Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! ប៉ូលីសចិនរឹប​អូស​ស្រោមអនាម័យក្លែងក្លាយ ពិសេស​ផលិត​ផល​កែ​ច្នៃ​ឡើង​វិញ​ពី​ស្រោម​ប្រើ​រួច ៥ សែនប្រអប់ តម្លៃ ៧ លានដុល្លារ (វីដេអូ)

spot_img

​ពួក​អ្នករកស៊ី​ខិលខូច​មួយក្រុម​នៅក្នុង​ប្រទេស​ចិន ត្រូវបាន​ចាប់ខ្លួន​ដោយ​អាជ្ញាធរ​មូលដ្ឋាន ក្នុងករណី​ចោទប្រកាន់​ផលិត និង​លក់​ស្រោមអនាម័យ​ក្លែងក្លាយ ។​

​ប៉ូលីស Cangnan ដែល​ដឹកនាំ​ការស៊ើបអង្កេត និង​ឆ្មក់​ចូល បាន​រឹបអូស​ប្រអប់​ស្រោមអនាម័យ​ក្លែងក្លាយ​ចំនួន ៥០០,០០០ ប្រអប់ ដែលមាន​តម្លៃ ៥០ លាន​យាន់ (៧ លាន​ដុល្លារ​) ។​

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ ស្រោមអនាម័យ​ទាំងនោះ​ត្រូវបាន​គេ​លក់​ទៅឱ្យ​សណ្ឋាគារ​, ផ្សារ​ទំនើប នៅ​ភាគ​កណ្តាល និង​ភាគ​ខាងកើត នៃ​ប្រទេស​ចិន ក្រោម​ស្លាក​សញ្ញា​នៃ​ម៉ាក​អន្តរជាតិ​ដូចជា Durex និង Okamoto ។​

​ស្រោមអនាម័យ​ទាំងនោះ ដែល​បាន​ក្លាយជា​ផលិតផល​ក្លែងក្លាយ​សឹងតែ​ទាំងស្រុង នៅក្នុង​ប្រទេស​ចិន ជាធម្មតា មានតម្លៃ​ប្រហែល ២០ ទៅ ១៥០ យាន់ ក្នុង​១​កញ្ចប់ (៣ ទៅ ២២ ដុល្លារ​) ។​

​ទន្ទឹមនឹងនោះ ស្រោមអនាម័យ​ក្លែងក្លាយ​ទាំងនោះ ត្រូវបាន​គេ​រាយការណ៍​ថា ត្រូវបាន​លក់​ទៅកាន់​អ្នក​លក់រាយ ក្នុងតម្លៃ​បោះ​ដុំ​ត្រឹមតែ​១​យាន់​ប៉ុណ្ណោះ ។​

​លទ្ធផល​នៃ​ការ​ឆ្មក់​ចូល​នេះ ប៉ូលីស​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន ១៧ នាក់ មកពី​រោងចក្រ​ផ្សេងៗ​គ្នា នៅក្នុង​ខេត្ត Henan និង Hubei នៃ​ស្រុក Cangnan ប្រទេស​ចិន ។​

​លោក Chen He អ្នកគ្រប់គ្រង​ផលិតផល​ស្រោមអនាម័យ​ម៉ាក Daxiang នៅក្នុង​ស្រុក បាន​ព្រមាន​មិន​ឱ្យប្រើ​ស្រោមអនាម័យ​ដែលមាន​គុណភាព​អន់​ទាំង​នោះទេ ព្រោះ​វា​ប្រឈម​នឹង​ហានិភ័យ ដល់​សុខភាព​ដែល​បង្កឡើង​ដោយ​បាក់តេរី និង​ផ្សិត ។​

Chen បាន​ប្រាប់ SCMP ឲ្យ​ដឹងថា​៖ «​ជាធម្មតា ការផលិត​ស្រោមអនាម័យ​តាម​ស្តង់ដារ ត្រូវបាន​ចាត់ថ្នាក់​ជា​គ្រឿង​សុខភាព​មួយ ដែល​ប្រាស្រ័យ​ផ្ទាល់​ជាមួយ​ខ្លួន​មនុស្ស​, ពាក់ព័ន្ធ​ការធ្វើ​តេស្ត​សម្លាប់​មេរោក និង​អេឡិចត្រូនិក សម្រាប់​រន្ធ និង​ចំណុច​ស្តើង​» ។​

​លោក​បន្តថា​៖ «​ប៉ុន្តែ នៅក្នុង​កន្លែង​ផលិត​ខុសច្បាប់​វិញ គឺ​តែងតែ​ធ្វើឡើង​កខ្វក់​, វា​ហាក់ដូចជា​ពួកគេ​មាន​វិធីសាស្ត្រ​ត្រឹមត្រូវ ក្នុងការ​គ្រប់គ្រង​បាក់តេរី និង​កម្រិត​ផ្សិត ឬ ការធ្វើ​តេស្ត​សម្រាប់​រន្ធ ។ ម៉ាស៊ីន​ផលិត​គឺមាន​តម្លៃ​ថ្លៃ​ណាស់ ហើយ​ខ្ញុំ​ពុំ​គិតថា​ពួកគេ​នឹង​ខ្វាយខ្វល់​រក​ទិញ​វា​ដើម្បី​ផលិត​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ ។ មួយចំនួន​នៃ​ស្រោមអនាម័យ​ដែល​ថោកៗ គឺ​សូម្បី​ត្រូវបាន​កែច្នៃ​ផលិត​ឡើងវិញ ពី​អ្នកប្រើប្រាស់​រួច​ទៀតផង​» ៕ ដោយ​៖ ឧ​ត្ត​ម (​ប្រភព​៖ Nextshark)​

ទស្សនាវីដេអូ => (Video)

spot_img
×