Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃ្លាំង​កំណប់មាស​ត្រូវ​បានការ​ពារ​ដោយ​ពាក្យ​បណ្តាសា​៖ អ្នក​ទៅ​ជួប​ទាំង​អម្បាលម៉ាន​គឺ​ស្លាប់​ទាំងអស់​

spot_img

កុលសម្ព័ន្ធ Apache បានដឹង​ពី​វត្តមាន​នៃ​ឃ្លាំង​ផ្ទុក​ពេញ​ដោយ​មាស នៅ​ភ្នំ Superstition ចំណុះ​រដ្ឋ Arizona អាមេរិក​។

កំណប់​មហាសាល​នេះ​ត្រូវបាន​ការពារ​ដោយ​បណ្តាសា​ដ៏​សាហាវ ហើយ​ជាក់ស្តែង​មនុស្ស​ជាច្រើន​ដែល​ទៅ​ស្វែង​រុករ​កវា ពុំមាន​ជីវិត​វិលត្រឡប់​មកវិញ​ទេ​។​

​វា​បាន​ក្លាយទៅជា​រឿងព្រេង​និទាន​របស់​កុលសម្ព័ន្ធ Apache បាន​តំណាល​អំពី​កំណប់មាស​ដែល​កប់​ទុក​នៅ​កំពូលភ្នំ​ជំនឿ (Superstition Mountains) ក្នុង​រដ្ឋ Arizona អាមេរិក​។ ប៉ុន្តែ​វា​ផ្សារភ្ជាប់​ជាមួយនឹង​បណ្តាសា​ដ៏​កាច​សាហាវ​។​


​ជនជាតិ Apache បាន​និទាន​អំពី​ទេវតា​រន្ទះ​និង​ការ​សងសឹក​របស់​ទេវតា​នោះ​ចំពោះ​អ្នក​ដែល​ប៉ង​ទៅយក​មាស​ដែល កប់​ទុក​លើ​កំពូលភ្នំ​ជំនឿ​


​ដោយ​មើលរំលង​ពាក្យ​បណ្តាសា មនុស្ស​មួយចំនួន​នៅតែ​សម្រេចចិត្ត​ស្វែងរក​កំណប់ទ្រព្យ​លើ​កំពូលភ្នំ​នោះ​ដើម្បី​ក្លាយជា​អ្នកមាន​។ ប៉ុន្តែ​ក្នុងអំឡុងពេល​រុករក អ្នក​ទាំង​នោះបាន​បាត់បង់​ជីវិត​។

​រឿង​ដែល​គេ​កត់​ត្រាទុក គឺ​ករណី​លោក Don Miguel Peralta ដែល​ធ្លាប់​ប្រកាសថា​បាន​រកឃើញ​តម្រុយ​កំណប់ទ្រព្យ​នៅលើ​កំពូលភ្នំ ប៉ុន្តែ​គាត់​បាន​ត្រូវ​កុលសម្ព័ន្ធ Apache សម្លាប់ចោល​នៅ​ឆ្នាំ​១៨៤៥​។​


​ដល់​ឆ្នាំ​១៨៨០ ទាហាន​វ័យក្មេង​២​នាក់​ដែល​ទើប​បំពេញ​កាតព្វកិច្ច​យោធា​ចប់ បាន​មកសុំ​ធ្វើការ​ក្នុង​រ៉ែ Silver King របស់លោក Aaron Mason ។ នៅតាម​ផ្លូវ​ដើរទៅ​កាន់​ភ្នំ​ជំនឿ ទាហាន​ពីររូប​នេះ​រើស​បាន​មាស​មួយចំនួន​ដែល មាន​គុណភាព​ខ្ពស់​។ មាស​ទាំងនេះ​នៅ​រប៉ាត់រប៉ាយ​ក្នុង​ច្រក​ផ្លូវ​តូច​មួយ ប៉ុន្តែ​គេ​រើស​បាន​មួយផ្នែក​តូច​ប៉ុណ្ណោះ​។
​លោក Mason ពេល​ឃើញ​មាស​ដែល​ទាហាន​ទាំងពីរ​រើស​បាន មានការ​ងឿងឆ្ងល់​យ៉ាងខ្លាំង ហើយ​ស្នើឱ្យ​ពួកគេ​លក់​ឱ្យ​ខ្លួន​។​ទន្ទឹម​នោះ​លោក​ក៏​សំណូមពរ​ឱ្យ​អ្នក​ទាំងពីរ​វិលត្រឡប់​ទៅ​រុករក​មាស​នៅ​ទីនោះ ដោយ​ខ្លួន​គាត់​ជា​អ្នកផ្តល់​ឧបករណ៍​ចាំបាច់​។ អ្នក​ទាំងពីរ​ពិតជា​មាន​ជំនឿ ព្រោះ​គេ​បាន​ទៅដល់ ហើយ​រើសយក​ដុំ​មាស​ពិតៗ​។ ប៉ុន្តែ​ទាហាន​ទាំងពីរ​នាក់​នេះ​គ្មាន​នៅសល់​ជីវិត​ត្រឡប់មកវិញ​ទេ​


​ពីរ​សប្តាហ៍​ក្រោយ​គ្មាន​ដំណឹង​អ្វី លោក​Mason បាន​ចាត់​មនុស្ស​មួយក្រុម​ទៅ​រុករក​។​ពួកគេ​បាន​រកឃើញ​សាកសព ម្នាក់​ដេក​នៅតាម​ផ្លូវលំ​សំដៅទៅ​ភ្នំ​ក្នុង​សភាព​អាក្រាតកាយ ហើយ​ត្រូវ​បាញ់​ចំក្បាល​។​មួយថ្ងៃ​ក្រោយមក គេ​បាន​រកឃើញ​សាកសព​ទាហាន​ទី​ពីរ​ដែល​ស្លាប់​ក្នុង​សភាព​ដូចគ្នា​។ ការស្លាប់​របស់​ទាហាន​ទាំងពីរ​នាក់​នេះ​គឺ​ធ្វើ​ឱ្យគេ​កាន់តែ​ជឿជាក់ថា​ពាក្យ​បណ្តាសា​ប្រាកដ​ជាមាន​៕​លី​សា​

spot_img
×