Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋអំណាច​យោធា​ថៃ​សម្រេចចិត្ត​ចំណាយ​១០០.០០០​លាន​បាត ដើម្បី​កាដូ​ដល់​ពលរដ្ឋ​ក្រីក្រ​ក្នុងឱកាស​ឆ្នាំ​ថ្មី​ (វីដេអូ)

spot_img

ការចំណាយ​ពី​ថវិកា​សុខមាលភាព​សង្គម ទើបត្រូវ​បាន​នាយករដ្ឋមន្ត្រី​ថៃ បាន​ប្រកា​ល​កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ក្នុង​អង្គប្រជុំ​គណៈរដ្ឋមន្ត្រី​ថា​៖ រដ្ឋាភិបាល​«​សន្សំសំចៃ​»​ដើម្បី​មាន​ខ្ទង់ចំណាយ​នេះ ព្រោះ​វា​ចាំបាច់​ដើម្បីឱ្យ​ពលរដ្ឋ​ក្រីក្រ​អាច​រំលង​ផុត​ការលំបាក​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​។​

​លោក Prayuth chan-ocha ក៏បាន​ធ្វើការ​បដិសេធ​ថា ខ្ទង់ចំណាយ​ពិសេស​នេះ​ពុំ​ចំណាយ​គោលដៅ​នយោបាយ​សម្រាប់​លោក​ឈរឈ្មោះ​ចូលរួម​ការប្រណាំង​ប្រជែង​យកមុខ​តំណែង​ជា​នាយករដ្ឋមន្ត្រី​នា​អាណត្តិ​ខាងមុខ​ឡើយ​។​

​តាម​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ថៃ Apisak Tantivorawong ឱ្យដឹងថា មាន​ពលរដ្ឋ​ចំណូល​ទាប​ជាង ១៤,៥ លាន​នាក់​នឹង ទទួលបាន​កាដូ​ឆ្នាំ​ថ្មី​របស់​រដ្ឋាភិបាល ក្រោមរូបភាព​លក់ទំនិញ​តម្លៃថោក ជួយ​ទូទាត់​សោហ៊ុយ​ទឹក ភ្លើង ថ្លៃឈ្នួល​ផ្ទះ​និង​ថ្លៃ​ព្យាបាល​ជំងឺ​។​ចំពោះ​មនុស្ស​ចាស់​ដែល​គ្មាន​ទីពឹងពាក់ នឹងត្រូវ​បានផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​។

​លោក Apisak ក៏បាន​ឱ្យដឹងថា​៖ រដ្ឋាភិបាល​នឹង​ចំណាយ ១៨,៦​ពាន់​លាន​បាត ដើម្បី​ជួយឧបត្ថម្ភ​ដល់​ពលរដ្ឋ​ជិត​១​លាន​នាក់​ដែល​ជួប​គ្រោះអាសន្ន​ដោយសារ​កៅស៊ូ​ធ្លាក់​ថ្លៃ ចាប់ពី​ខែធ្នូ ឆ្នាំ​២០១៨​ដល់​ខែកញ្ញា​២០១៩៕​សូ​យ​ន​

spot_img
×