Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណិត​ណាស់​! ជនបរទេស​វ័យ​ចំណាស់​ម្នាក់ មិនដឹង​កើត​ជំងឺ​អ្វី​ពោះ​ប៉ោង​ស្ទើរ​ផ្ទុះ ហើយ​ដើរមក​ដេក​ដួល​តាមផ្លូវ​តែឯង ស្ថិតនៅ​…

spot_img

​ជនបរទេស​វ័យ​ចំណាស់​ម្នាក់ បានធ្វើ​ឲ្យ​អ្នកដំណើរ​ជាច្រើន​ភ្ញាក់ផ្អើល និង​នាំគ្នា​អាណិតអាសូរ​ដល់​គាត់​ជាខ្លាំង ខណៈ​ប្រទះឃើញ​គាត់​កំពុង​ដេក​ដួល​ក្រោក​ពុំរួច ដោយ​ស្ថិតក្នុង​ស្ថានភាព​ពោះ​ប៉ោង​ស្ទើរ​ផ្ទុះ (​សង្ស័យ​កើត​ជំងឺ​ទាច​ទឹក​?) ស្ថិត​នៅមុខ​វិទ្យាល័យ​វត្ត​ស្វាយ ជិត​អាង​ក្រពើ ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៣ វិច្ឆិកា ម្សិលមិញ ។​

​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Lina Swb បាន​ចែករំលែក​ករណីនេះ និង​សរសេរ​រៀបរាប់ថា​៖ «​ជនបរទេស​ម្នាក់ មិនដឹង​សាសន៍​អី កើត​ជំងឺ​ហើមពោះ (​ទាច​ទឹក​? ) ដេក​ឈឺ​នៅ​ចិញ្ចើមផ្លូវ​មុខ​វិទ្យាល័យ​វត្ត​ស្វាយ ជិត​អាង​ក្រពើ ខេត្តសៀមរាប​។ ខ្ញុំ​ជួយ​អី​អត់​បាន​ក្រៅពី​ជូន​ថវិកា​បន្តិចបន្តួច ទឹក​សុទ្ធ​និង​ជូន​ខ្នើយ​កល់​.​ក​ឲ្យ​គាត់​បាន​សម្រាក​ងាយស្រួល​បន្តិច ព្រោះ​គាត់​អង្គុយ​អត់​កើត ដេក​កើយ​នឹង​ខឿន​ចិញ្ចើមផ្លូវ សួរនាំ​អី​ក៏​មិនបាន​ព្រោះ​គាត់​និយាយ​អត់​ចេញ សំណូមពរ​សមត្ថកិច្ច​ខេត្តសៀមរាប​ជួយ​គាត់​ផង​?????? 23/11/2018 9:30AM» ។

Update: ខណៈពេលដែលករណីនេះ​​បាន​ចុះ​ផ្សាយ​នៅ​លើ​ហ្វេសប៊ុក បងស្រីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Yeoun Savy បន្ទាប់មក​ក៏​បាន​បង្ហោះ​​ស្វែង​​រក​សាច់​​ញាតិ​​របស់​បុរស​​​បរទេស​​ខាង​​លើ​​នេះ​​ដែល​​មាន​​ឈ្មោះ Michael James ជន​​ជាតិ​​អង់​គ្លេស តាម​រយៈ​លិខិត​ឆ្លង​ដែន​​​របស់គាត់ថា៖ «ដំណឹងស្វែងរកញាតិមិត្តរបស់គាត់ ??​ Please kindly share ??» ៕ ដោយ៖ ឧត្តម

spot_img
×