Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះសង្ឃ​មួយ​អង្គ ចាក់​មនុស្ស​ស្រី​ម្នាក់ ត្រូវ​ចំ​ក​បណ្តាលឲ្យ​រងរបួ​សឈាម​ស្រោច​ពេញ​រថយន្ត សង្ស័យ​ស្នេហា​ត្រីកោណ​

spot_img

​ក្រុង​ប៉ោយប៉ែត ​៖ មានករណី​ព្រះសង្ឃ​មួយអង្គ ចាក់​មនុស្ស​ស្រី​ម្នាក់ ត្រូវ​ចំ​ក​បណ្តាលឲ្យ​រងរបួ​សឈាម​ស្រោច​ពេញ​រថយន្ត ដែល​គេ​ដាក់​ការសង្ស័យថា​ជា​ករណី​ស្នេហា​ត្រីកោណ ដែល​ហេតុការណ៍​នេះ បាន​កើតឡើងនៅវេលា​ម៉ោង​ជាង​៦​ព្រឹក ក្នុង​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​អូរ​ខៃ​ដន ស្ថិត​ក្នុង​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ហេតុការណ៍​ទាំង​ព្រឹក បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​រស់នៅ អូរ​ខៃ​ដន ប៉ុន្តែ​បើ​តាម​ពលរដ្ឋ​បានឱ្យដឹងថា​៖ ក្រោយ​កើតហេតុ មាន​ស្ត្រី​ម្នាក់ បាន​ស្រែក​ឱ្យជួយ ក៏​នាំគ្នា​ផ្អើល​ទៅ​មើល ឃើញ​ស្ត្រី​ម្នាក់ ឈាម​ស្រោច​ពេញ​ខ្លួន ខណៈ​ឃើញ​ដូច្នោះ ពួកគាត់​បាន​សង្គ្រោះ​ដឹកយក​ទៅ​មន្ទីរពេទ្យ បង្អែក​ដី​ថ្មី​២ ។ ស្ត្រី​រងគ្រោះ និង​ព្រះសង្ឃ​នោះ បាន​ដំណើរ​រួមគ្នា​ដោយ​ជិះ​រថយន្ត​ហាយ​ឡិនឌ័​រ​។ បច្ចុប្បន្ន សមត្ថកិច្ច​ក្រុង​ប៉ោយ​ប៉ែត បាន​នាំ​ខ្លួន​ព្រះ​សង្សយ​កមកសួរនាំ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង ដើម្បី​សាកសួរ​រក​មូលហេតុ​៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

  

spot_img
×