Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បងប្អូន​កីឡាករ និង​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ វិល​ទៅ​កាន់​លំនៅដ្ឋាន​វិញ ប្រកប​ដោយ​សុខ​សុវត្ថិភាព​តាមផ្លូវ​

spot_img

​ភ្នំពេញ ​៖ ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ បាន​បញ្ចាប់ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ តាមរយៈ ហ្វេ​សប៊ុក​ផ្លូវការ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបញ្ជាក់​ថា ព្រះរាជ​ពិធី​បុណ្យ​អុំ​ទុក បានបញ្ចប់​ប្រកបទៅដោយ​ភាពសប្បាយ​រីករាយ នៅ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​អរគុណ​ដល់​អាជ្ញាធរ និង​កងកម្លាំង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​ចូលរួម​ការពារ​ថែរក្សា​សណ្តាប់ធ្នាប់​សាធារណៈ ព្រមទាំង​ភ្នាក់ងារ​សុខាភិបាល ដែល​បាន​ផ្តល់​នូវ​ការមើល​ថែ​សុខភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​បាន​សប្បាយ​រីករាយ នៅក្នុង​ឱកាស​បុណ្យ​អុំទូក ដែល​មាន​រយៈពេល​៣​ថ្ងៃ​មក​នេះ​។​

​សម្តេច​តេជោ បាន​ថ្លែងថា “​ពិធីបុណ្យ​អុំ​ទុក​បាន​បញ្ចប់​ប្រកបទៅដោយ​ភាពសប្បាយ​រីករាយ នៅ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស​។ សូម​អរគុណ​ដល់​កីឡាករ​ប្រណាំងទូក​ទាំងអស់ និង​គណ​:​កម្ម​ការ​ទូក ដែល​បាន​ចូលរួម​ដឹកនាំ​ប្រកួតប្រជែង នៅក្នុង​ពី​ធី​បុណ្យអុំទូក ដ៏​អធិកអធម​នេះ​។ សូម​បងប្អូន​កីឡាករ និង​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ វិល​ទៅ​កាន់​លំនៅដ្ឋាន​វិញ ប្រកប​ដោយ​សុខ​សុវត្ថិភាព​តាមផ្លូវ​។ ទន្ទឹមនឹងនេះ​ដែរ សូម​អរគុណ​ដល់​អាជ្ញាធរ និង​កងកម្លាំង សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ដែល​បាន​ចូលរួម​ការពារ​ថែរក្សា សណ្តាប់ធ្នាប់​សាធារណៈ ព្រមទាំង​ភ្នាក់ងារ​សុខាភិបាល ដែល​បាន​ផ្តល់​នូវ​ការមើល​ថែ​សុខភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បាន​សប្បាយ​រីករាយ នៅក្នុង​ឱកាស​បុណ្យ​អុំទូក ដែល​មាន​រយៈពេល​៣​ថ្ងៃ​មក​នេះ​។ សូម​បងប្អូន​ចូលរួម​សម្អាត​សំរាម និង​បរិស្ថាន​អោយបាន​ស្អាត​ល្អ ដើម្បី​សុខភាព​យើងទាំងអស់គ្នា​។ កម្ពុជា​មាន​សុខសន្តិភាព គឺ​ផ្តល់​ឱកាស​អោយ​យើងទាំងអស់គ្នា​បាន​ប្រារព្ឋ​ពិធី​បុណ្យ​ធំៗ​ជាច្រើន​នៅក្នុង​ប្រទេស ព្រមទាំង​បាន​ទាក់ទាញ​ទេសចរណ៍​រាប់លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ​។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ និង​សំណាងល្អ​”៕​ ​ដោយ​ ៖ ​កូឡាប​

   

spot_img
×