Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប៉ី​ច្នៃ​ពី​ដប​ទឹក​សុទ្ធ គ្រោង​ដាក់​តាំងពិព័រណ៍ មហោស្រព​នៅ​វត្ត​រាជ​បូព៌ នា​ចុង​ខែ​វិច្ឆិកា​

spot_img

​លោក វណ្ណ ផា​ណ្ណា អ្នកមើលការខុសត្រូវ និង​ជា​អ្នក​ស្ថាបនា និង​អភិវឌ្ឍន៍​វត្ដ​រាជ​បូព៌​ លោកមានប្រសាសន៍ថា វិចិត្រករ​នៅ​ខេត្តសៀមរាប នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ បាន​ច្នៃប្រឌិត ដោយ​យក​ដប​ទឹក​សុទ្ធ​ចំនួន​៦.០០០​ដប និង​ទុយោ​ចំនួន ១៦.០០០​ដើម មក​ច្នៃ​ចេញ​ជា​ចាប៉ីដងវែង មាន​ប្រវែង​៦​ម៉ែត្រ ដើម្បី​យកទៅ​ដាក់​តាំង នៅ​មហោស្រព​ចាប៉ីដងវែង នៅក្នុង​បរិវេណ​វត្ត​រាជ​បូ​ព៌ ក្នុង​សៀមរាប ពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៨ ខាង​មខនេះ ដើម្បី​លើកស្ទួយ​ដល់​សិល្បៈ​ចា​ប៉ី ដែល​ប្រឈម​នឹង​បាត់បង់ ខណៈ​កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨​កន្លងមកនេះ បាន​ដឹក​តាម​រយៈ​រទេះគោ ដោយ​មាន​កង់​ធាក់ បង្ហាញ​ជា​សាធារណៈ ក្នុងឱកាស​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក នៅ​ខេត្ត​សៀមរាប ។ នេះ​បើ​តាម​ការផ្សាយ​របស់​ម​ន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​២៤​វិច្ឆិកា​នេះ​។​

​លោក វណ្ណ ផា​ណ្ណា បាន​បញ្ជាក់ទៀតថា ការច្នៃ​ជា​ចាប៉ីដងវែង ពី​ដប​ទឹក​សុទ្ធ​នេះ គឺ​ក្នុង​គោលបំណង​បង្ហាញ ដល់​ពលរដ្ឋ​ខ្មែរ ឲ្យ​ចេះ​រក្សាទុក​សំរាម និង​បោះចោល​សំរាម ឲ្យមាន​របៀប និង​ត្រឹមត្រូវ ដើម្បី​កុំឲ្យ​មាន​កាកសំណល់​ប៉ះពាល់ ដល់​សុខភាព​មនុស្ស និង​បង្ហាញ​ពី​សំរាម ក៏​មាន​អត្ថប្រយោជន៍​ផងដែរ ជាពិសេស ចង់ឲ្យ​កូន​ខ្មែរ កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លាស់​ស្ទីក​ផងដែរ ព្រោះ​វា​បាន​ជះ​ឥ​ទ្ធពល ពី​បរិស្ថាន​មិនល្អ ដែល​ធ្វើ​ប៉ះពាល់​ទីក្រុង​ទេសចរណ៍​អង្គរ មាន​ភ្ញៀវទេសចរ​រាប់លាន​នាក់​មក​ទស្សនា ។​

​លោក វណ្ណ ផា​ណ្ណា បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ សូម​ជួយ​រក្សាទុក​សំរាម ជាពិសេស​ជាតិ​ប្លាស់​ស្ទី​ក ឲ្យបាន​ត្រឹមត្រូវ ដើម្បី​ថែរក្សា​បរិស្ថាន អនាម័យ នៅក្នុង​តំបន់​ទេសចរណ៍​អង្គរ ជួយ​លើកស្ទួយ​ទីក្រុង​បុរាណ​មួយ​នេះ ឲ្យក្លាយ​ជា​តំបន់​ទេសចរណ៍​ពណ៌​បៃតង ហើយ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ បាន​ជួយ​ជ្រោមជ្រែង​ដល់​យុវជន ឲ្យមាន​ជំនាញ​សិល្បៈ​រាប់រយ​នាក់ ជាពិសេស​បង្រៀន​ឲ្យ​ចេះ​សម្បែង​សិល្បៈ​បុរាណ​ខ្មែរ ៕​ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×