Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរលេងល្បិច​​មួយ​ក្បាច់​នេះ​ពិត​ជា​សាហាវ! ប៉ូលីស​ចាប់​ចោរ និង​បន្ទាប់​មក ចោរ​ចាក់​សោរ​ប៉ូលីស​ជាប់​ក្នុង​ទ្រុង​ដែក​វិញ ម្តង​ម្នាក់ទេ! (វីដេអូ)

spot_img

​កាលពី​ព្រឹក​ថ្ងៃទី​២០ វិច្ឆិកា ម្សិលមិញ​នេះ ប៉ូលីស​នៃ​ស្រុក Sena ខេត្ត Ayuthaya រួមជាមួយ​ក្រុម​អ្នកស្ម័គ្រចិត្ត​ចំនួន ២០០ នាក់ បាន​សហការគ្នា​ចាប់​បុរស​ម្នាក់​ឈ្មោះ Anan Komlawanit អាយុ ២៣ ឆ្នាំ ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៩ វិច្ឆិកា ពីបទ​កាន់កាប់ yaba tablet ចំនួន ៩៦ ក្នុង​គោលបំណង​យកទៅលក់ ដាក់ចូល​ក្នុង​ទ្រុង​ដែក​វិញ បន្ទាប់ពី​ប្រើ​ក្បិ​ច​បោក​បញ្ឆោត​ប៉ូលីស​ម្នាក់ ដើម្បី​គេចខ្លួន​ពី​ក្នុង​មន្ទីរឃុំឃាំង ។​

​នាយ​ប៉ូលីស​ជាន់ខ្ពស់​លោក Ratchada Supawong បាន​ឲ្យ​ដឹងថា នគរបាល​រង​ការចាញ់បោក​របស់ Anan បាន​ពន្យល់ថា ក្នុងអំឡុងពេល​នៃ​ហេតុការណ៍​នោះ ជនសង្ស័យ​រូបនេះ បាន​ស្រែកយំ​ឡើង​ខ្លាំងៗ​ថា មាន​ពស់​១​ក្បាល កំពុង​ចេញមក​ពី​ក្នុង​បំពង់​នៃ​បន្ទប់​ឃុំខ្លួន ។ នៅពេលនោះ គាត់​ក៏បាន​ចូលមកក្នុង​ទ្រុង​ដែក​ចំនួន ៤ ដើម្បី​ស្វែងរក​ពស់ ។ ប៉ុន្តែ នៅពេល​ចូលមក​លើកចុងក្រោយ មានការ​ធ្វេសប្រហែស​ពុំ​នឹកស្មាន​ដល់ ជាហេតុ​ធ្វើ​ឲ្យ Anan ឃើញ​ឱកាសល្អ​បើកទ្វារ​រត់ចេញ និង​សូម្បី​ចាក់សោរ​ឲ្យ​មន្ត្រី​នោះ​ជាប់​ក្នុង​ទ្រុង​វិញ​ម្តង​ទៀតផង ។​

​ទោះយ៉ាងណា ជនសង្ស័យ​រូបនេះ ត្រូវបាន​ចាប់ខ្លួន​មកវិញ ហើយ​ឥឡូវនេះ កំពុង​ប្រឈមមុខ​ការចោទប្រកាន់​ប​ន្ថែ​ម សម្រាប់​ការរត់​ចេញពី​មន្ទីរឃុំឃាំង ហើយ​ចាក់សោរ​ឲ្យ​មន្ត្រី​ម្នាក់​ជាប់​ខាងក្នុង​គួរ​ឲ្យ​ហួសចិត្ត​បែបនេះ ៕ ដោយ​៖ ឧ​ត្ត​ម​ (ប្រភព៖ Coconuts)

spot_img
×