Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត! ​ប្តី​កំហូច​ដែល​លួច​រៀបការ​ជាមួយ​ស្រី​ថ្មី​ជា​ក្មួយ​ខ្លួនឯង ចេញមុខ​ដោះស្រាយ​នៅ​សាលាឃុំ​ហើយ និង​សន្យា​សម្រេច​… (​វីដេអូ​)

spot_img

​ករណី​ប្តី​កំហូច​ដែល​បាន​លួច​ទៅ​រៀបការ​ជាមួយ​ស្រី​ថ្មី ដែលជា​ក្មួយ​ថ្លៃ​ខ្លួនឯង​ដ៏​ហួសចិត្ត​បំផុត ហើយ​ត្រូវ​ប្រពន្ធ​តាម​ទាន់​រហូត​ធ្វើ​ឲ្យ​នាង​ស្លុតចិត្ត​ដួលសន្លប់​នៅមុខ​រោងការ បង្ក​ការភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​មក​ចូលរួម​ស៊ីការ កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅ​ក្នុងភូមិ​អង្គរកា ឃុំ​អង្កាញ់ ស្រុក​ទ្រាំង ខេត្តតាកែវ ពេលនេះ ឈានដល់​ការដោះស្រាយ​គ្នា​ឡើង​បែក​អូរ​ហូរ​ស្ទឹង នៅឯ​សាលាឃុំ​ហើយ ។​

​មុននឹង​ឈាន​ដោះស្រាយ​គ្នា ទៅតាម​ដំណាក់កាល​នីមួយៗ ប្រពន្ធដើម​ដែល​ពោរពេញ​ដោយ​កំហឹង​ឈឺចាប់ បានធ្វើការ​ដៀល​ត្មិះ​ឲ្យ​ធ្ងន់ៗ​ទៅ​លើ​​ប្តី​កំហូច និង​ជាពិសេស​ម្តាយក្មេក​​ថ្មី​ដែល​ត្រូវជា​បងប្អូន​នឹង​គ្នា​សោះ​ថា ជា​អ្នក​បញ្ចុក​បញ្ស៊ី​អូសទាញ​ប្តី​រូបនេះ​រហូត​រៀបការ​ជាមួយ​កូនស្រី​ខ្លួន​លួចលាក់ មិន​ឲ្យ​ងើបមុខ​​តតាំង​នឹង​នាង​បានឡើយ ។

​យោងតាម​វីដេអូ​ឃ្លី​បចំនួន៣ ដែលត្រូវបាន​​បង្ហោះ​ដោយ​គណនី​ហ្វេសប៊ុកឈ្មោះ Khouch Mfc បន្ទាប់ពី​ធ្វើការ​ដោះស្រាយ​គ្នា​ដ៏​ចម្រូងចម្រាស់​មួយសន្ទុះ​ធំ ក្រោម​ការដឹកនាំ​របស់​មេឃុំ ទីបំផុត ប្តី​កំហូច​រូបនេះ​​បានបង់​ទៅតាម​ការ​ទាម​ទារ​របស់​ប្រពន្ធ​​ ដើម្បី​ចិញ្ចឹម​កូន​៣នាក់ នូវ​ទឹក​ប្រាក់ចំនួន ១៥០០០ ដុល្លារ ដោយធ្វើ​កិច្ចសន្យា​នឹង​ទម្លាក់​លុយ​១​ខែ ៥០០ ដុល្លារ ៕ ដោយ​៖ ចន្ទី​

spot_img
×