Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន Interpol ថ្មី​សន្យា​ជំរុញ​ខ្លាំងក្លា​កិច្ចការពារ​សន្តិសុខ​ទូទាំង​ពិភពលោក​

spot_img

​ប្រធាន​ថ្មី​នៃ​ស្ថាប័ន​ប៉ូលិស​ព្រហ្មទណ្ឌ​អន្តរជាតិ (Interpol) លោក Kim Jong Yang សង្កត់ធ្ងន់ថា​៖ អាទិភាព​ដំបូង​របស់លោក គឺ​បង្កើត​កម្លាំង​សន្តិសុខ​នៅតាម​បណ្តា​តំបន់​ដែលមាន​សន្តិសុខ​អន់​ខ្សោយ និង​ជួយ​ដល់​បណ្តា​ប្រទេស​ជា​សមាជិក​ក្នុង​កិច្ចសហការ​ប្រឆាំងនឹង​ប្រភេទ​ឧក្រិដ្ឋកម្ម​ថ្មីៗ​។​

លោក Kim Jong Yang ប្រធាន​ថ្មី​របស់​ស្ថាប័ន Interpol

ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី​២៣៤​ខែវិច្ឆិកា ក្នុង​ដំណើរ​ទស​ន្ស​កិច្ច​ដំបូង​ទៅកាន់​កូរ៉េខាងត្បូង​ក្នុងនាម ប្រធាន Interpol លោក Kim Jong Yang បានឱ្យដឹងថា​៖ ក្នុងចំណោម​ប្រទេស​១៩៤​ដែលជា​សមាជិក​របស់​ស្ថាប័ន​នេះ មាន​ប្រទេស​មួយចំនួន ប៉ូលិស​មាន​សមត្ថភាព​លើ្អ​ឆ្នើម តែ​ប្រទេស​ខ្លះទៀត​នៅ​ទន់ខ្សោយ​។ ហេតុនេះ​ទាមទារ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ដើម្បី​បង្ក្រាប​បណ្តាញ​ឧក្រិដ្ឋជន​ដែលមាន​សភាព​កាន់តែ​ស្មុគស្មាញ​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

​គួររំលឹកថា នៅ​ថ្ងៃទី​២១​វិច្ឆិកា Interpol បាន​បោះឆ្នោត​ជ្រើសរើស​លោក Kim Jong Yang អាយុ​៥៧​ឆ្នាំ ធ្វើជា​ប្រធាន​ថ្មី​នៃ​ស្ថាប័ន​នេះ ។ លោក​ក៏​ជា​ជនជាតិ​កូរ៉េខាងត្បូង​ដែល​កាន់​តួនាទី​ជា​ប្រធាន Interpol ។ មុន​នោះ​លោក​ត្រូវបាន​បោះឆ្នោត​ជា​អនុប្រធាន​ស្ថាប័ន​នេះ​ក្នុង​ឆ្នាំ​ដដែល​៕​លី​សា​

spot_img
×