Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុ​ម​! ឥឡូវ មាន​ហាង​មួយ​ដាក់​ស្លាក​យីហោ​ខ្មែរ​-​ចិន​សរសេរថា​៖ «​កំពូល​ឆ្នេរ ហាង​លក់​នាយកដ្ឋាន​»….

spot_img

​ការលើក​ស្លាក​យីហោ​ផ្សេងៗ​ដែល​សរសេរ​ពុំ​ត្រឹមត្រូវ និង​បកប្រែ​អក្សរ​ខ្មែរ​ខុស រហូតដល់​ថ្នាក់​ខ្លះ​អាន​ពុំ​ដាច់ ឃើញថា​បច្ចុប្បន្ននេះ បាន​កំពុង​កើតមាន​ឡើងជា​បន្តបន្ទាប់ ជាពិសេស​គឺ​នៅ​ខេត្ត​ព្រះសីហនុ​តែម្តង ដែល​បាន​លេចឡើង​នៅលើ​អ៊ិន​ធើរ​ណែ​ត បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​បងប្អូន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ។​

​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក San Prum បាន​បង្ហោះ​រូបភាព និង​សរសេរ​​រិះគន់​ទៅនឹង​ករណី​ដ៏​ហួសចិត្ត​នេះ​ថា​៖

«​អ្នកណា​អនុញាត​ឲ្យ​បងប្អូន​បរទេស​លើក​ស្លាក​បែបនេះ​????

​បញ្ហា​លើក​ស្លាក និង​បកប្រែ​អក្សរ​ខ្មែរ​ខុស កំពុងតែ​កើតឡើង​ច្រើន​ទៅៗ នៅ​កម្ពុជា​យើង ជាពិសេស​គឺ​នៅ​ខេត្ត​ព្រះសីហនុ ដែល​តាមរយៈ​ស្លាក​ខុស​បែបនេះ យើង​អាច​សន្និដ្ឋានបានថា អាជ្ញាធរខេត្ត មាន​ចំណុចខ្សោយ ខាង​គ្រប់គ្រង មន្ត្រីរាជការ​ក្រោម​ឱវាទ ចាប់ពី​ភូមិ​ឃុំ​ស្រុក​ខ័​ណ្ឌ​រហូតដល់​មន្ទីរ​….​ឬ​អាច​និយាយថា រឿង​អត់លុយ​ពួកគាត់​មិន​ចង់​ហត់​ទេ​……​។​ល​។​» ។

​ទាក់ទង​នឹង​ករណីនេះ មាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម បានខ​មិន​រិះគន់ និង​ចំអក​ប្រៀបធៀប​ក្នុងន័យ​ផ្សេងៗ ។ រីឯ​អ្នក​ខ្លះទៀត បាន​ឆ្ងល់​ថា តើ​អ្នកសរសេរ​ហ្នឹង អត់​ចេះ​ខ្មែរ​ទេ​ឬៗ មួយ​ក៏​ខាង​ម្ចាស់​ស្លាក​ជា​ចិន គេ​តម្រូវ​ឲ្យ​សរសេរ​ទាំង​មើល​មិន​យល់ ស្រេច​តែ​ចិត្ត​គេ​បែប​ហ្នឹង​!!? ៕ ដោយ​៖ ឧ​ត្ត​ម​

ចុះ​ប្រិយមិត្ត​វិញ​យល់ឃើញ​យ៉ាង​ណាស់​?​

spot_img
×