Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេរៀន​១​គួរ​ប្រយ័ត្ន​! និស្សិត​១២​នាក់​នាំគ្នា​ធ្វើ​ខួបកំណើត B’day តែ​ជួប​គ្រោះ​អកុសល​ត្រូវ​ភ្លើង​ឆាបឆេះ​ខ្លួន​យ៉ាង​សាហាវ ដោយសារ​មាន​អ្នក​…

spot_img

​​យោងតាម SCMP និស្សិត​ប្រុស​ស្រី​ជាង ២០ នាក់ មកពី​មហាវិទ្យាល័យ​ផ្សេងៗ​គ្នា បាន​កំពុង​ប្រារព្ធ​ពិធី​ថ្ងៃ​ខួបកំណើត​របស់​ទារក​នៅ​ខែ​វិឆ្ឆិកា នៅឯ​សកល​វិទ្យាល័យ Baptist នៅ​បរិវេន Kowloon Tong ក្នុង​ទីក្រុង​ហុងកុង ។ ពួកគេ​កំពុង​ស្ថិតនៅ​បន្ទប់​មួយ ស្ថិតនៅ​ជាន់​ទី​១២ ហើយ​បាន​នាំយក​នំ​ខេ​ក​ខួបកំណើត សម្រាប់​មិត្តៗ​ភក្តិ​របស់​ពួក​ចូលរួម កាលពី​ថ្ងៃទី​២២ វិច្ឆិកា វេលា​ម៉ោង​ប្រហែល ១ រំលង​អា​ធ្រា​ត្រ ។​

​ពួកគេ​បាន​ដុត​ភ្លើងទៀន និង​ចាប់ផ្តើម​ច្រៀង​ចម្រៀង​បឺ​ស្តេ សម្រាប់​មិត្តៗ​ភក្តិ​របស់​ពួកគេ ។ ប៉ុន្តែ បន្ទាប់ ស្រាប់តែ​នរណាម្នាក់​បញ្ចេញ​ម្សៅ​មួយចំនួន ហើយ​ចាប់ផ្តើម​គ្រវែង​ឡើងលើ ដើម្បី​ប្រារព្ធ​ពិធី ខណៈ​ភ្លើងទៀន​នៅតែ​ឆេះ ។ ជា​អកុសល ករណីនេះ​បាន​បង្ក​ឲ្យ​ផ្ទុះ​ឆាបឆេះ​ភ្លើង​សន្ធោសន្ធៅ បណ្តាល​ឲ្យ​និស្សិត​យ៉ាងតិច ១២ នាក់ រងរបួស​ពី​ការ​រលាកភ្លើង​គួរ​ឲ្យ​អាសូរ ។​

​ក្រុម​ពន្លត់អគ្គីភ័យ បាន​ប្រញាប់ប្រញាល់​ទៅកាន់​កន្លែងកើតហេតុ ដើម្បី​ពន្លត់ភ្លើង ខណៈ​និស្សិត​រងរបួស​ត្រូវបាន​ប​ញ្ជូ​ន​ទៅកាន់​មន្ទីរពេទ្យ Queen Elizabeth និង Kwong Wah ស្ថិតក្នុង​ស្ថានភាព​រលា​ក​នៅត្រង់ មុខ​, ក​, ដៃ និង​ជើង​របស់​ពួកគេ ។ ករណីនេះ​ត្រូវបាន​គេ​រាយការណ៍​ឲ្យ​ដឹងថា និស្សិត​ស្រីៗ​ចំនួន ៨ នាក់ ហើយ​ប្រុស ៤ នាក់ មាន​អាយុ​ចន្លោះ​ពី ១៨ ទៅ ២៣ ឆ្នាំ បាន​រងរបួស ។​

​ភាគ​ច្រើ​នៃ​ពួកគេ បាន​រងរបួស​ស្រាល ហើយ​កំពុង​ស្ថិតក្នុង​លក្ខខណ្ឌ​ស្ថេរភាព ប៉ុន្តែ សម្រាប់​និស្សិត​ស្រី​ម្នាក់​ឈ្មោះ Chen អាយុ ២១ ឆ្នាំ បាន​រងរបួស​ធ្ងន់ធ្ង​រ ៕ ដោយ​៖ ឧ​ត្ត​ម (​ប្រភព​៖ Worldofbuzz)​

 

spot_img
×