Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រន្ធត់​ណាស់​! កំពុង​សា​រ៉េ​ឡាន​ចាកចេញ ស្រាប់តែ​ដែក​សរសៃ​១​ដើម​ធ្លាក់​ពី​ការដ្ឋាន​សំណង់​មួយកន្លែង​ក្នុង​ខេត្ត​ព្រះសីហនុ ធ្លាក់​ចុះមក​ជុង​… (​វីដេអូ​)

spot_img

​នេះ​ជា​ខណៈពេល​ដ៏​រន្ធត់​មួយ ដែល​រថយន្ត​១​គ្រឿង ខណៈ​កំពុង​ចាក​ចេញពី​កន្លែង​ចត ហើយ​ពេល​ចូលដល់​កណ្តាលផ្លូវ ក៏ត្រូវ​ដែក​សរសៃ​សំណង់​១​ដើម ធ្លាក់ចុះ​ពី​ការដ្ឋាន​មួយ បុក​ទម្លុះ​ដំបូល​រថយន្ត​តែម្តង ។ តែ​នេះ​ចាត់ទុកជា​សំណាង​ហើយ ដែល​វា​ពុំ​បង្ក​គ្រោះថ្នាក់​ដល់​តៃកុង និង​អ្នក​សា​រ៉េ​ឡានដ៏ភ័យ​បុក​ពោះ​​បំផុត  ស្ថិត​នៅមុខ​ការដ្ឋាន​សំណង់ The Sea Gate ក្នុង​ខេត្ត​ព្រះសីហនុ ។​

​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក San Prum បាន​បង្ហោះ​ផ្សាយ​អំពី​ហេតុការណ៍​ដ៏​រន្ធត់​នេះ​ឲ្យ​ដឹងថា​៖

«​ធ្លាក់​ដែក​ជុង​ចូល​ឡាន​នៅ​ខេត្ត​ព្រះសីហនុ​!!!

​ថ្ងៃ សៅរ៍ ទី​១៧​ខែវិច្ឆិកា​ឆ្នាំ​២០១៨ វិ​ដេ​អូ អំពើ ហេតុការណ៍ ការដ្ឋាន​សំណង់ The Sea Gate សាងសង់​ដោយ​គ្មាន​កា​ទទួលខុស​ត្រូ​ូ​វ លើ​សុ​វត្តិភាព​របស់​អ្នកធ្វើដំណើរ ដូច​ក្នុង​រូបភាព​វិ​ដេ​អូ​ខាងក្រោម​នេះ ដែក​មួយ​ដើម​ធ្លាក់​ពី ការដ្ឋាន​សំណង់​នេះ​ត្រូវ​ឡាន​មួយគ្រឿង​ធ្លុះ​តំបូល ដោត​ចុះ​កៅអី ។ ហេតុការណ៍​នេះ​ផង​ដែល​មិន​ធ្វើអោយមាន​អ្នករងរបួស​ឡើយ​គ្រាន់តែ ខូចខាត​ឡាន​ប៉ុន​នោះ​៕ សូម​អរគុណ​»​

spot_img
×