Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក ចុះ​ណែនាំ ឱ្យ​ម្ចាស់​ការដ្ឋាន​សំណង់​ក្រុមហ៊ុន​ចិន​លាង​សម្អាត​ផ្លូវ

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ មន្ត្រីរដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ បានឱ្យដឹងថា កាលពី​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក​ឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក ចុះ​អប់រំ ណែនាំ​ឱ្យ​ម្ចាស់​ការដ្ឋាន​សាងសង់​សំណង់​ក្រុមហ៊ុន​ចិន​មួយកន្លែង ត្រូវ​លាង​សម្អាត​ផ្លូវ​ឱ្យបាន​ស្អាត​។​

ការចុះ​អន្តរាគមន៍​នេះ បន្ទាប់​ពី​ការដ្ឋាន​ខាងលើនេះ មាន​រថយន្ត​បើក​ចេញចូល បណ្ដាល​ឱ្យ​ប្រឡាក់​ផ្លូវ ត្រង់​ចំណុច​ផ្លូវ​កែង​កូនសោរ វិមានឯករាជ្យ និង​ចាប់​រថយន្ត​មួយចំនួន ដែល​ដឹក​ដី​ធ្លាក់​ប្រឡាក់​ផ្លូវ នាំយក​មក​រក្សាទុក នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ​បន្ត​តាម​នីតិវិធី​។ វិធានការ​នេះ​ធ្វើឡើង​តាម​បទបញ្ជា​របស់​ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ដែល​តម្រូវ​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ចាត់វិធានការ​ទប់ស្កាត់ និង​ឃាត់​ចាប់​រថយន្ត​ដឹក​ដី ដែល​ដឹក​ដី​ធ្លាក់​ប្រឡាក់​ផ្លូវ ក្នុង​ក្រុង​ព្រះសីហនុ​៕ ដោយ​៖ ដែន សីមា​

 

spot_img
×