Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​បើក​សណ្ឋាគារ​ក្រោមដី ដំបូង​បំផុត​ពិភពលោក​

spot_img

​សណ្ឋាគារ​ផ្កាយ ៥ កម្ពស់​១៨​ជាន់ ស្ថិតនៅ​ក្រោម​ដី ដែល​សាងសង់​នៅ​ក្រុង​សៀង​ហៃ ប្រទេស​ចិន បាន​បើក​សម្ភោ​ធ​ជា​ផ្លូវការ ។​

​សណ្ឋាគារ​ក្រោម​ដី​ដំបូង​បំផុត​ពិភពលោក ត្រូវបាន​សាងសង់​នៅ​ចិន ។​

​ទីតាំង​នេះ កាលពី​មុន​ជា​តំបន់​រ៉ែ​ថ្ម ដែល​ត្រូវ​បោះបង់​ចោល​ពី​យូរយារ​ណាស់​មកហើយ ហើយ​មាន​ជម្រៅ​ដល់​ទៅ ៩០​ម៉ែត្រ ។ សណ្ឋាគារ Intercontenantal Shanghai Wonderland បាន​បើកទ្វារ​ជា​ផ្លូវការ​ពី​ថ្ងៃ​ទី ១៥ ខែវិច្ឆិកា កន្លង​ទៅ​ថ្មីៗ​នេះ ។​

​សណ្ឋាគារ​មាន ១៨​ជាន់ ក្នុងនោះ ១៦​ជាន់ ស្ថិតក្រោម​ផ្ទៃ​ទឹក និង​ដី​មាន ៣៣៦ បន្ទប់ និង​ការិយាល័យ ២ នៅ​ខាងលើ ។ ស្ថិត​នៅ​បាត​ទឹក​មាន​ភោជនីយដ្ឋាន​គ្រឿង​សមុទ្រ ឈ្មោះ Mr. Fissher ។​

​តំបន់​សម្រាកលំហែ​ជាន់ខ្ពស់​មាន​ផ្ទៃក្រឡា ៦០.០០០​ម៉ែត្រការ៉េ ។​

​ដោយ​ស្ថិត​ក្នុង​ជួរ​ភ្នំ Sheshan លើ​ជ្រលង Shangai ធ្វើ​ឲ្យ​សណ្ឋាគារ​ក្រោម​ដី​នេះ អាច​ទស្សនា​នូវ​ទេសភាព​ស្អាត​ដូច​ផ្ទាំងគំនូរ ។ គេ​ចំណាយ​ទុនវិនិយោគ ៣០០​លាន​ដុល្លារ ប្រើ​ពេល​សាងសង់ ១០​ឆ្នាំ ។​

​បន្ទប់​លំហែ​តម្លៃ​ពី ៥៣០-៨៦៥ USD ។​

​វា​អាច​ទ្រាំទ្រ​កម្រិត​រញ្ជួយ​ដី ៩ រិច​ទ័រ ព្រមទាំង​មាន​ជណ្តើរយន្ត​ដោយឡែក ២​សម្រាប់​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ និង​ម៉ាស៊ីន​ប៊ូ​ម​ទឹក ៦​សម្រាប់​បញ្ចៀស​ការ​ជន់​លិច ៕ ចន្ទ្រា​

spot_img
×