Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេះតែ​ឆ្ងល់​!? ហេតុអ្វី​មេ​ភូមិ​មេឃុំ​អត់​ចេញ​ច្បាប់​រៀបការ​ផង ម៉េច​ហ៊ាន​រៀបការ​ទៅរួច តែ​ពិតជា​ភ្ញាក់ផ្អើល ខណៈ​ឪពុក​កូនក្រមុំ​ប្រាប់ថា​… (​វីដេអូ​)

spot_img

​រឿងរ៉ាវ​បុរស​ជា​ប្តី​លួច​ទៅ​រៀបការ​ជាមួយ​កូនក្រមុំ​ដែល​ត្រូវជា​ក្មួយ​ថ្លៃ​របស់ខ្លួន ហើយ​ត្រូវ​ប្រពន្ធ​តាម​ទាន់ រហូត​ស្លុត​ស្មារតី​ដួលសន្លប់​នៅ​ពីមុខ​រោងការ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​មក​ចូលរួម​ស៊ីការ កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ភូមិ​អង្គរកា ឃុំ​អង្កាញ់ ស្រុក​ទ្រាំង​នោះ បាន​ឈានដល់​ភាគី​ទាំងសងខាង (​ប្តី​កំហូច និង​ប្រពន្ធដើម​) មក​ដោះស្រាយ​គ្នា​នៅ​សាលាឃុំ​រួចហើយ ដោយ​បុរស​ជា​ប្តី​បាន​ធ្វើតាម​ការទាមទារ​របស់​ប្រពន្ធ​នូវ​ទឹកប្រាក់​ចំនួន ១៥០០០ ដុល្លារ ដោយ​បង់​ឲ្យ​១​ខែ ៥០០ ដុល្លារ ។ នេះ​បើ​យោងតាម​ការបញ្ជាក់​ប្រាប់​ពី​បុរស​ជា​ប្តី​រូបនេះ នៅឯ​សាលាឃុំ ។​

​ទោះយ៉ាងណា ខណៈពេល​នេះ យើងខ្ញុំ​សូម​ឲ្យ​ប្រិយមិត្ត​មក​ដឹង​រឿង​ច្បាស់​បន្ថែមទៀត ចំពោះ​ករណី​ដែល​បុរស​ជា​ប្តី​កំហូច​នេះ​ហ៊ាន​សម្រេចចិត្ត​រៀបការ ទាំង​មេភូមិ​មេឃុំ​ពុំ​ចេញ​ច្បាប់​អនុញ្ញាត និង​មិន​ទទួលខុសត្រូវ ។

​បើតាម​លោក យឹម សំអាត មេឃុំ​អង្កាញ់ ស្រុក​ទ្រាំង បានឱ្យដឹងថា ដើមហេតុ​នៃ​រឿងនេះ គឺ​មុន​ថ្ងៃ​ការ​១​សប្តាហ៍ ឪពុកម្តាយ​ខាង​កូនក្រមុំ​បានមក​សុំច្បាប់​រៀបការ តែ​លោក​ក៏បាន​ប្រាប់ថា មិន​អនុញ្ញាតឱ្យ​រៀបការ​នោះទេ លុះត្រា​តែមាន​សំបុត្រ​កូនកំលោះ​មក​បញ្ជាក់​ឲ្យ​បាន​ត្រឹមត្រូវ ទើប​អនុញាត​ឲ្យ​រៀបការ​បាន ។ លោក​បន្តថា តែបើ​នៅតែ​រៀបការ នោះ​លោក​មិន​ទទួលខុសត្រូវ​ចំពោះ​អាពាហ៍ពិពាហ៍​នេះឡើយ ។​

​លោក យឹម សំអាត បាន​ឲ្យ​ដឹង​ទៀតថា នៅពេល​លោក​បដិសេធ​រឿងនេះ នៅពេលនោះ ឪពុកម្តាយ​ខាង​ស្រី​បាន​ប្រាប់​លោក​វិញ​ថា កូនស្រី​គាត់​ពោះធំ​ទៅហើយ តើ​ត្រូវ​ដោះស្រាយ​បែបណា​? ។ ទោះយ៉ាងណា លោក​បានបញ្ជាក់​ទៅវិញ​ថា មិន​ទទួលខុសត្រូវ​នោះទេ ។ លោក​បន្តថា លុះ​នៅ​ថ្ងៃទី​១៨ វិច្ឆិកា ស្រាប់តែ​មេបា​ខាង​ស្រី​មានះ​រៀបការ ហើយក៏​លេចឮ​មាន​ប្រពន្ធដើម​មក​ទាន់ និង​ហាមឃាត់​មិនឱ្យ​ការបង្ក​ការភ្ញាក់ផ្អើល​តែម្តង ៕ ដោយ​៖ ចន្ទី​

 

spot_img
×