Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ល្បី​ទៀតហើយ​! បុរស​វ័យ​ចំណាស់​ម្នាក់ លួច​ទៅ​រៀបការ​ជាមួយ​ស្រី​ថ្មី ទាំង​មិនទាន់​លែងលះ​ដាច់ស្រេច តែ​ប្រពន្ធដើម​ថា​អត់​ខ្វល់​

spot_img

​ករណី​ប្តី​កំហូច​លួច​ទៅ​រៀបការ​ជាមួយ​ស្រី​ថ្មី ពុំទាន់​បាត់​កក្រើក​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផង ស្រាប់តែ​ថ្មីៗ​នេះ មាន​១​គូ​ទៀត បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ហួសចិត្ត​សារជាថ្មី នៅពេលដែល​បុរស​វ័យ​ចំណាស់​ម្នាក់ បាន​លួច​ទៅ​រៀបការ​ជាមួយ​ស្រី​ថ្មី​ស្ងាត់ៗ ហើយ​ត្រូវបាន​គេ​បង្ហោះ​ស៊ែ​រតៗ​គ្នា​នៅលើ​ហ្វេ​ស​ប៊ុ​ក លេច​ធ្លាយ​ដល់​សាច់ញាតិ​គ្រួសារ​ខាង​ប្រពន្ធ​នាំគ្នា​ស្រឡាំងកាំង​គ្រប់ៗ​គ្នា ។​

​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ah Len Chhn ដែល​ត្រូវជា​ប្អូនថ្លៃ បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក និង​សរសេរ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ «​ហួសចិត្ត​និង​បងថ្លៃ​ខ្ញុំ​គាត់​ដាច់ចិត្ត​ទៅ​រៀបការ​ប្រពន្ធ​ថ្មី ទាំង​ដែល​ប្រពន្ធ​មិនទាន់​លែងលះគ្នា​ផង មាន​គេ​និយាយប្រាប់​ខ្ញុំ ខ្ញុំ​មិន​ជឿ​គេ​ទេ​ថា​បង​ដាច់ចិត្ត​ចោល​ប្រពន្ធ​កូន​ដ៍​កំសត់រ​បស់បង​ទេ តែ​ឥឡូវ​ច្បាស់​ហើយ គួរអោយ​ស្អប់​ណាស់​ហេតុ​អី​មនុស្ស​ប្រុស​ចិត្តអាក្រក់​ម្លះ អាណិត​បងស្រី​ខ្ញុំ​ខ្លាំងណាស់ តើ​គាត់​ឈឺចាប់​ប​ឡុ​ណ្ណា​ទៅ​» ។​

​យ៉ាងណាមិញ បើតាម​រយៈ​កា​រខ​មិន បងស្រី​ខាងលើនេះ បាន​ប្រាប់​ទៅកាន់​អ្នកលេង​ហ្វេ​ស​ដែល​ចោទប្រកាន់​នារី​នោះ​រៀបការ​ជាតា​ចាស់​ឈ្មោះ កាន នេះ ព្រោះតែ​ស្រេកឃ្លាន​ទឹក​លុយ​ថា​៖ «​តា​និង​គាត់​គ្មាន​លុយ​ទេ​» ហើយ «​អ៊ំ​ទូច (​ប្រពន្ធដើម​) ក៏​គាត់​មិន​ខ្វល់​ដែរ​»៕ ដោយ​៖ ចន្ទី​

spot_img
×