Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ផ្អើល​ទៀតហើយ​! ជនជាតិ​ចិន​ម្នាក់​បែក​ថ្នាំ រត់​មក​ដេក​កណ្តាល​ថ្នល់ ទាំង​ខ្លួនប្រាណ​នន​លគ​កតែម្តង (​វីដេអូ​)

spot_img

​ករណី​ជនជាតិ​ចិន​មួយចំនួន ដែល​ចូលមក​នៅក្នុង​ប្រទេស​យើង ហើយ​បង្ក​ការអុកឡុក​ក្នុង​រូបភាព​ផ្សេងៗ ជាពិសេស​ប្រើប្រាស់​គ្រឿងញៀន ដែល​បណ្តាល​ឲ្យ​ស្ត្រី​ចិន​ម្នាក់​បែក​ថ្នាំ​លែង​ដឹងអី ហើយ​បាន​បញ្ចេញ​ខ្លួនប្រាណ​ននល​គល​នៅ​រង្វង់​មូល​តោ​ពីរ ក្រុងព្រះសីហនុ ពុំទាន់​កន្លងផុត​បាន​ប៉ុន្មាន​ខែ​ផង ស្រាប់តែ​ពេលនេះ មាន​ជនជាតិ​ចិន​ម្នាក់ទៀត បែក​ថ្នាំ​ស្រាត​ននលគក រត់​មក​ដេក​នៅលើ​ដងផ្លូវ​មួយកន្លែង នៅ​ចំណុច​អន្លង់​ក្ងាន បង្ក​ការភ្ញាក់ផ្អើល​មនុស្សម្នា​ម​ក​ចោមរោម​មើល​គួរ​ឲ្យ​ស្លុតចិត្ត​យ៉ាងខ្លាំង ។​

​ករណី​ជនជាតិ​ចិន​នេះ បែក​ថ្នាំ​មក​ដេក​ផ្កាប់មុខ​នៅលើ​ថ្នល់ ស្ថិតក្នុង​ស្ថានភាព​ស្រាត​ននលគក ដោយ​គ្រាន់តែ​គ្រប​បិទបាំង​តំបន់​កេរ្តិ៍ខ្មាស​ជាមួយ​សំពត់​ក្រហម ហើយ​មាន​សក់វែង ដំបូង​ត្រូវបាន​មនុស្ស​ជាច្រើន​គិតថា​ជា​ស្រី ប៉ុន្តែ តាមពិត​នោះ ជនជាតិ​ចិន​បែក​ថ្នាំ​នេះ​គឺជា​មនុស្ស​ប្រុស​ដែល​ទុក​សក់វែង ។​

​ទោះយ៉ាងណា បន្ទាប់ពី​មហាជន​ស្ថិតនៅ​កន្លែងកើតហេតុ ម្នាក់ៗ​ពុំ​ហ៊ាន​ចូល​ជិត ព្រោះ​ខ្លា​ចរង​ការចោទប្រកាន់​ណាមួយ (​ធ្វើ​គុណ​បាន​ទោស​) នោះ​មួយសន្ទុះ​ធំ​ក្រោយមក ក៏​ឃើញ​ឡានពេទ្យ​១​គ្រឿង បានមក​ដល់ ហើយ​ដឹក​នាំយក​បុរស​ចិន​នេះ​ទៅកាន់​មន្ទីរពេទ្យ​ផងដែរ ។​

​យ៉ាងណាមិញ បើតាម​អ្នកលេង​ហ្វេ​ស​ប៊ុ​កម្នា​ក់មាន​គណនី​ឈ្មោះ បង​រ័ត្ន បង​រ័ត្ន បាន​ចូល​ខ​មិន​សរសេរថា​៖ «​អ្នកញៀន​ថ្នាំ​ម្នាក់​នឹង​កាល​ប៉​ន្មា​ន​ថ្ងៃមុន​មាន​ឡាន​អង្គ​ការដឹក​យកទៅ​តើ​ហេតុ​បាន​បណ្ដោយអោយ​ចេញមក​វិញ​ធ្វើ​ចឹ​ង​ហេតុ​អី​ដឹក​ទៅហើយ​អត់​មាន​ដំណោះស្រាយ​ជួយ​គាត់​ចឹ​ង​រឺ​ក៍​ពិបាក​មើលថែ​បានជា​លែង​គាត់​មកវិញ​ចឹ​ង​បើ​ចឹ​ង​ង៉ៃ​ក្រោយ​កុំ​យក​គាត់​ទៅ​បើ​អត់​មាន​សម្ថ​ភាព​នោះ​ប្រហែល​តែ​2,3​ង៉ៃ​សោះ​ឃើញ​ចឹ​ង​ទៀត​អត់​យល់​» ៕ ដោយ​៖ ឧ​ត្ត​ម​

spot_img
×