Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មោទនភាពជ្រុលហួស! ​អ្នកគាំទ្រ​២​នាក់បង្ក​ឲ្យ​ការរិះគន់​យ៉ាង​ចាស់ដៃ ព្រោះតែ​បាន​រំខាន​ការរត់​ម៉ា​តុង​របស់​កាឡា​ការិនី​ចិន​ម្នាក់ ជា​ហេតុ​ធ្វើ​ឲ្យ​… (​វីដេអូ​)

spot_img

​អ្នកស្ម័គ្រចិត្ត​២​នាក់ បាន​រង​ការរិះគន់​យ៉ាងខ្លាំង ចំពោះ​សកម្មភាព​របស់​ពួកគេ ដែល​បាន​ហុច​ទង់ជាតិ​ចិន​ដល់​កីឡាការិនី​ម្នាក់ នៅលើ​ដងផ្លូវ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការទទួលយក​ជ័យជំនះ​របស់​នាង នៅក្នុង​ការប្រកួត​រត់​ម៉ា​រ៉ា​តុង​មួយ នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​ចិន កាលពី​ថ្ងៃអាទិត្យ ។​

China News បាន​រាយការណ៍​ថា កាឡា​រិ​នី​ម៉ា​រ៉ា​តុង​ឈ្មោះ He Xianli បាន​កំពុង​ដឹកមុខ​គូប្រកួត​របស់​នាង យ៉ាងតិច ៥០០ ម៉ែត្រ នៅឯ​ការប្រកួត នៅពេលនោះ អ្នកស្ម័គ្រចិត្ត​២​នាក់ បាន​បង្អាក់​សង្វាក់​នៃ​សកម្មភាពរ​ត់រប​ស់នា​ង​តែម្តង ។​

He បានចាប់ផ្តើម​បាត់បង់​ល្បឿន នៅ​ផ្លូវ​ប្រសព្វ​មួយ បន្ទាប់ពី​អ្នកស្ម័គ្រចិត្ត​ម្នាក់​បាន​ព្យាយាម​ផ្តល់​ទង់ជាតិ​ដល់​នាង ។​

​នៅពេល​នាង​បដិសេធ​ទទួលយក​វា អ្នកស្ម័គ្រចិត្ត​នោះបាន​រត់​ដេញតាម​នាង​ដោយ​ឥតប្រយោជន៍ ហើយ​ក៏បាន​ជ្រៀតជ្រែក​ជាមួយ​ការប្រណាំង​ដែល​កំពុង​ប្រព្រឹត្តទៅ​រួចទៅហើយ​ផងដែរ ។​

​ប៉ុន្តែ បញ្ហា​នេះ​កាន់តែ​ធ្វើ​ឲ្យ​អាក្រក់​សម្រាប់ He ព្រោះ​តែមាន​អ្នកស្ម័គ្រចិត្ត​ម្នាក់ទៀត បានបង្ហាញ​ខ្លួន​នៅ​ជិត​ខ្សែ​ផ្តាច់​ព្រាត់ ហើយ​ប៉ុនប៉ង​ផ្តល់​ទង់ជាតិ​មួយទៀត​ដល់​នាង ។​

​នៅ​ចំណុច​នេះ He បានទទួល​ទង់ជាតិ ប៉ុន្តែ បាន​ទម្លាក់​វា​ចុះ​ប៉ុន្មាន​វិនាទី​ក្រោយមក ។​

​ការ​ជ្រែ​ត​ជ្រែក​ទាំង​ពីរលើក​នេះ បានធ្វើ​ឲ្យ He ល្បឿន​រត់​យ៉ាង​ជាក់ស្តែង ដែលជា​ហេតុ​ធ្វើ​ឲ្យ​នាង​ពុំ​អាច​យកឈ្នះ​គូប្រកួត​របស់​នាង​កាឡា​ការិនី Ayantu Abera Demissie ក្នុង​ចម្ងាយ​លើសខ្វះ​គ្នា ៥ វិនាទី ។​

​មហាជន​បាន​ជឿជាក់​យ៉ាងច្បាស់​ថា He នឹង​អាច​យកឈ្នះ​ការប្រកួត​ម៉ា​រ៉ា​តុង​នេះ ប្រសិនបើ​ពុំ​វត្តមាន​អ្នកស្ម័គ្រចិត្ត​ទាំងពីរ​មក​រំខាន​នាង ។​

​វីដេអូ​នេះ​នៃ​សកម្មភាព​បង្ក​ការរំខាន​នេះ​ផងដែរ ដែល​បាន​រីក​រាលដាល​នៅលើ​បណ្តាញ​សង្គម​ចិន បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ខឹងសម្បារ និង​រិះគន់ថា អ្នកស្ម័គ្រចិត្ត​២​នាក់​នោះ មិនគួរណា​ប្រគល់​ទង់ជាតិ​ដល់​នាង​ទេ ។ រីឯ​អ្នក​ដទៃទៀត រិះគន់ថា អ្នករៀបចំ​ការប្រកួត ពុំ​ត្រូវ​អនុញ្ញាត​ឲ្យ​អ្នកស្ម័គ្រចិត្ត​បែបនេះ លេចមុខ​នៅ​ទីកន្លែង​ដំបូង​នោះទេ ។​

​ទោះយ៉ាងណា ក៏មាន​អ្នកលេង​អ៊ិន​ធើរ​ណែ​ត​ជាតិនិយម​មួយចំនួន បាន​ស្តីបន្ទោស​ឲ្យ He ថា មិនគួរ​ទម្លាក់​ទង់ជាតិ​ចុះ​ទេ និង​ទ​ទួ​ច​ថា នាង​គួរតែ​កាន់​វា​ទៅ វា​គ្មាន​បញ្ហា​អ្វី​នោះទេ ។​

​ជាការ​ឆ្លើយតប He បាន​សុំទោស និង​ពន្យល់ថា នាង​ពុំបាន​មានបំណង​ទម្លាក់​ទង់ជាតិ​ចោល​នោះទេ ។​

​នាង​បានសរសេរថា​៖ «​ខ្ញុំ​ពុំបាន​បោះ​វា​ចោល​ទេ ទង់ជាតិ​នឹងត្រូវ​ធ្វើ​សើម​ទាំងអស់ ហើយ​ដៃ​របស់ខ្ញុំ​ក៏​រឹង​ទៀតផង ។ ខ្ញុំ​បាន​ទម្លាក់​វា​ចោល ព្រោះ​ដៃ​របស់ខ្ញុំ​កំពុង​យោល​យោគ ។ ឲ្យ​ខ្ញុំ​សុំទោស​ផង​ចុះ ហើយ​ខ្ញុំ​សង្ឃឹមថា អ្នក​ទាំងអស់គ្នា​នឹង​យល់បាន​!» ៕ ដោយ​៖ ចន្ទី (​ប្រភព​៖ Nextshark)​

spot_img
×