Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យ​ធ្វើ​សកម្មភាព ឆក់​យក​ទ្រព្យសម្បត្តិ​ជាមួយ​កាបូប ជាង​១​ម៉ឺន​ដុល្លារ ពី​ស្ត្រី​ម្នាក់​ពី​លើ​រថយន្ត​ដឹក​អ្នកដំណើរ​

spot_img

​ខេត្ត​ត្បូងឃ្មុំ ៖ ប្លែក​បន្តិច​ហើយ​ណា !! ធ្លាប់តែ​មាន​ជិះ​ម៉ូតូ​ឆក់​ម៉ូតូ លើក​នេះ​ជនសង្ស័យ ធ្វើ​សកម្មភាព ឆក់​យក​ទ្រព្យសម្បត្តិ​ជាមួយ​កាបូប ពី​ស្ត្រី​ម្នាក់ ពី​លើ​រថយន្ត​ដឹក​អ្នកដំណើរ រួច​រត់គេច​ខ្លួន​ពួន​សម្ងំ លាក់ខ្លួន​ក្នុងផ្ទះ​សំណាក់​ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី ឆក់​យក​ទ្រព្យសម្បត្តិ​ពី​ស្ត្រី​រងគ្រោះ​ឈ្មោះ ម៉ុយ ផល្លី ហៅ​ព​ញ្ច​ពណ៌ អាយុ ៣៩ ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​ក្រចេះ សង្កាត់​ក្រចេះ ក្រុង​-​ខេត្ត​ក្រចេះ នៅ​ចំណុច​ផ្ទះសំណាក់​យីហោ ចំរើន​លាភ ស្ថិតក្នុង​ភូមិ​មេមត់​ផ្សារ ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ខណៈពេល​ជន​នោះ ជិះ​ម៉ូតូ​ចូល​ជួល​ផ្ទះសំណាក់​ដើម្បី​លាក់ខ្លួន នៅវេលា​ម៉ោង ២៣ និង ៣០ នាទី​យប់ ថ្ងៃទី ២២ វិច្ឆិកា ២០១៨ ។​

​អំពើ​ឆក់យក​ទ្រព្យសម្បត្តិ​មួយ​កាបូប​ពី​ស្ត្រី​រងគ្រោះ​នោះ បាន​កើតឡើង​កាលពី​រាត្រី ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង ០១ និង ០០ នាទី​យប់ មាន​រថយន្ត​ដឹក​អ្នកដំណើរ​៤៥​កៅអី ពណ៌​ក្រហម ពាក់​ស្លាក​លេខ រតនគិរី 3A.8558 បើកបរ​ដឹក​អ្នកដំណើរ​ពី​ខេត្ត​ក្រចេះ ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ (​មាន​ភ្ញៀវ​២-៣​នាក់​) លុះ​មកដល់​ចំណុច​លើ​ផ្លូវជាតិ​លេខ​៧ ស្ថិតក្នុង​ភូមិ​ចំការ​គ ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ មាន​ជនសង្ស័យ​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ អាយុ​ប្រហែលជា ៣០ ឆ្នាំ​ស្តើង មាន​ភិនភាគ សម្បុរ​ស​សណ្តែកបាយ កម្ពស់​ប្រហែល​ជា​ជាង ១៦០ ស​.​ម ស្លៀកពាក់​សំល្លៀកបំពាក់ អាវយឺត​ស​ដៃ​វែង​ទាញ​ដៃ​អាវ​ខោ​ខៅ​ប​យ​ជើងវែង បាន​ហៅ​តៃកុង​រថយន្ត​ឲ្យ​ឈប់ ពេល​រថយន្ត​នោះ​ឈប់​ក៏​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប របស់​ស្ត្រី​រងគ្រោះ រួច​រត់គេចខ្លួន​ពី​លើ​រថយន្ត ដោយ​សុវត្ថិភាព យោង​តាម​​ពាក្យបណ្តឹង​របស់​ស្ត្រី​រងគ្រោះ មក​ប្តឹង​សមត្ថកិច្ច​យើង ឲ្យជួយ​អន្តរាគមន៍ ។​

