Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារាចម្រៀង​វ័យក្មេង​កំពុង​សម្តែង ស្រាប់តែ​ទ្រហោ​រយំ គ្រា​បើកភ្នែក​ឡើង​ឃើញ​បុរស​ម្នាក់​ដើរ​ឡើង​ឆាក​ទាំង​អាក្រាតកាយ​

spot_img

តាម Daily Mail តារាចម្រៀង​សញ្ជាតិ​ហូឡង់​ម្នាក់ ពិតជា​បាន​ភ័យខ្លាច​ហើយ​ទ្រហោ​រយំ បន្ទាប់ពី​បុរស​អាក្រាតកាយ​ម្នាក់​ដើរ​ឡើង​លើ​ឆាក ខណៈ​ពេល​នាង​កំពុង​បិទ​ភ្នែក​ស្រែក​ច្រៀង Maan de Steenwinkel អាយុ ២០​ឆ្នាំ កំពុង​សម្តែង​ចម្រៀង​ក្នុង​កម្មវិធី ផ្សាយ​បន្ត​ផ្ទាល់​លើ​ស្ថានីយ៍ទូរទស្សន៍ នៅ​ខណៈ​ពេល​នោះ​អ្នក​ភ្លេង Frank Dane និង Jelte van der Groot បាន​ស៊ីញ៉ូ​ឲ្យ​បុរស “​ស្លៀក​ខ្យល់​ដណ្តប់មេឃ​”​ម្នាក់ ដើរ​ឡើង​លើ​ឆាក​។​

​ដំបូង Maan ពុំបាន​ដឹង​រឿង​អ្វី​កើតឡើង​ទេ ព្រោះ​ភ្នែក​នាង​កំពុង​បិទ​បណ្តែតអារម្មណ៍​តាម​ខ្លឹមសារ នៃ​បទ​ចម្រៀង​ដែល​ខ្លួន​កំពុង​សម្តែង ហើយ​ពេល​បើក​ភ្នែក​ឡើង​នាង​ពិតជា​តក់ស្លុត​យ៉ាងខ្លាំង បានត្រឹមតែ​ស្រែកថា “​ពុទ្ធោរ​លោក​អើយ​” ប៉ុណ្ណោះ​។​

​ឃើញបែបនេះ​អ្នក​មាន​វត្តមាន​ក្នុង​ស្ទីឌីយូ នាំគ្នា​ផ្ទុះសំណើច ប៉ុន្តែ​តារាចម្រៀង​រូបនេះ ពុំ​ត្រឹមតែ​ពុំ​អាច​បន្ត​ច្រៀង​បាន​ទៀត​ទេ ថែម​ទាំង​ទ្រហោយំ​យ៉ាងខ្លាំង​។ ពេល​ពិនិត្យ​ឃើញថា ល្បែង​នេះ​លេងសើច​ទាំងស្រុង Frank Dane បាន​ប្រញាប់​ឲ្យ​ក្រុមតន្ត្រី​ផ្អាក​លេង​ភ្លាម​។​

“​ខ្ញុំ​ពិតជា​ខ្លាច​ណាស់​!”​។ Maan និយាយថា ៖ “​នៅ​សុខៗ​ស្រាប់តែ​នៅ​ពី​មុខ​យើង​លេចចេញ​មនុស្ស​ននលគក​ម្នាក់​ធ្វើឲ្យ​ខ្ញុំ​តក់ស្លុត​យ៉ាង​ខ្លាំង​”​។​

​ទោះ​យ៉ាងណា​ក្រុម​អ្នក​លេងសើច​នោះ បានធ្វើការ​សុំទោស​ភ្លាមៗ​ចំពោះ​នាង ហើយក៏​ទទួលបាន​ការលើកលែង​ទោស​តែម្តង​៕​

spot_img
×