Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មើល​អាវុធ​អេឡិចត្រូ​ម៉ាញ៉េទិក បាញ់​បាន​ល្បឿន​ស្មើ ៦​ដង​នៃ​ល្បឿន​សំឡេង តម្លៃ ៥០០​លាន​ដុល្លារ របស់​អាមេរិក​

spot_img

​ក្រសួង​ការពារជាតិ​អាមេរិក ទើប​ប្រកាស​ពី​ប្រភេទ​អាវុធ​ទំនើប ហើយ​មាន​អានុភាព​ខ្លាំងក្លា​គួរ​ឲ្យ​ខ្លាច​របស់​កង​យោធា​ជើង​ទឹក​ប្រទេស​នេះ​។ កាំភ្លើង​អេឡិចត្រូវ​ម៉ាញ៉េទិក អាច​នាំឲ្យ​មាន​ការប្រែប្រួល​ល្បែង​នយោបាយ​យោធា​របស់​មហាអំណាច​លើ​ពិភពលោក​។​

​កាំភ្លើង​ថ្មី​នេះ​អាច​បាញ់​ប្រភេទ​គ្រាប់​ច្រើន ដែល​មាន​ល្បឿន​ដល់​ទៅ 7.250km/h ស្មើ ៦​ដង នៃ​ល្បឿន​សំឡេង (Mach 6)​។ វា​អាច​បាញ់​ចំ​គោលដៅ​ក្នុង​រយៈ​ចម្ងាយ ១០០​ម៉ា​យ (​ប្រមាណ ១៨០Km)​។ ចំណុច​ពិសេស​នៃ​កាំភ្លើង​នេះ គឺ​វា​អាច​បាញ់​កម្ចាត់​ប្រភេទ​កាំជ្រួច​អន្តរទ្វីប ធ្វើឲ្យ​លោហៈកា​រពារ​យន្តហោះ នាវា​ពិឃាត​ក្លាយជា​…”​រាវ​” បាន​។ ការវាយលុក​នៃ​អាវុធ​នេះ​ត្រូវ​បាន​ប្រៀបធៀប​នឹង​ការវាយប្រហារ​ពី​ដុំ​អាចម៍​ផ្កាយ​១​។​

​អាវុធ​អេឡិចត្រូ​ម៉ាញ៉េទិ​កត្រៀម​បាញ់​សាកល្បង​

​អាមេរិក​បាន​ចំណាយពេល​ជាង​១​ទសវត្សរ៍ ដើម្បី​ស្រាវជ្រាវ ហើយ​អាវុធ​នេះ​មួយ​ដើម​មាន​តម្លៃ​ដល់​ទៅ ៥០០​លាន​ដុល្លារ​។ គំរូ​ដំបូង ដែល​សាកល្បង​បាន​ជោគជ័យ​បាញ់​ចេញ​បាន ៤,៨ គ្រាប់​/​នាទី​។ ប៉ុន្តែ​តាំងពី​ឆ្នាំ ២០១៣ ម្លេះ ក្រសួងការពារជាតិ​ប្រទេស​នេះ​បាន​សំណូមពរ​ឲ្យ​បាញ់​បាន ១០​គ្រាប់​/​នាទី ហើយ​ស្តុក​ទុក​ប្រមាណ ៦៥០​គ្រាប់​របស់​វា​គ្រប់​ប្រភេទ​។​

​ល្បឿន​ដ៏​លឿន​របស់​គ្រាប់​ពេល​ចេញពី​កាណុង​

អាវុធ​ប្រភេទ​នេះ នឹង​ត្រូវ​បំពាក់​ឲ្យ​ប្រភេទ​នាវា​ប្រយុទ្ធ​ជំនាន់​ថ្មី ជាអាទិ៍ Zumwalt ព្រោះ​វា​អាច​ផ្តល់​ថាមពល​អគ្គិសនី​គ្រប់គ្រាន់​ឲ្យ​ប្រព័ន្ធ​អាវុធ​ថ្មី​នេះ ដែល​តម្រួវ​គឺ 78MW​។​

​គ្រាប់កាំភ្លើង​អេឡិចត្រូ​ម៉ាញ៉េទិក ត្រូវបាន​បំពាក់​លើ​នាវា​ពិឃាត​ទំនើបៗ​ជំនាន់​ថ្មី​៕ អាទិត្យ​

 

 

spot_img
×