Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រឿង​ស្នេហា​ប្លែកៗ ប្រពន្ធ​សុំ​ប្ដី​ឱ្យ​សហាយ​មក​រស់នៅ​ជាមួយ ហើយ​លួច​ទៅ​រួមរ័ក​ជាមួយ​សហាយ នៅ​ពេល​ប្ដី​ដេកលក់​

spot_img

​ភ្នំពេញ​៖ ស្ត្រី​ម្នាក់​អាយុ​ជិត​៤០​ឆ្នាំ មានប្តី មានកូន ដោយ​មិន​បាន​រៀបការ បាន​លួច​ទាក់ទង​ជាមួយ​ប្រុស​សហាយ​ម្នាក់ទៀត ​តាម​បណ្តាញ​​សង្គម​ហ្វេ​សប៊ុក រហូត​ឈានដល់​រួមរ័ក​ជាមួយ​ច្រើន​លើក​មក​ហើយ ហើយ​បាន​ទៅសុំ​ប្តី ​ដើម្បី​អនុញ្ញាត​ឲ្យ​ប្រុស​សហាយ​មក​រស់នៅ​ក្នុង​ផ្ទះ​ជាមួយ​ទៀត​។​

​ករណីនេះ ប្តី​ក៏​បាន​អនុញ្ញាត​ឲ្យ​ប្រុស​សហាយ មក​រស់នៅ​ជាមួយគ្នា ដោយ​គ្រាន់តែ​ផ្ទះ​ផ្សេង​គ្នា ក្នុង​ដីឡូត៍​តែមួយ ។ ការអនុញ្ញាត​នេះ​ដោយ​ចាញ់​គំរាម​របស់​ប្រពន្ធ ថា​បើ​ប្តី​បើ​មិន​ព្រម​ឱ្យ​សហាយ មក​រស់នៅ​ជាមួយ ប្រពន្ធ​នឹង​រត់ចោល​ប្តី​និង​កូន​តូចៗ​៣​នាក់ ​ទៅតាម​សហាយ​។​

​ប៉ុន្តែ​កាលពី​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន ចូល​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅ​ផ្ទះ​ជួល ភូមិ​ដំណាក់​ត្រ​យឹង ​សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈ​ពេល​ប្តី​កំពុង​ដេក​លង់លក់ បែរ​ជា​ប្រពន្ធ​លប​លួច​ឡើង​លួច​ទៅ​ដេក​ឱប​សហាយ ​ធ្វើឱ្យប្តី​ក្តៅចិត្ត ប្តឹង​សមត្ថកិច្ច​ចាប់​ទាំងយប់​។​

​ប្តី​មាន​ឈ្មោះ នី សាវឿន អាយុ​៣៩​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​ដំណាក់​ត្រ​យឹង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ភូម​ពីងពុង ឃុំ​ក្រាំង​យ៉ូវ ស្រុក​ស្អាង ខេត្ត​កណ្ដាល​។ ចំណែក​ប្រពន្ធ​មានឈ្មោះ ទឹម សុ​ណា​រ៉ា អាយុ ៣៧​ឆ្នាំ ​ជា​កម្មការិនី​​រោងចក្រ រស់នៅ​ភូមិ​ជាមួយគ្នា មាន​ស្រុកកំណើត នៅ​សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក មានកូន​ចំនួន​៣​នាក់ ស្រី​២​ប្រុស​១ ​កូនស្រី​ច្បង​អាយុ​១៥ ឆ្នាំ និង​កូនពៅ​ស្រី​១១​ឆ្នាំ ។ រីឯ​បុរស​ជា​សហាយ ជា​បុរស​ពោះម៉ាយ មានឈ្មោះ ហ៊ាប គូ​ក អាយុ​៣៤​ឆ្នាំ ​ជា​កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ភូមិ​អំពិល ឃុំ​ព្រះស្តេច ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង ។​

​ប្តី​ចិត្ត​ធម៌ បាន​និយាយ​ប្រាប់​ថា គាត់​មាន​ប្រពន្ធ​២​លើក​មក​ហើយ លើក​ទី​១ គាត់​បាន​រៀបការ​ត្រឹមត្រូវ តែ​មិន​ទាន់​បាន​ផ្សំ​ដំណេក​ផង នារី​ជា​ប្រពន្ធ​នោះ បាន​រត់​ទៅ​នៅ​ជាមួយ​ប្រុស​ផ្សេង​បាត់ ។ លុះ​បាន​ប្រពន្ធក្រោយ ដែល​លួច​ផិតក្បត់​នេះ មិន​បាន​រៀបការ​ត្រឹមត្រូវ​ទេ ​ប៉ុន្តែ​បាន​ទំនាក់ទំនង ស្រឡាញ់គ្នា​១៦​ឆ្នាំ​ហើយ បង្កើត​បាន​កូន​៣​នាក់ ព្រមទាំង​បាន​ចុះ​អេតាស៊ី​វិល ជាមួយគ្នា ជា​ប្តី​ប្រពន្ធ​ស្របច្បាប់ ​តែ​ប្រពន្ធ​ហែក​អេតាស៊ី​វិល​ចោល ។​

