Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា ត្រៀម​រៀបចំ​អបអរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ខួប​លើក​ទី​៦៩ ឆ្នាំ​២០១៧

spot_img

​ព្រះសីហនុ ៖ សេចក្ដីថ្លែងការណ៍ របស់​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា ចុះ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៧ បានបង្ហាញ​ថា ប្រធានបទ ដែល​នឹង​លើកយក​មក​និយាយ ឬ​ថ្លែង ក្នុង​ឱកាស​ពិធី​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ខួប​លើក​ទី​៦៩ ឆ្នាំ​២០១៧​នេះ គឺ “​យើងទាំងអស់គ្នា​ត្រូវការ យុត្តិធ៌ម សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​កិច្ច​គាំពារ​សង្គម​សម្រាប់​កសិករ​នៅ​កម្ពុជា​”​។​
​តំណាង​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ស៊ី​.​ស៊ី​.​អែ​ហ្វ​.​ស៊ី​. (CCFC) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក យូ វាសនា អោយ​អ្នកយកព័ត៌មាន CEN.COM.KH ដឹង​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៧​ថា សមាគម​នេះ នឹង​រៀបចំ​អបអរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០​ធ្នូ ខួប​លើក​ទី​៦៩ ឆ្នាំនេះ នា​ម៉ោង ២ រសៀល​ថ្ងៃ​សុក្រ ទី​៨ ខែ​ធ្នូ នា​សាលប្រជុំ​ធំ របស់​សាលាខេត្ត​ព្រះសីហនុ​។​

លោក យូ វាសនា ឲ្យដឹងថា ទិវា​នេះ​ចូលរួម​ជា​កិត្តិយស ដោយ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ លោក ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ និង​តំណាង​អង្គការក្រៅរដ្ឋាភិបាល តំណាង​សហគមន៍ ឬ​កសិករ​មកពី​តាម​ខេត្ត​មួយចំនួន ព្រមទាំង​តំណាង​មន្ត្រីរាជការ​ក្រោម​ឱវាទ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ជាច្រើន​ស្ថាប័ន​ទៀត​ចូលរួម​៕ ដោយ​៖ ដែន សីមា​

​ខាងក្រោម​នេះ គឺជា​សេចក្តីថ្លែងការណ៍ របស់ សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា ក្នុងឱកាស​អបអរសាទ​រ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០​ធ្នូ ខួប​លើក​ទី​៦៩ ឆ្នាំ​២០១៧៖​

   

spot_img
×