Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេង​ជំទង់​វៀតណាម ១៣​រូប នៅ​សុខៗ ស្រាប់តែ​បាត់​ខ្លួន នៅ​ប្រទេស​អង់គ្លេស​

spot_img

​ប៉ូលិស​អង់គ្លេស​កំពុង​តាម​ស្វែងរក​តម្រុយ​របស់​ក្មេង​ជំទង់​វៀតណាម ១៣​រូប មាន​វ័យ​ចន្លោះ​ពី ១៤-១៨​ឆ្នាំ បាន​បាត់ស្រមោល​ចេញពី​តំបន់ Northamptonshire​។ គេ​កំពុង​ព្រួយបារម្ភ​យ៉ាងខ្លាំង​ថា ក្មេង​ជំទង់​ទាំងនេះ​កំពុង​ស្ថិត​ក្នុង​កណ្តាប់ដៃ នៃ​ពួក​ជួញដូរ​មនុស្ស​។​

បញ្ជីរាយនាម​ក្មេង​ជំទង់​១៣​រូប សញ្ជាតិ​វៀតណាម ដែល​អង់គ្លេស​ប្រកាស​ផ្សាយ​

​តាម Daily Mail ក្មេង​ជំទង់​១៣​រូបនេះ បាន​ចាកចេញ​ពី​ទីកន្លែង​ស្នាក់នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពេល​ទទួលបាន​កា​រ​រៀបចំ​ដើម្បី​ស្នាក់នៅ​ក្នុង​ប្រព័ន្ធ​ថែទាំ​ក្មេង ដែល​ពុំ​មាន​អាណាព្យាបាល​។ ប៉ូលិស​នៃ​តំបន់ Northamptonshire បាន​ប្រកាស​ជា​សាធារណៈ​នូវ​អត្តសញ្ញាណ​យ៉ាង​លំអិត​របស់​ក្មេង​ទាំង​១៣​នាក់​នេះ​។​

​រូបថត​ពី​វីដេអូ​ឃ្លីប មនុស្ស​សញ្ជាតិ​វៀតណាម​ម្នាក់​លោត​ចេញពី​រថយន្ត​ដឹក​ជញ្ជូន​បំណង​រស់នៅ​ខុសច្បាប់​ក្នុង​ប្រទេស​អង់គ្លេស​។​

ចាប់ពី​ឆ្នាំ ២០១៥ មកទល់ពេលនេះ ក្មេង​ជំទង់ ដើមកំណើត​វៀតណាម​ជាង​១៥០​នាក់ បាន​បាត់ស្រមោល​ពី​ប្រព័ន្ធ​ថែទាំ ហើយ​ក្នុងចំណោម​នោះ​មាន​៨៨​នាក់ បាន​វិលត្រឡប់​មក​វិញ​។ ក្រុម​អ្នកជំនាញការ​និយ​យា​ថា ពួកគេ​ខ្លាច​ការចាប់​បញ្ចូល​ឲ្យ​រស់នៅ​ក្នុង​មជ្ឈមណ្ឌល ទើប​ជ្រើស​យក​វិធី​ទាក់ទង​នឹង​ក្រុម​ជួញដូរ​មនុស្ស​។​

​អ្នកជំនាញការ​មួយចំនួន​ទៀត​បាន​សំណូមពរ​ឲ្យ​រដ្ឋការ​អង់គ្លេស​មាន​វិធានការ​ថែទាំ និង​ការពារ​ក្មេង​ទាំងនោះ ព្រោះថា យើង​ចាំបាច់​បង្កើត​នូវ​បរិស្ថាន​មួយ​ដើម្បី​ឲ្យ​ប្អូនៗ​ទាំងនោះ​មាន​សុវត្ថិភាព ហើយ​លែង​មាន​បំណង​រត់​គេច​ទៀត​៕​

spot_img
×