Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក​! បុរស​ម្នាក់​ដេកលក់​ដាក់​ដៃ​ចេញ​ក្រៅ​បង្អួច​រថយន្ត មានអី ​ត្រូវ​រថយន្តក្រុង​១​គ្រឿង​ទៀត ចូលមក​វាយប្រហារ​គួរឲ្យ​រន្ធត់ (​វីដេអូ​)

spot_img

​បុរស​បាន​រងរបួស​ដាច់​ដៃ​ដ៏​ធ្ងន់ធ្ងរ​គួរ​ឲ្យ​អាសូរ បន្ទាប់ពី​គាត់​ដាក់​វា​នៅ​ខាងក្រៅ​បង្អួច​រថយន្តក្រុង ហើយក៏​ត្រូវបាន​វាយប្រហារ (​កៀប​) ដោយ​រថយន្តក្រុង​១​គ្រឿង ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវ EDSA-Kamuning ក្នុង​ទីក្រុង Quezon ប្រទេស​ហ្វីលីពីន ។​

​យោងតាម Coconuts Manila, អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ដែល​បាន​អះអាង​ក៏​ជា​អ្នកដំណើរ​នៅលើ​រថយន្តក្រុង​ជាមួយគ្នា​នោះដែរ បាន​និយាយថា ជនរងគ្រោះ​ពុំ​ស្គាល់ឈ្មោះ​ម្នាក់ បាន​កំពុង​ដេកលក់ ដោយ​ដាក់​ដៃ​ម្ខាង​របស់គាត់​ចេញ​ខាងក្រៅ​បង្អួច​រថយន្ត នៅពេលនោះ ហេតុការណ៍​ដ៏​រន្ធត់​ក៏បាន​កើតឡើង​តែម្តង ។ គាត់​បាន​ស្រែក​ឈឺ​ចុកចាប់​យ៉ាងខ្លាំង ហើយ​ការ​ស្រែកយំ​ខ្លាំងៗ​របស់គាត់ ក៏បាន​ទទួល​ការចាប់អារម្មណ៍​ដល់​ម​នុស្ស​ម្នា​ចូលមក​មើល​យ៉ាងច្រើន ។​

​ពួក​អាជ្ញាធរ​ភ្លាមៗ​នោះ ត្រូវបាន​ជូនដំណឹង​អំពី​ហេតុការណ៍​នេះ ហើយ​ក្រុម​សង្គ្រោះ​មកពី Metropolitan Manila Development Authority (MMDA) ក៏បាន​មកដល់ និង​ផ្តល់​ការជួយ​សង្គ្រោះ​បឋម ។ គាត់​បន្ទាប់មក ត្រូវបាន​បញ្ជូន​ទៅកាន់​មណ្ឌល​វេជ្ជសាស្ត្រ East Avenue នៅក្នុង​ទីក្រុង​នេះ ដើម្បី​ព្យាបាល​សង្គ្រោះបន្ទាន់ ។​

​សាក្សី​ម្នាក់​ដែល​ស្ថិតនៅ​កន្លែង​កើត បាន​និយាយថា ជនរងគ្រោះ​បាន​ស្រែក​ឈឺ​ចុកចាប់​យ៉ាងយូរ នៅពេលដែល​ក្រុម​សង្គ្រោះបន្ទាន់ ពុំ​រួសរាន់​សង្គ្រោះ ខណៈពេល​មកដល់​កន្លែង​កើតហេតុ ។ «​ខ្ញុំ​ពិតជា​អាណិត​គាត់​ខ្លាំងណាស់​! គាត់​បន្ត​ស្រែកយំ​រហូត​តែម្តង​» ។​

វីដេអូ​ដែល​បង្ហាញ​បុរសរងគ្រោះ​នោះ​ស្រែក​ឲ្យ​គេ​ជួយ ត្រូវបាន​បង្ហោះ​ឡើង Facebook និង​ទទួល​ប្រតិកម្ម​ចម្រុះ​ក្នុងចំណោម​អ្នកលេង​អ៊ិន​ធើរ​ណែ​ត ។ អ្នកខ្លះ​បាន​សម្តែង​ក្តី​អាណិតអាសូរ​របស់​ពួកគេ ខណៈ​អ្នក​ដទៃទៀត បានដាក់​ជា​សំណួរ​ថា តើ​ហេតុអ្វី​បានជា​មិនមាន​អ្នកណាម្នាក់​មានចិត្ត​ជួយសង្គ្រោះ និង​ដឹក​គាត់​ទៅកាន់​មន្ទីរពេទ្យ​អីចឹង ព្រោះថា នៅពេលនោះ ឃើញ​មាន​មនុស្សម្នា​ចោមរោម​ច្រើនណាស់ ដែល​ម្នាក់ៗ​បាន​ត្រឹម​ឈរ​លើក​ទូរស័ព្ទ​ថត​ប៉ុណ្ណោះ ៕ ដោយ​៖ ចន្ទី (​ប្រភព​៖ Worldofbuzz)​

 

spot_img
×