Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ត្រូវ​ព្យាយាម​ប្រឹងប្រែង​បន្ថែមទៀត ទើប​សម្រេច​បំណង​បាន ។ លុយកាក់ កំហិត​ការទិញ​របស់​របរ ត្រូវ​សន្សំសំចៃ​ប្រាក់កាស ។ មនោសញ្ចេតនា មាន​ព័ត៌មាន​មាន​រីករាយ​ច្រើន​ក្នុង​រឿង​មនោសញ្ចេតនា។

​ឆ្នាំ​ឆ្លូវ ៖ ការងារ ទោះបី​ដំណើរការ​រលូន តែ​ក៏​មិន​ត្រូវ​អន្ទះសា ប្រញាប់ប្រញាល់​ជ្រុល ។ លុយកាក់ ត្រូវ​ពិចារណា​ឲ្យ​ល្អិតល្អន់​មុន​ពេល​ចូលរួម​ការវិនិយោគ ។ មនោសញ្ចេតនា ត្រូវ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ជាង​មុន​ចំពោះ​គូស្នេហ៍ ។​

​ឆ្នាំ​ខាល ៖ រីកចម្រើន ថ្ងៃនេះ​ជា​ថ្ងៃ​សំណាងល្អ​ក្នុង​ការងារ រាល់​ការលំបាក​ឧបសគ្គ​មុនៗ​សុទ្ធតែ​ត្រូវបាន​រំដោះ​រួច​អស់ ។ លុយកាក់​កើត​រឿង​ប្រទាញប្រទង់​ក្នុង​បញ្ហា​លុយកាក់ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។​

​ឆ្នាំ​ថោះ ៖ ​ការងារ កើត​រឿង​ក្រៅ​ផែនការ​ជា​ច្រើន នាំ​ឲ្យ​អ្នក​មាន​អារម្មណ៍​មួ​ម៉ៅ ខ្វាយខ្វល់ ។ លុយកាក់ មាន​ខ្ទង់ចំណាយ​ច្រើន​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព ។ មនោសញ្ចេតនា កាន់តែ​រីករាយ សុភមង្គល ។​

​ឆ្នាំ​រោង ៖ ​ការងារ ជួប​រឿង​រំខាន​ចិត្តច្រើន​ក្នុង​ការងារ ត្រូវ​អត់ធ្មត់​នឹងនរ​ដោះស្រាយ​ក្នុង​គ្រប់​ស្ថានការណ៍ ។ លុយកាក់ ប្រយ័ត្ន​មាន​អ្នក​ចង់​តែ​បន្លំ​ប្រាក់កាស​របស់​អ្នក ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ជួប​ឱកាសល្អៗ​ច្រើន​សម្រាប់​ការ​ឈានឡើង​ខ្ពស់ ក្នុង​ការងារ ។ លុយកាក់ ត្រូវ​សន្សំសំចៃ គួរ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ច​ត់​មុន​ពេល​ទិញ​របស់​មិនចាំបាច់ ។ មនោសញ្ចេតនា គួរ​ទិញ​កាដូ​អ្វី​១ ជូន​មនុស្ស​ជា​ទីស្រឡាញ់។​

​ឆ្នាំ​មមី ៖ ការងារ គ្រប់យ៉ាង​មិន​បាន​ដូច​បំណង មិន​ត្រូវ​ឲ្យ​រឿង​ផ្ទាល់​ខ្លួន​ឥទ្ធិពល​ដល់​ទំនាក់ទំនង​ក្នុង​ការងារ ។ លុយកាក់ ថ្ងៃ​នេះ​មិន​ត្រូវ​ចូលរួម​ក្នុង​សកម្មភាព​វិនិយោគ ។ មនោសញ្ចេតនា ធ្លាក់ចុះ ងាយ​រង្គោះរង្គើរ ។

​ឆ្នាំ​មមែ ៖ ការងារ ត្រូវ​ប្រយ័ត្ន​កុំឲ្យ​កើត​មាន​កំហុស​ក្នុងការងារ ។ លុយកាក់ ជា​ថ្ងៃ​មិន​ល្អ​សម្រាប់​ការស្វែងរក​លាភ ។ មនោសញ្ចេតនា កើត​មាន​ការខ្វែងគំនិត​គ្នា​ក្នុង​មនោសញ្ចេតនា​។​

​ឆ្នាំ​វក ៖ ការងារ អំណោយផល​ល្អ មាន​អ្នក​ជួយ​ជ្រោមជ្រែង​ដោះស្រាយ​បាន​អស់​នូវ​ឧបសគ្គ​មុនៗ​នេះ ។ លុយកាក់ ប្រយ័ត្ន​ក្នុងការ​ខ្ចីបុល ប្រាក់កាស ដើម្បី​បញ្ចៀស​កើត​រឿង​ប្រទាញប្រទង់ ។ មនោសញ្ចេតនា ជា​ថ្ងៃ​សមស្រប​សម្រាប់​ការស្វែងរក​គូស្នេហ៍​ពិត ។​

​ឆ្នាំ​រកា ៖ ការងារ រីកចម្រើន​គួរ​ជាទី​មោទនៈ សម្រេចបាន​លទ្ធផល​ល្អ​ច្រើន អាច​និយាយថា​ជា​ថ្ងៃ​នក្ខត្ត​ឫក្ស ។ លុយកាក់ ល្អប្រសើរ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន តែ​មិន​ត្រូវ​ចាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​នាំ​គូស្នេហ៍ ដើរ​កម្សាន្ត​ឲ្យបាន​ច្រើន​ដើម្បី​រឹតចំណង​មនោសញ្ចេតនា​ឲ្យ​កាន់តែ​ផ្អែមល្ហែម ។

​ឆ្នា​ចរ ៖ ល្អ​បំផុត មាន​អ្នក​ជួយ​យក​អាសា ហេតុនេះ​គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដោយ​រលូន។ លុយកាក់ គួរ​ពេញចិត្ត​ជា​​មួយនឹង​ស្ថានភាព​ហិរញ្ញវត្ថុ​បច្ចុប្បន្ន កុំ​លោភលន់​ហួស ។ មនោសញ្ចេតនា ងាយ​កើត​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​កុរ ៖ ការងារ ស្ថិរភាព ត្រូវមាន​ផែនការ​ដោះស្រាយ​ឲ្យអស់​នូវ​បញ្ហា​សេសសល់ ។ លុយកាក់ ថ្ងៃ​នេះ​មិន​ល្អ​សម្រាប់​ការវិនិយោគ ជួញដូរ ។ មនោសញ្ចេតនា គួរ​កម្តៅ​មនោសញ្ចេតនា​ដោយ​ការជូន​កាដូ​ដោយ​មិនឲ្យ​ដឹងមុន ។​

spot_img
×