Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទើបតែ​ទិញ​រថយន្ត​ថ្មី​ថ្មោង បើក​ធ្លាក់​លូ កន្លែង​ការដ្ឋាន​រៀបចំ​ប្រព័ន្ធ​លូ​ថ្មី ផ្លូុវជាតិលេខ​៧ នៅ​ចំណុច​ភូមិ​សង្គម​មានជ័យ​

spot_img

​ត្បូងឃ្មុំ​ ៖ រថយន្ត​ម៉ាក TOYOTA ពណ៌​ទឹកប្រាក់ បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ បាន​រេ​ចង្កូត​ទៅ​ធ្លាក់​លូ​កន្លែង​ការដ្ឋាន​រៀបចំ​ប្រព័ន្ធ​លូ​ថ្មី នៅ​ចំណុច​ភូមិ​សង្គម​មានជ័យ ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ (​មិន​បង្កឲ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​) វេលា​ម៉ោង​ប្រមាណ​ជា ១០ ព្រឹក នៅ​ព្រឹក​ថ្ងៃ ២៤ វិច្ឆិកា ២០១៨ ។​

​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ បាន​លើកឡើង​ថា អ្វី​ដែល​យើង​ធ្វើការ​បង្ហោះ​នេះ គឺ​តែ​ចង់​សួរ​ថា ៖ តើ​គាត់​ម្ចាស់​រថយន្ត​មាន​ការឆ្លងកាត់​ចូលរៀន​បើកបរ និង​ទទួលបាន​ពាក់​មី​សាលា​ជំនាញ​ណាមួយ​ហើយ​ឬ​នៅ ? តើ​គាត់​មាន​ឃើញ​ផ្លាក់សញ្ញា ការដ្ឋាន​ជួសជុល​ផ្លូវ​ដែរឬទេ​? តើ​គាត់​បាន​ពិនិត្យ​លើ​បច្ចេកទេស​របស់​គាត់​ហើយ​ឬ​នៅ​? តើ​គាត់​បាន​ស្វែងយល់​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​មាន​ចែង​ជា​ច្បាប់ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ឬទេ ? ។​

​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ បាន​សំណូមពរសុំឲ្យ​មាន​ការប្រុងប្រយ័​ត្ន​ក្នុង​ពេល​បើកបរ ដោយ​ដាក់​នូវ​ខ្សែក្រវ៉ាត់​សុវត្ថិភាព មិន​ពិសា​រគ្រឿង​ស្រវឹង អត់អោន​ឲ្យ​គ្នា​ទៅវិញទៅមក ប្រកាន់​ស្តាំ មិន​វ៉ា​ឆ្វេង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ មិន​បើកបរ​ហួស​ល្បឿន​កំណត់ ។ល។​

​សូម​បញ្ជាក់​ជូន​ថា មិនមែន​ជា​ការស្តីបន្ទោស​ទេ សុំ​អធ្យាស្រ័យ​ផង ព្រោះ​ចង់ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ មើលឃើញ​ហើយ​គោរព និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឲ្យបាន​ល្អ​ទាំងអស់​គ្នា ។​

​គោរព​អនុវត្ត​ច្បាប់​ចរាចរណ៍ គឺ​គោរព​ស្រឡាញ់​ជីវិត​អ្នក និង​អ្នក​ដទៃ​៕​ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×