Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បរិយាកាស​«​ត្រៀម​តែ​ផ្ទុះ​»​នៅ​ព្រំដែន​អាមេរិក​

spot_img

​ថ្ងៃទី​២២ ខែវិច្ឆិកា អ្នកស្រី Mariana del Campo ជា​សាស្ត្រាចារ្យ​ចូល​និ​វិត្ត​ន៍​ម៉ិ​ក​ស៊ិ​ក ដែល​កំពុង​រង់ចាំ​ចូលទៅ​កាន់ អាមេរិក​ដើម្បី​ស្វាគមន៍​ពិធីបុណ្យ​ដឹងគុណ ហើយ​ត្រូវ​ជាប់គាំង​នៅ​ព្រំដែន ស្រែកថ្ងូរ​ថាៈ អ្វីៗ​ដែល​កើតឡើង​នៅ​ព្រំដែន​ពិតជា​ឆ្កួត​លេលា​មែន ។ ខ្ញុំ​ពុំ​ដឹងថា​តើ​យើងខ្ញុំ​អាច​ទ្រាំទ្រ​បែបនេះ​ដល់​ពេលណា​ឡើយ​។ វា​រង់ចាំ​ពេល​ផ្ទុះ​ប៉ុណ្ណោះ​។​

ជន​ចំណាកស្រុក​កំពុង​ប្រមូលផ្តុំ​នៅ​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក​

​​អ្នកស្រី Campo គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​ពលរដ្ឋ​ម៉ិ​ក​ស៊ិ​ក​រាប់ពាន់នាក់​ដែល​កំពុង​ជាប់គាំង​នៅ​ព្រំដែន អាមេរិក ដោយសារ​ស្ថានការណ៍​រឹតបន្តឹង ព្រោះ​ជន​ចំណាកស្រុក​ដែល​ឆ្លងកាត់​ម៉ិ​ក​ស៊ិ​ក​ឡើងដល់​៦.០០០​នាក់ កំពុង​ប្រមូលផ្តុំ​នៅ​ទីក្រុង​ព្រំដែន Tijuana របស់​ម៉ិ​ក​ស៊ិ​ក រង់ចាំតែ​ឱកាស​សម្រុកចូល​ជ្រកកោន​អាមេរិក​។​

​សមត្ថកិច្ច​អាមេរិក​នៅ​ដើម​សប្តាហ៍​នេះ​បាន​បិទ​ច្រកព្រំដែន​ឆ្លងកាត់​ក្រុង Tijuana ហើយ​ថែមទាំង​សាងសង់ ជញ្ជាំង​បេតុង​និង​លួស​បន្លា​ដើម្បី​រារាំង​ចរន្ត​ជន​ចំណាកស្រុក​ប៉ុនប៉ង​ឆ្លងកាត់​ចូល​អាមេរិក​។

​ស្ថានការណ៍​កាន់តែ​តានតឹង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ គ្រា​ដែល​សមត្ថកិច្ច​អាមេរិក​កាន់តែ​បង្កើន​កងកម្លាំង​ល្បាត ព្រមទាំង​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ត្រួតពិនិត្យ​ស្ថានការណ៍​ពីលើ​អាកាស ។​

​ប្រធានាធិបតី​អាមេរិក Donald Trump ប្រកាសថា នឹង​ប្រើប្រាស់​វិធានការ​តឹងរ៉ឹង​បំផុត​ដើម្បី​ទប់ស្កាត់​ជនអន្តោប្រវេសន៍​ចូល​មកពី​ម៉ិ​ក​ស៊ិ​ក ហើយ​ថែមទាំង​ឱ្យដឹងថា លោក​បាន​អនុញ្ញាតឱ្យ​កងទ័ព​ប្រើប្រាស់​គ្រាប់កាំភ្លើង​ដើម្បី​ទប់ទល់​នឹង​ហ្វូង​ជន​ចំណាកស្រុក​ទាំងនេះ ព្រមទាំង​ព្រមាន​ថា អាមេរិក​អាច​បិទ​ទាំងស្រុង​តំបន់​ព្រំដែន​ខាងលើ​៕​សូ​យ​ន​

spot_img
×