​ជាមួយ​នឹង​ហេតុការណ៍​នេះ នៅ​មុនពេល​កើតហេតុ ប្រមាណ​ជាង​២​ខែ​មុន ប្រពន្ធ​បាន​និយាយ​រឿង​ប្រាប់​ប្តី ថា រូបគាត់​មាន ទំនាក់​ទំនង​ស្នេហា​ជាមួយ​បុរស​ជា​សហាយ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក បាន​សុំ​ឱ្យ​សហាយ​មក​រស់នៅ​ជាមួយ តែ​ប្តី​មិន​ព្រម ​លុះ​ក្រោយ​មក​​ប្រពន្ធ​គាត់​នៅតែ​អង្វរក ច្រើនដង​ពេក ហើយ​ថែមទាំង​ប្រាប់ថា ​បាន​ទំនាក់ទំនង​គ្នា​រហូត​ឈានដល់​រួមរ័ក​ជាមួយ​គ្នា​ជាច្រើន​លើក​មក​ហើយ​។ ប្រពន្ធ​បាន​អង្វរ​ប្តី​សុំ​ឱ្យ​សហាយ មក​រស់នៅ​ជាមួយ​ក្នុង​ទំនាក់ទំនង​ជា​បងប្អូន​ទេ ដោយ​សុំ​ឱ្យ​សហាយ រស់នៅ​ខាង​មុខ​ផ្ទះ ព្រោះ​បុរស​ជា​សហាយ បាក់ចិត្ត​ស្រឡាញ់​ពេក ​បើ​មិន​ឱ្យ​សហាយ​មក​រស់នៅ​ជាមួយ​ទេ ប្រពន្ធ​នឹង​រត់​ទៅ​រស់នៅ​ជាមួយ​សហាយ​ហើយ ទើប​គាត់​ជា​ប្តី​បាន​ឱ្យ​មក​រស់នៅ​ជាមួយ​បាន​២​ថ្ងៃ​២​យប់ ហើយ​គាត់​តែងតែ​លួច​ឃ្លាំមើល រហូត​យប់កើតហេតុ ប្រពន្ធ​របស់​គាត់​មិន​ទៅ​ដេក​ជាមួយ​គាត់​ទេ បែរ​ជា​ទៅ​ដេក​ឱប​ជាមួយ​សហាយ​ទៅវិញ រហូត​ធ្វើឱ្យ​គាត់ ផ្ទុះ​ភ្លើងកំហឹង ចាក់សោ​ផ្ទះ រួចហើយ​បាន​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច ឱ្យ​ជួយ​អន្តរាគមន៍​ឃាត់​ប្រពន្ធ និង​ប្រុស​សហាយ យក​ទៅ​សាកសួរ​ភ្លាមៗ ។ ប្តី បាន​ដាក់​ពាក្យបណ្តឹង​ទាមទារ​សំណង​ពីប្រពន្ធ និង​ប្រុស​ជា​សហាយ​ចំនួន ៣​ម៉ឺន​ដុល្លារ ដើម្បី​សង​ជំងឺ​ផ្លូវចិត្ត ។ ដោយសារ​តែ​បុរស​ជា​ប្តី នៅ​តែ​ស្រឡាញ់​ប្រពន្ធ​ទោះបីជា​ដឹងថា​ប្រពន្ធ លួច​មាន​សហាយ​ក៏ដោយ ក៏​នៅតែ​ចិត្ត​មិន​ដាច់​អាណិតកូន​នៅ​សិក្សា បាន​សម្រេចចិត្ត​ដក​ពាក្យបណ្ដឹង​វិញ​គ្រាន់តែ​ឲ្យ​បុរស​ជា​សា​ហាយ បែក​ចេញពី​គ្រួសារ​របស់គាត់ ព្រមទាំង​ឲ្យ​ប្រពន្ធ​របស់​គាត់ ធ្វើ​កិច្ចសន្យា​ចំពោះមុខ សមត្ថកិច្ច​ជួយ​ដឹងឮ​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឈប់​ទាក់ទង​ជាមួយ​ប្រុស​សហាយ​នោះ​ទៀត​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×