Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្ត​ព្រះសីហនុ ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ពី​បទ​ចោរកម្ម​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ បាន​បង្ក្រាប និង​ចាប់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់ ពី​បទ​ចោរកម្ម​លួច​កាច់​បំបែក​សោរ​ក​ម៉ូតូ និង​ដកហូត​បាន​ម៉ូតូ​ចំនួន​៤​គ្រឿង ជា​ផល​នៃ​អំពើ​ចោរកម្ម​។​

​របាយការណ៍​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ឱ្យដឹងថា កាលពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៨:០០​នាទី នៅ​ចំណុច​បុរី គឹ​ង សុខា ស្ថិតនៅ​ក្រុម​១៤ ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ មាន​ករណី ចោរកម្ម (​លួច​កាច់​បំបែក​សោរ​ក​ម៉ូតូ​) មួយ​កើតឡើង បង្ក​ដោយ​ជនសង្ស័យ ០២​នាក់ បានធ្វើ​សកម្មភាព កាច់​បំបែក​សោរ​ក​ម៉ូតូ ម៉ាក VISION ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខៀវ របស់​ជនរងគ្រោះ ដែល​ចត​ទុក​នៅ​មុខ​ផ្ទះ រួច​ជិះ​រត់​គេចខ្លួន​បាត់​។​

បន្ទាប់ពី​បាន​ទទួល​បណ្តឹង របស់​ជនរងគ្រោះ​កម្លាំង​ផែន​នគរបាល​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​សង្កាត់​៣ កម្លាំង​ប៉ុស្តិ៍​នគរបាល​សង្កាត់​៤ ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ នៅ​ល្ងាច​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ទើប​ដឹងថា មាន​បក្ខពួក​ជនសង្ស័យ​បាន​ទៅ​លាក់ខ្លួន នៅ​ស្រុក​ព្រៃនប់ ហើយ​ក៏​បន្ត​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០២​នាក់​ទៀត​។​

សមត្ថកិច្ច​ឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ លុក សុថា ភេទ​ស្រី អាយុ ៤៣​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​។

ចំណែក​សម្ភារៈ​បាត់បង់​រួមមាន​៖ ម៉ូតូ ០១​គ្រឿង ម៉ាក VISION ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខៀវ មាន​លេខ​តួៈ ៥២៩១៨៨ និង​លេខ​ម៉ាស៊ីន ០៦០៣៨៦៤​។​

ចំណែក​ជនសង្ស័យ​ចំនួន ០៣​នាក់ មានឈ្មោះ​៖ ឈ្មោះ អៀង គឹម​សូរ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ (​ជនដៃដល់​)​។ ឈ្មោះ ហោ កុសល ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ ជាង​សំណង់ មាន​ទីលំនៅ ភូមិ​ត្រពាំង​ស្អុយ ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ (​សហចារី​) និង ឈ្មោះ ទី វ៉ាន់​ដុង ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ ដឹក​ម្ហូប​ហាង​ចិន មាន​ទីលំនៅ ភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ (​បក្ខពួក​សមគំនិត​)​។​

វត្ថុតាង​ចាប់​យក​បាន​មាន​៖ ម៉ូតូ ១​គ្រឿង ម៉ាក VISION ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខៀវ មាន​លេខ​តួ ៥២៩១៨៨ និង​លេខ​ម៉ាស៊ីន ០៦០៣៨៦៤ (​ផល​នៃ​អំពើ​លួច​)​។ ម៉ូតូ ១​គ្រឿង ម៉ាក ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន ៨៧២៨៨៤៣ (​ផល​នៃ​អំពើ​លួច​)​។ ម៉ូតូ​១​គ្រឿង ម៉ាក អ៊ែរ​ប្លែត ពណ៌​ក្រហម គ្មាន​ស្លាក​លេខ មាន​លេខ​តួ ០៤២៥៤៣ និង​លេខ​ម៉ាស៊ីន ០៧៥០៣២៧ (​ផល​នៃ​អំពើ​លួច​)​។ ម៉ូតូ ១​គ្រឿង ម៉ាក អ៊ែរ​ប្លែត ពណ៌​ស គ្មាន​ស្លាក​លេខ មាន​លេខ​តួ ៦០៥៦០៧ និង​លេខ​ម៉ាស៊ីន គ្មាន “​ឈុស​ចោល​” (​ផល​នៃ​អំពើ​លួច​)​។ សោ​ច្នៃ សម្រាប់​កាច់ក​ម៉ូតូ ២ និង​សោរ​លេខ​៨ ចំនួន​១​។ កូន​កាំ​ប៉ិត​ចុច ១ ពណ៌​ផ្កាឈូក និង​ទូរស័ព្ទ ៤​គ្រឿង ( អិន​ចុច​ពិល ២​គ្រឿង , Vfone ១​គ្រឿង , HUAWEI ១​គ្រឿង​)​។​

ករណីនេះ ត្រូវបាន​កម្លាំង​ជ​នា​ញ នៃ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​បន្ត​នីតិវិធី​៕ ដោយ ​៖ ដែន សីមា​

spot_img
×