Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រារព្ធ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ​២៣​ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ​”​រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត​”​នៅ​ស្រុក​ស្វាយជ្រំ​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​លោក សុទ្ធ គឹម​ចន្ទ អភិបាល នៃ​គណៈ​អភិបាល​ស្រុក​ស្វាយជ្រំ​រួមជាមួយ​នឹង​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​នា​ព្រឹក​ថ្ងៃ​អង្គារ ១៣​កើត ខែ​ក​ក្កិក ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​រៀបចំ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ​”​រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត​” នៅ​សាលាស្រុក​ស្វាយជ្រំ ព្រមទាំង​​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ស្រុក លោក លោកស្រី អនុប្រធាន​មន្ទីរ​បរិស្ថាន​និង​មន្ត្រី​បរិស្ថាន លោក លោកស្រី អភិបាលរង​ស្រុក លោកនាយក នាយករង​រដ្ឋបាល​ស្រុក លោក លោកស្រី​ប្រធាន អនុប្រធាន​ការិយាល័យ​​ចំណុះ​សាលាស្រុក មន្ត្រី​សាលាស្រុក កងកម្លាំង​ទាំង​៣​ប្រភេទ លោក​ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុក​និង​បុគ្គលិក លោក លោកស្រី​សមាជិក​ក្រុមប្រឹក្សាឃុំ មេឃុំ លោកនាយក​.​នាយករង វិទ្យាល័យ​ស្វាយជ្រំ និង​សិស្សានុសិស្ស​ជាច្រើនរូប​ទៀត បានរួម​គ្នា​ធ្វើ​ពលកម្ម សម្អាត​បរិស្ថាន​នៅ​ទីតាំង​បរិវេន​នានា​ដូចជា សាលាស្រុក តាម​ទីសាធារណៈ តាម​ដងផ្លូវ តាម​ទីប្រជុំជន​ជុំវិញ​ផ្សារ​ស្វាយ​ជ្រំ​ជាដើម​…​។​

​មន្ត្រី​សាលាស្រុក​ស្វាយជ្រំ​បាន​ឱ្យដឹងថា ៖ ​ការរៀបចំ​ពិធី​នេះ​ឡើង​គឺ​មាន​គោលបំណង​បណ្តុះ​គំនិត​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​ស្រលាញ់​បរិស្ថាន ធ្វើអោយ​បរិស្ថាន​ស្អាត គ្មាន​សម្រាម​ពាស​វាស​វាល​ពាស​កាល បណ្តុះ​គំនិត​ស្មារតី អោយ​មហាជន​ទូទៅ​មាន​ការយល់ដឹង​និង​ការ​ទុកដាក់​សម្រាម​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​លើកកម្ពស់​សោភ័ណភាព អនាម័យ ផាសុខភាព ជា​កន្លែង​ដែល​ចង់​រស់នៅ​ទាំង​អង្គភាព​រដ្ឋ វិស័យ​ឯកជន​ទូទៅ ដែល​ជា​ការរួមចំណែក​ក្នុង​អភិវឌ្ឍ​សេដ្ឋ​ជាតិ​ផង​ដែរ ពិសេស​ស្រប​ពេល ដែល​រដ្ឋបាល​ខេត្ត​ស្វាយរៀង​បាន​នឹង​កំពុង​ជម្រុញ​អោយ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន រួម​ទាំង​ការកែលម្អ​សោភ័ណភាព​នៅ​ទី​រួម​ខេត្ត​ដូចជា ច្រាំងទន្លេ កន្លែង​ហាត់ប្រាណ សួនច្បារ​សាធារណៈ រៀបចំ​ហេត្ថារចនាសម្ព័ន្ធ​នានា​ជុំវិញ​ខេត្ត​ដើម្បី​ឆ្លើយតប ទៅ​នឹង​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត ប្រចាំ​ឆ្នាំ​ផង​ដែរ​។​

​សូម​រំ​ឮ​ក​ផងដែរ​ថា ៖ នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៨​កន្លងទៅ ប្រជាពលរដ្ឋ​ប្រមាណ​ជាង ២០ លាន​នាក់ ក្នុង​បណ្ដា​ប្រទេស ១៥០ លើ​ពិភពលោក​រួម​ទាំង​កម្ពុ​ជា​ផង​នោះ បានរួម​គ្នា​រៀបចំ​ទិវា​សម្អាត​អនាម័យ​ពិភពលោក​ក្រោម​ប្រធានបទ «​រួមគ្នា​ដើម្បី​ពិភពលោក​ស្អាត​» ខណៈ​ដែល​សំរាម​នៅតែ​ត្រូវបាន​គេ​បោះចោល​ពាស​វាល​ពាស​កាល​នៅតាម​ទីសាធារណៈ​នានា ។ ជាមួយនេះដែរ ក្រសួង​បរិស្ថាន បាន​ចេញ​សារាចរ​ណែនាំ​ដល់​គ្រប់​បណ្ដា​មន្ទីរ ស្ថាប័ន និង​អង្គភាព​រួម​ទាំង​បុគ្គល​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​បញ្ឈប់​ការ​បោះ​ចោល​សំរាម និង​កាក​សំណល់​គ្រប់​ប្រភេទ​ពាសវាល​ពាសកាល ដោយ​ទាមទារ​ឲ្យមាន​ការបែងចែក និង​វេច​ខ្ចប់​សំរាម​ឲ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​។​មិនតែប៉ុណ្ណោះ​បាន​ដាក់ចេញ​នូវ​ការផាកពិន័យ​យ៉ាងធ្ងន់ធ្ងរ​ផងដែរ​ដល់​ជន​ទាំងឡាយ​ណា​ដែល​បន្ត​បោះចោល​សំរាម​ដោយ​ឥត​សណ្ដាប់ធ្នាប់​លើ​ទី សាធារណៈ​ ៕ ដោយ ៖ វ៉ៃ​គោ​

spot_img
×