដោយ​គ្មាន​មូលហេតុ នៅ​យប់​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតក្នុង​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្ត​កំពត តែ​ត្រូវ​។​

​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត បាន​ប្រាប់ថា មុនពេល​កើតហេតុ មាន​មនុស្ស​មួយក្រុម​មាន​គ្នា​៦​នាក់ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ជិះ​ម៉ូតូ​ចំនួន​៤​គ្រឿង ក្រោយ​ចេញពី​ខារ៉ាអូខេ​រ៉ូយ៉ាល់ ហើយ​បាន​ដក​កាំភ្លើងខ្លី បាញ់​ឡើង​លើ​មួយ​គ្រាប់ ហើយ​ជិះ​ម៉ូតូ​គេច​ចេញ​បាត់​។ ក្រោយមកទៀត ខ្មាន់កាំភ្លើង​ដដែល បាន​បាញ់​ឡើង​លើ​នៅ​២​កន្លែង​ផ្សេង​ទៀត ដោយ​មួយ​កន្លែង​​នៅលើ​ស្ពាន​ព្រែក​កំពង់បាយ និង​នៅ​ក្បែរ​ខារ៉ាអូខេ​រ៉ូ​យាល់ ដដែល ហើយ​គេ​ខ្លួន​បាត់​ស្រមោល​។​

​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ បាន​បញ្ជា​ឲ្យកម្លាំង​នគរបាល​ជំនាញ បើក​ការស្រាវជ្រាវ​ភា្ល​មៗ រហូត​ដល់​ទៀបភ្លឺ​ថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ទើប​ឃាត់ខ្លួន​បាន​ជនសង្ស័យ​៣​នាក់ ដោយ​ម្នាក់​ជា​មន្ដ្រី​យោធា ជា​ជនដៃដល់​។ ជនសង្ស័យ​ទី​១៖ ឈ្មោះ ហេង ចិន្តា ហៅ​ចិន អា​តុ​៣៣​ឆ្នាំ ជា​មន្ដ្រី​យោធា រស់នៅ​ភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ដកហូត​បាន​កាំភ្លើងខ្លី​ទំនើប​មួយ​ដើម ម៉ាក Glock 19 លេខ​LL T620 បង់​១ មាន​អត្តសញ្ញាណប័ណ្ណ​ទាហាន និង​ប័ណ្ណ​សម្គាល់​អាវុធ​សមូហភាព ទី​២៖​ឈ្មោះ​លាង សំបូរ ហៅ​ម៉ាប់ អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្ត​កំពត និង​ទី​៣៖​ឈ្មោះ ប៊ូ សុភា ហៅ​ម៉ៅ អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​តា​ដឹប សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ជា​បក្ខពួក​ពេល​ផឹកស៊ី​ជាមួយ​គ្នា​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​តុលាការ​ចាត់​តាមច្បាប់​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×