Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​២​នាក់ របួសធ្ងន់​ម្នាក់ ពេល​ម៉ូតូ​បុក​ជាមួយរថយន្ត បញ្ច្រាសទិស​គ្នា​

spot_img

​ភ្នំពេញ ​៖ រថយន្ត​ទូ​រី​ស​មួយគ្រឿង បាន​បើក​បុក​គ្នា​ជាមួយ ម៉ូតូ nex បណ្ដាល​ឲ្យ​យុវជន​២​នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​​ម្នាក់ទៀត​រងរបួស​ធ្ងន់ នៅ​ម៉ោង​ជាង​៥ ព្រឹក​ថ្ងៃ​ទី​២៤ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៨ នៅតាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្ដម ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ។​

​សមត្ថកិច្ច​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​យុវជន​ដែល​ស្លាប់​២ និង​អ្នករងរបួស​ធ្ងន់ នៅឡើយ​ទេ ។ មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ទូ​រី​ស ពណ៌​ស​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​2AB-9170 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្ដម ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​យ៉ាង​លឿន ខណៈ​មក ចំណុចកើតហេតុ បាន​វ៉ា​ជែង​រថយន្ត​មួយ​គ្រឿង​ទៀត បណ្ដាល​ឲ្យ​ជ្រុល​ទៅ​ប៉ះ​ជា មួយ​ម៉ូតូ​ស៊ុយ​ស៊ូ​គី nex ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1CL-4344 ដែល​បើកបរ​នឹង​រួម​ដំណើរ​ដោយ​យុវជន​៣​នាក់ បើកបរ​បញ្ច្រាស​ទិស​ដៅ​គ្នា ពេញទំហឹង បណ្ដាល​ឲ្យ​យុវជន ២​នាក់ បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ ចំណែក​ម្នាក់​ទៀត​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ។​

​ក្រោយពេល​កើតហេតុ​អ្នកបើករថយន្ត ត្រូវបាន​បុរស​ម្នាក់​ដែល​ឃើញ​ហេតុការណ៍​ដេញតាម​ចាប់ បាន​ប្រគល់ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​១ ៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×