​ស្ត្រី​រងគ្រោះ​បានឲ្យ​ដឹង​បន្ថែម​ទៀត​ថា ៖ នៅពេល​ក្នុង​កាបូប​របស់ខ្លួន​នោះ​មាន ប្រាក់​ដុល្លារ​ចំនួន ៩.៩០០$ (​ប្រាំបួន​ពាន់​ប្រាំបួន​រយ​ដុល្លារ​) , ប្រាក់​រៀល​ចំនួន ៩.០០០,០០០៛ (​ប្រាំបួន​លាន​រៀល​គត់​) , ប្រាក់​បាត​ចំនួន ២.៥០០​បាត , កងដៃ​ផ្លាក​ទីន​មួយចំនួន​មានតម្លៃ​ស្មើ ១.៣០០ $ (​មួយ​ពាន់​បី​រយ​ដុល្លា​) , ខ្សែក​មាស​ទម្ងន់ ៣ តម្លឹង មានតម្លៃ​ស្មើ ៤.៥០០ $ (​បួន​ពាន់​ប្រាំ​រយ​ដុល្លារ​) និង​ទូរស័ព្ទ iPhone 6 ពណ៌​ប្រាក់ ប្រើប្រាស់​ស៊ីម​កាត​ប្រព័ន្ធ Metfone , ទូរស័ព្ទ iPhone 6Plus ពណ៌​ប្រាក់ ប្រើប្រាស់​ស៊ីម​កាត​ប្រព័ន្ធ SMART ។​

​ជនសង្ស័យ​ដែល​នគរបាល​យុត្តិធម៌​ស្រុក​មេមត់ ឃាត់ខ្លួន​នៅ​ចំណុច​ខាងលើ​រួច​នាំ​ខ្លួន មក​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់​នោះ មានឈ្មោះ ឆាយ ស៊ីវ​ហ័រ ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៨៣ មាន​ទីលំនៅ​ភូមិ​ដារ​ផ្សារ ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូ​ឃ្មុំ ដោយ​ដកហូត​បាន​វត្ថុតាង​កាបូប​មួយ មាន​សម្ភារៈ​ពេញ​ណែន ។ បន្ទាប់​ពី​បញ្ជូន​ខ្លួន​និង​វត្ថុតាង មក​ដល់​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ជំនាញ​យើង​បាន​ឆែកឆេរ​កាបូប​នោះ ឃើញ​មាន ប្រាក់​រៀល​ចំនួន ១៣០.០០០៛ (​ដប់​បី​ម៉ឺន​រៀល​គត់​) . ប្រាក់​ដុល្លារ ៥.២០០$ (​ប្រាំ​ពាន់​ពីរ​រយ​ដុល្លា​) និង​ទូរស័ព្ទ iPhone 6 ពណ៌​ប្រាក់ ប្រើប្រាស់​ស៊ីម​កាត​ប្រព័ន្ធ Metfone , ទូរស័ព្ទ iPhone 6Plus ពណ៌​ប្រាក់ ប្រើប្រាស់​ស៊ីម​កាត​ប្រព័ន្ធ SMART

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​កំពុង​ឃាត់ខ្លួន ជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ដើម្បី​ធ្វើ​ការសាកសួរ និង​កសាង​សំណុំរឿង រួច​បញ្ជូន​ជនសង្ស័យ ទៅ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ វត្ថុតាង​តាង​កាបូប ព្រម​ទាំង​ទ្រព្យសម្បត្តិ​ដែល​នគរបាល​យើង បាន​ឆែកឆេរ​រកឃើញ និង​ដកហូត​ពី​ជនសង្ស័យ​នោះ (​ជា​របស់​ជនរងគ្រោះ​ដែល​ជនសង្ស័យ​ឆក់​) បាន​ធ្វើ​ការប្រគល់​ជូន​ជនរងគ្រោះ​វិញ តាម​ការស្នើសុំ ដោយ​មាន​ការឯកភាព ពី​លោក​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×