Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ណាស់​! មានមុខមាត់​ស្អាតបាត​នឹង​គេ​ដែរ តែ​មិនគួរ​ឲ្យ​ណា​ដើរ​ធ្វើ​ចោរ​លូក​ហោប៉ៅ​គេ​បែបនេះ សំណាង​ហើយ លូក​ប៉ះចំ​អ្នក​ចិត្តធម៌ កុំ​អី​…(​វីដេអូ​)

spot_img

​ស្ត្រី​មាន​រូបរាង​ស្រស់ស្អាត​ម្នាក់ បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​មនុស្ស​ម្នា​នៅក្នុង​ផ្សារ​ទំនើបអុីអន២ ក្រុងភ្នំពេញ មក​ចោមរោម​មើល​ព្រោងព្រាត​តែម្តង កាលពីព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ បន្ទាប់ពី​ស្ត្រី​រូបនេះ​ត្រូវបាន​ចោទប្រកាន់ថា​បាន​បន្លំ​លូក​ហោប៉ៅ​ស្រ្តីម្នាក់ ។​

​បន្ទាប់ពី​ចាប់ខ្លួន ស្ត្រី​ពុំ​ត្រូវបាន​ស្គាល់ឈ្មោះ​នេះ ត្រូវបាន​ជនរងគ្រោះ​នាំយកទៅ​សួរចម្លើយ​ផ្សេងៗ ជុំវិញ​ករណី​ព្យាយាម​លូក​ហោប៉ៅ​របស់គាត់ នៅក្នុង​ផ្សារ​ទំនើបអ៊ីអន២ ។ ប៉ុន្តែ សំណាងល្អ​ហើយ ដែល​ចោរ​រូបនេះ​ពុំ​ត្រូវបាន​ជនរងគ្រោះ ក៏ដូចជា​មហាជន ផ្ទុះ​កំហឹង​ដាក់ ព្រោះតែ​ពួកគាត់​មាន​យល់យោគ​ថា​ជា​ស្រី ប្រសិនជា​ប្រុស​វិញ ប្រហែល​រង​ម្នា​ក់មួយ​ដៃ​មួយ​ជើង​ទ្រោម​ខ្លួន​បាត់ទៅហើយ ។​ ទោះយ៉ាងណា ​ចោរស្រី​នេះ ពុំទាន់​​លួច​​លុយ​​បាន​សម្រេច​នោះទេ ព្រោះ​​តែ​​​ស្រ្តី​​រង​គ្រោះ​​បាន​ដឹង​ខ្លួន​​ទាន់ ហើយ​ក៏​ចាប់​​​ខ្លួននាង​​​ភ្លាម​ៗ​តែ​ម្តង ។

បើយោងតាមផេកហ្វេសបុក«តោពីរ ពត៌មាន» បានសរសេររៀបរាប់ថា៖ «#ភ្នំពេញ ករណីចាប់បានចោរស្រីលួចកាបូបនៅក្នុងផ្សារទំនើប អុីអន២ ក្រុងភ្នំពេញ កាលពីព្រឹកមិញថ្ងៃទី២៣ វិច្ឆិការ ២០១៨ នេះដែលត្រូវនិងថ្ងៃចុងក្រោយនៃពីធីបុណ្យអុំទូកផងដែល។»។ ដោយ៖ ចន្ទី

spot_img
×