Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជ​ពិធី​បុណ្យ​អុំទូក​រយៈពេល​៣​ថ្ងៃ ប្រព្រឹត្តទៅ​ដោយ​ល្អប្រសើរ មាន​ប្រជាពលរដ្ឋ​ចូល​មក​កម្សាន្ត​៤,៥​លាន​នាក់​

spot_img

​ភ្នំពេញ​ ៖ រយៈពេល​៣​ថ្ងៃ នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ​បាន​ប្រព្រឹត្តទៅ​ដោយ​ល្អប្រសើរ​ ​ដែល​មាន​ប្រជាពលរដ្ឋ​មក​ចូលរួម​ទស្សនា​កម្សាន្ត​សរុប​ប្រមាណ​៤,៥​លាន​នាក់​។ ទន្ទឹមនឹងនោះ អាជ្ញាធរ​ ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំង​អស់​បាន​ខិតខំ​ប្រឹងប្រែង​ពង្រឹង​វិធានការ​សន្តិសុខ និង​ដោះស្រាយ​របៀបរៀបរយ​សណ្តាប់ធ្នាប់​ ​និង​សម្រួល​ការកកស្ទះ ប្រកបដោយ​ការយកចិត្តទុកដាក់ និង​ទទួលខុសត្រូវ​ខ្ពស់​។​

​បើ​យោង​របាយការណ៍​របស់​លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹម​ឌឿ​ន ដែល​ជា​ប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មការ​ការពារ​​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​បាន​បញ្ជាក់ថា​ ​ចំពោះ​សភាព​ការ​សន្តិសុខ មានការ​លក្ខណៈ​ល្អប្រសើរ​ ​ដោយ​ពុំ​មាន​ព្រឹត្តិការណ៍​ណាមួយ​កើតឡើង​ជះឥទ្ធិពល​ជា​អវិជ្ជមាន​ដល់​ស្ថានភាព​សន្តិសុខ​ឡើយ ក្នុងនោះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ ​និង​ធ្វើ​ការអប់រំ​ប្រជាពលរដ្ឋ​ចំនួន​៣៣​នាក់ ដែល​បាន​ពាក់​អាវ​ដែល​មាន​អក្សរ POLICE និង ARMY ដកហូត​អាវ​ ​និង​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​វិញ​។​

​របាយការណ៍​ដដែល បានឲ្យដឹង​ទៀតថា លទ្ធផល​កិច្ចប្រតិបត្តិការ អន្តរាគមន៍ និង​សង្គ្រោះ របស់​សមត្ថកិច្ច​រួម​មាន​ ៖ ​បាន​​ជួយ​​សង្គ្រោះ ពិនិត្យ និង​ព្យាបាល​ជំងឺ​ជាង​២​ម៉ឺន​នាក់ និង​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​៤៩​នាក់ បាន​ជួយ​សង្គ្រោះ​ទូក​លិច ១១​គ្រឿង​ ​និង​​សង្គ្រោះ​កីឡាករ​បាន​១១៥​នាក់​ដោយ​សុវត្ថិភាព បាន​ជួយ​សង្គ្រោះ​ជន​វង្វេង​គ្រួសារ ១៨១​លើក (​ក្មេង​១៧៣​នាក់​ ​មនុស្ស​ចាស់​៨​នាក់​) ។ បទល្មើស​កើតឡើង​៨​លើក គឺ​លួច​៥​លើក ឃាត់​ខ្លួន​ម្នាក់ ឆក់​២​លើក ឃាត់​ខ្លួន​ម្នាក់​ ​និង​ហិង្សា​ដោយ​ចេតនា​១​លើក ឃាត់​ខ្លួន​ម្នាក់ បណ្តាល​ឲ្យ​បាត់​ម៉ូតូ​២​គ្រឿង ខ្យល់គរ ៤​នាក់ ផ្ទុះ​កំប៉ុង​ហ្គាស់​១០​លើក​ ​គ្រោះថ្នាក់​ចរាចរ​១​លើក ឡាន​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​១​លើក​។​

​ចំណែក​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ព្រឹក​ថ្ងៃ​ទី​២៤​វិច្ឆិកា​នេះ ទីតាំង​សប្បាយ​របស់​បងប្អូន​ប្រជាពលរដ្ឋ បាន​ជួបជុំ​សប្បាយ​រីករាយ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក រយៈពេល​៣​ថ្ងៃ ត្រូវបាន​បោសសម្អាត​រួចរាល់​។ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ថ្លែង​អំណ​គុណ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចំពោះ​ការ​សហការ តាម​ការអំពាវនាវរ​បស់ រដ្ឋបាល​រាជធានី ក្នុង​ការចូលរួម​ថែរក្សា​អនាម័យ បរិស្ថាន​អនាម័យ​បានល្អ ដោយ​វេច​ខ្ចប់ ទុកដាក់​សំរាម​ក្នុង​ធុង​បាន​ត្រឹមត្រូវ ហើយ​សង្ឃឹមថា ឆ្នាំក្រោយៗ បងប្អូន​នឹង​ចូលរួម​រឹតតែ​ល្អប្រសើរ ជាងនេះទៀត​។ ចំពោះ​ទីតាំង​មួយចំនួនទៀត នៅ​សេសសល់ ការ​ប្រឡាក់​កំណក​ខ្លាញ់ ការ​ខូច​ស្មៅ​ដោយ​អន្លើរ​តាម​សួនច្បារ រដ្ឋបាល​រាជធានី នឹង​ចាត់ចែង​រៀបចំ​បន្តទៀត នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ ដោយ​ទុក​ឱកាស​ជូន​បងប្អូន កម្មករ​បោសសម្អាត បាន​ឈប់សំរាក​១​ថ្ងៃ បន្ទាប់​ពី​បំពេញ​ភារកិច្ច​ទាំង​យប់​ទាំង​ថ្ងៃ អស់​រយៈពេល​៣​ថ្ងៃ​កន្លងមកនេះ​ ៕ ​ដោយ ​៖ ​កូឡាប​

​ព័ត៌មាន​លម្អិត សូម​អាន​របាយការណ៍​ទាំងស្រុង​ខាងក្រោម​នេះ​ ៖​

    

spot_img
×