Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​ការសិក្សា​ដ៏​ល្អិតល្អន់ ទើប​អ្នកវិទ្យាសាស្ត្រ​បញ្ជាក់ថា “​គ្រោង​ឆ្អឹង ​២” ដែល​ឱប​គ្នា​ក្រោម​ដី​ជាង ៣០០០​ឆ្នាំ មកហើយ​នោះ គឺជា​ស្នេហា​ដ៏​កម្រ​ក្រៃលែង​

spot_img

​ថ្មីៗ​នេះ គេ​បាន​កំណាយ​ឃើញ​ផ្នូរ​បុរាណ​មួយ នៅ​ជិត​ភូមិ Petrykiv ភាគខាងត្បូង​ទីក្រុង Ternopil ប្រទេស​អ៊ុ​យក្រែន ។ នៅ​ខាងក្នុង​ផ្នូរ​គឺជា​អដ្ឋិធាតុ​មនុស្ស ២​នាក់ នៅ​ស្ទើរ​ទាំងស្រុង ហើយ​វា​ជា​សំណល់​ចុងក្រោយ នៃ​ប្តី​ប្រពន្ធ ២​នាក់ ចំណុះ​វប្បធម៌ Vysotskaya (​ឬ Wysocko) មុននេះ ៣.០០០​ឆ្នាំ ។ កាយវិការ​នៃ “​អដ្ឋិធាតុ​” មនុស្ស ២​នាក់​នេះ ធ្វើឲ្យ​អ្នកវិទ្យាសាស្ត្រ ងឿងឆ្ងល់ ហើយ​ក៏​សិក្សា​យ៉ាង​ល្អិតល្អន់ ។​

​ប្តី​ប្រពន្ធដេក​ឱប​គ្នា​នៅក្នុង​ផ្នូរ​បុរាណ ។​

​ប្តី និង​ប្រពន្ធ​ដេក​ក្នុង​កាយវិការ​ឱប​គ្នា​ជាប់ មុខ​របស់​គេ​ងាក​សំដៅ​ទៅ​រក​គ្នា ។ ប្តី​ដេក​ផ្ងា​រ ក្បាល​រាង​ងាក​ផ្អែកលើ​ថ្ងាស​ប្រពន្ធ រីឯ​ប្រពន្ធ​ដេក​នៅ​ម្ខាង ដោយ​យក​ដៃ​លូក​ទ្រ​ក​ប្តី ដៃ​ម្ខាង​ទៀត​ផ្អែកលើ​ស្មា ជើង​ទាំង​២​របស់​នាង​រាង​អង្កុញ​ហើយ​ដាក់​ពីលើ​ជើង​ប្តី ។​

​ឧបករណ៍​មួយ​ចំនួន​ត្រូវ​បាន​បញ្ចុះ​ជាមួយនឹង​ពួកគេ ដែល​វា​ជា​វប្បធម៌​សម័យកាល​នោះ ។ ចំណែក​កាយវិកា​របស់​ស្រី​ជា​ប្រពន្ធ ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ឯកភាព​គ្នា​ថា បុរស​ជា​ប្តី​បានស្លាប់ តែ​នារី​ជា​ប្រពន្ធ​គឺ​នៅ​រស់ ប៉ុន្តែ​គាត់​បាន​ស្ម័គ្រចិត្ត​ឲ្យគេ​បញ្ចុះ​ជាមួយ​ប្តី ដើម្បី​បាន​កាន់​ដៃ​គ្នា​ទៅ​ជាតិ​ខាងមុខ ។ បញ្ហា​ស្ថិត​ត្រង់​កាយវិកា​នៃ “​អដ្ឋិធាតុ​” របស់​ប្រពន្ធ ប្រសិនបើ​ជា​មនុស្ស​ស្លាប់​គេ​ពុំ​អាច “​រៀបចំ​” បែប​នេះ​បាន​ទេ​! ។​

​ជា​ស្នេហា​ដ៏​ខ្លាំងក្លា​និង​ផ្អែមល្ហែម​របស់​ប្រពន្ធ​ជាមួយ​ប្តី ។​

​មតិ​ខ្លះ​បាន​សង្កត់ធ្ងន់ថា ៖ នារី​ជា​ភរិយា​ប្រហែល​ឈឺចាប់​នឹង​ការស្លាប់​របស់​ស្វាមី ឬ​ក៏​ព្រោះ​ខ្លាច​គេ​បង្ខំ​ឲ្យ​រៀប​ការនឹង​ប្រុស​ដទៃ ទើប​នាង​សុខចិត្ត​កប់​ទាំង​រស់​នឹង​ប្តី​ជា​ទីស្រឡាញ់ បំណង​បង្ហាញ​ពី​ស្នេហ៍​បរិសុទ្ធ តែមួយគត់​របស់​នាង ។​

…​ដែល​សូម្បី​តែ​ការស្លាប់​ក៏​ពុំ​អាច​បំបែក​ពី​គ្នា​បានឡើយ ៕

​ចន្ទ្រា​

spot_img
×