Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឱ​មនុស្ស​អើយ​មនុស្ស​! ត្រី​បា​ឡែ​ន​ដ៏​ធំ​១​ក្បាល​ងាប់​អណ្តែត​នៅក្បែរ​ឧ​ស្យា​ន​ជាតិ​ឥណ្ឌូនេស៊ី ពេល​វះ​ពោះ​ឃើញ​ហើយ​…. ស្លុតចិត្ត​!

spot_img

​ថ្មីៗ​នេះ NST បាន​រាយការណ៍​ថា ត្រី​បា​ឡែ​ន​១​ក្បាល ដែល​បាន​ងាប់​អណ្តែត​នៅឯ​ឧ​ស្យា​ន​ឥណ្ឌូនេស៊ី ហើយ​ពួក​មន្ត្រី​នៅ​ទី​នោះបាន​រកឃើញថា នៅក្នុង​ក្រពះ​របស់​វា​ផ្ទុក​ទៅដោយ​កាកសំណល់​ប្លា​ស្ទិ​ក​ជិត ៦ គីឡូក្រាម ។​

​ពួក​មន្ត្រី​ឧ​ស្យា​ន​ក៏បាន​បញ្ចេញ​ថា កាកសំណល់​ប្លា​ស្ទិ​ក​នោះ រួមមាន ពែង​ចំនួន ១១៥ នៅ​ក្រពះ​របស់​វា ។ សត្វ​ដ៏​ធំ​ប្រវែង ៩.៥ ម៉ែត្រ នេះ ត្រូវបាន​រកឃើញ​ងាប់​នៅ​ជិត​ដែនទឹក​កោះ Kapota -​កោះ​ដែលជា​ផ្នែក​មួយ​នៃ​ឧ​ស្យា​ន​ជាតិ Wakatobi ស្ថិតនៅ​ភាគ​អាគ្នេយ៍​នៃ Sulawesi ។​

​ពួកគេ​បាន​ពន្យល់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​ត្រី​បា​ឡែ​នេះ​ងាប់ គឺ​នៅតែ​ជា​អាថ៌កំបាំង ប៉ុន្តែ ពួកគេ​បាន​រកឃើញ​របស់រប​រ​ជាច្រើន​ដែលជា​កាកសំណល់​របស់​មនុស្ស​ដទៃ ទៀត​ក្រៅពី​ពែង​ជ័រ​នៅក្នុង​ពោះ​របស់​វា​មាន​ផ្ទុក​ដូចជា​៖

  • ​ដប​ជ័រ​
  • ​ស្បោង​
  • ​ស្បែកជើង​
  • ​ថង់​មួយ​ផ្ទុក​ទៅដោយ​ខ្សែ​ផ្សេងៗ​ជាង ១.០០០ សរសៃ​

​តាមរយៈ​នេះ គេ​បានធ្វើ​ការព្រមាន​ម្តង​ហើយ​ម្តង​ទៀតថា កាកសំណល់​បាន​កំពុង​សម្លាប់​ជីវិត​សត្វលោក​នៅលើ​ផែនដី​នេះ​ជា​សន្សឹម​ហើយ ជាពិសេស​នៅលើ​មហាសមុទ្រ ដែលមាន​សត្វ​ជាច្រើន​រស់នៅ​ក្នុងនោះ ។​

​យោងតាម​របាយការណ៍​ឆ្នាំ​២០១៥ របស់​មជ្ឈមណ្ឌល​អភិ​រក្ស​មហាសមុទ្រ និង សម្រាប់​ពាណិជ្ជកម្ម និង​បរិស្ថាន McKinsey នោះ​ប្រទេស​ចំនួន ៥ នៅក្នុង​អាស៊ី ជា​អ្នកទទួលខុសត្រូវ​សម្រាប់ «​កាកសំណល់ ៦០% ដែល​បាន​លេច​ធ្លាយ​ចូលក្នុង​មហាសមុទ្រ​» ។​

​ប្រទេស​នៅក្នុង​អាស៊ី​ទាំង​៥​នោះ​រួមមាន​៖

  • ​ចិន​
  • ​ឥណ្ឌូនេស៊ី​
  • ​ហ្វីលីពីន​
  • ​វៀតណាម​
  • ​ថៃ​

​ដោយ​៖ ឧ​ត្ត​ម (​ប្រភព​៖ worldofbuzz)

spot_img
×