Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អត់​ចម្លែក​ទេ ដែល​អាមេរិក​សង្ស័យថា ចិន មាន​កងទ័ព​នៅ​កម្ពុជា ព្រោះ​អ្នកវិនិយោគ​ចិន កំពុង​រកស៊ី​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ នៅ​ក្នុង​កិច្ចពិភាក្សា​តុមូល ស្ដីពី តើ​កម្ពុជា​ត្រូវការ​វត្ត​មាន​កងទ័ព​បរទេស​ដែរ​ឬទេ​? លោក សុខ ទូច ប្រធាន​រាជបណ្ឌិតសភា​កម្ពុជា បាន​ថ្លែងថា ចិន​យក​លុយ​មក​វិនិយោគ​នៅ​កម្ពុជា មាន​ចំនួន​ច្រើន ហើយ​បាន​ជំរុញ​ឲ្យ​មន្ត្រី​ថ្នាក់​អភិបាលខេត្ត ក្រុង ទាំងអស់ អនុវត្តន៍​ច្បាប់​លើ​អ្នកវិនិយោគ ជនជាតិ​ចិន ឲ្យបាន​ត្រឹមត្រូវ ដើម្បី​ធានា​ការលូតលាស់​ផ្នែក​សេដ្ឋកិច្ច​និង​មិន ឲ្យ​ប៉ះពាល់​ផលប្រយោជន៍​ជាតិ​។​

​រាជបណ្ឌិត្យសភា​កម្ពុជា បាន​រៀបចំ​កិច្ចពិភាក្សា​តុមូល​នេះ នៅ​ម៉ោង​៨៖៣០​ព្រឹក ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅ​សាល​នាងនួន អាគារ F ដោយ​លោក សុខ ទូច បានបញ្ជាក់​ថា ចឹង​ចិន​មក​មិនមែនយក​ច្បាប់​ចិន​មក​អនុវត្តន៍​នៅ​កម្ពុជា​ឯណា ត្រូវ​គោរព​ច្បាប់​កម្ពុជា​។ ចឹង​ចៅហ្វាយខេត្ត​ចៅហ្វាយក្រុង ត្រូវ​អនុវត្តន៍​ទៅ កុំឲ្យ​ភ្នែក​សា​ឡេវ​។ មើល ដំបូង​ត្រង់ ដល់​គេ​ឲ្យ​កន្លះ​លាន​ភ្នែក​សា​ឡេវ​បាត់​។ ដៀង​ចុះ​ដៀង​ឡើង មើល​អត់​ឃើញ​គេ​ចាក់ លុប​ឆ្នេរ​។ ទៅ​បន្ទោស​នេះ បន្ទោស​នោះ ដក​កា​វ៉ាត់​ចោល​ទៅ​ច្បាប់​មានតើ​។​

​លោក សុខ ទូច បាន​បន្ថែមថា “​មួយ​សារ​នេះ​គណបក្ស​ប្រជាជន​ទាំង​អស់ខុស​ឬ ត្រូវ ទទួលខុសត្រូវ អត់​ឆ្លើយ​ដាក់​អ្នកណា​ទៀត​ទេ​។ ចឹង​ដែល​គេ​ឲ្យ​តំណែង​ហើយ គួរ​យក​តំណែង​ទៅ​បម្រើ ប្រជាជន មិនមែន​យក​តំណែង​ទៅ​លប់​ឆ្នេរ​ទេ​។ ខ្ញុំ​និយាយ​ឲ្យ​ត្រង់​ព្រោះ​ខ្ញុំ​ក៏​ជា​សមាជិក គណបក្ស​ប្រជាជន​ដែរ ព្រោះ​ខ្ញុំ​ជា​មន្ត្រី​រាជរដ្ឋាភិបាល​”​។​

​លោក​បណ្ឌិត​ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បាន​ថ្លែងថា អាមេរិក គឺជា​ប្រទេស​មហាអំណាច ដែល​ដាក់​មូលដ្ឋានទ័ព នៅ​ក្រៅ​ប្រទេស​ច្រើន នៅលើ​ពិភពលោក រហូតដល់​ជាង​៨០០​កន្លែង ហើយ​តាមរយៈ​បទពិសោធន៍​ហើយ ទើប​បាន​ធ្វើឱ្យ​អាមេរិក មាន​ការសង្ស័យថា ចិន​បោះ​មូលដ្ឋាន​ទ័ព នៅក្នុង​ប្រទេស​កម្ពុជា ក្រោយ​ពី​ឃើញ​អ្នកវិនិយោគ​ចិន មក​កម្ពុជា​កាន់តែ​ច្រើន​។ “​រឿង​នេះ​អត់​ចម្លែក​ទេ អ្នក​ដែល​សង្ស័យ​គេ បាន​ដើរ​រួចទៅហើយ​។ អាមេរិក​សង្ស័យថា ចិន មាន​កងទ័ព​នៅ​កម្ពុជា មិន​ខុស​ទេ ព្រោះ​ថា​អាមេរិក​វា​ធ្លាប់ធ្វើ វា​ធ្លាប់​ដើរ​។ ខ្លួន​ធ្លាប់​ធ្វើ​អា​ហ្នឹង ដល់​ពេល​ឃើញ​ចិន​មក​វិនិយោគ​កម្រិត​ខ្ពស់ ក៏​គិត​ថា អូ ប្រហែល​ជា​ចិន​មក​ដាក់​ហើយ ឥឡូវ​ដាក់ ឬ​មិន​ដាក់ យើង​ចាំ​មើល​តទៅទៀត យើង​ចាំ​មើល​ទាំងអស់គ្នា​” លោក​បណ្ឌិត សុខ ទូច បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​៕​ ​ដោយ​ ៖ ​រចនា​

spot_img
×